បឹង​នៅ​ភាគ​ខាងត្បូង​អីុ​រ៉ា​ក់​ក្លាយជា​បេតិកភណ្ឌ​ពិភពលោក

កិច្ចប្រជុំ​របស់​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(UNESCO) បាន​ប្រកាស​ទីតាំង​បេតិកភណ្ឌ​ពិភពលោក ថ្មី​ៗ​ជា​ច្រើន​កន្លែង​ក្នុង​នោះ​មាន​មួយ​ផ្នែក​ជា​បឹង​នៅ​ភាគ​ខាងត្បូង​ប្រទេស​អីុ​រ៉ា​ក់ រួម​មាន​ទីទួល​បុរាណ​៣ និង​តំបន់​មានទឹក​ចំនួន​៤ សម្បូរ​ដោយ​ប្រព័ន្ធ​ជីវសាស្ត្រ និង​សភាព​ដ៏​ស្រស់​ស្អាត​របស់​ក្រុង​នៅ​យុគសម័យ «Mesopotamia» ។

យូ​ណេ​ស្កូ​បញ្ជាក់​ថា មាន​ក្រុង​បុរាណ​២ ស្ថិត​ក្នុង​ក្រុង​Uruk និង Ur រួម​ទាំង​ទីទួល​បុរាណ​នៅ​ក្រុង  Fridu គឺជា​ផ្នែក​នៃ​អារ្យធម៌​ដែល​នៅ​សេសសល់​ពី​ជន​អំបូរ «Mureren» ដោយ​អភិវឌ្ឍ​ជាទី​ក្រុង​នៅ​បរិវេណ​ភាគ​ខាងត្បូង​តំបន់ «Mesopotamia» ក្នុង​អំឡុង​ពី​៤០០០​ទៅ​៣០០០​មុន​គ្រឹ​ស្ត​សករាជ ។

បឹង​នៅ​ភាគ​ខាងត្បូង​របស់​អីុ​រ៉ា​ក់​ធ្លាប់​លាតសន្ធឹង​លើ​ក្រឡាបញ្ជី​ផ្ទៃ​២០.០០០​គីឡូ​ម៉ែត្រការ៉េ ប៉ុន្តែ​ត្រូវ​បំផ្លិចបំផ្លាញ​ក្នុង​អំឡុង​ទស​វត្ស​១៩៩០ ក្រោយ​ពី​លោក​សា​ដាម ហ៊ូ​សេន បញ្ជា​ឱ្យ​បង្ហូរទឹក​ចេញពី​តំបន់​រហូត​អស់ ដើម្បី​កុំឱ្យ​ក្រុម​ចោរ «​ស៊ី​អា​ហ៍​» លាក់ខ្លួន និង​យក​ទឹក​ប្រើប្រាស់ ។

លោក​សា​ដាម ហ៊ូ​សេន ចេញ​បញ្ជា​ឱ្យ​សង់​ទំនប់ និង​ប្រឡាយ​បិទ​មិន​ឱ្យ​ទឹក​ហូរ​ចេញចូល​ទៅ​បឹង ប៉ុន្តែ​បច្ចុប្បន្ន​ទំនប់​ទាំងនោះ​ត្រូវ​បាន​កម្ទេច​ចោល បើកផ្លូវ​ទឹក​ពី​ទន្លេ «Tigris » និង​«Euphrates» ហូរ​ចូល​ទៅ​បឹង​ធ្វើ​ឱ្យ​ត្រី និង​សត្វ​នានា​រស់រាន​មានជីវិត ។ ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ប៉ែក​ខាងលើ​ទន្លេ​នៅ​មាន​ទំនប់​នៅ​ប្រទេស​ស៊ី​រី និង​តួ​ក​គី នៅ​តែ​កំណត់​លំហូរ​ទឹក​ចូល​បឹង និង​មាន​កម្រិត​ជាតិ​ប្រៃ​នៅ​ខ្ពស់ បង្ក​បញ្ហា ធំ​ៗ​នៅ​ភាគ​ខាងត្បូង ព្រោះ​ធ្វើ​ឱ្យ​ត្រី​ងាប់ និង​មិន​អាច​យក​ទឹក​មក​ពិសា​បាន ។

ក្រោយ​ពី​បាន​ទទួល​ការ​ប្រកាស​ជា​បេតិកភណ្ឌ​ពិភពលោក​មក លោក  Haidar Al-Abadi នាយក​រដ្ឋមន្ត្រី​អុ​ី​រ៉ា​ក់ មាន​ក្តី​ត្រេកអ​រលើ​ការ​សម្រេច​របស់​យូ​ណេ​ស្កូ និង​ថ្លែង​អំណរ​គុណ​ពី​សំឡេង​គាំទ្រ រួម​ទាំង​ប្រកាស​ថា​វប្បធម៌​របស់​ប្រទេស​នឹង​នៅ​ដំណើរការ​បន្ត​ទៀត ទោះបីជា​បេតិកភណ្ឌ​ពិភពលោក និង​វត្ថុ​បុរាណ​នានា​នៅ​អីុ​រ៉ា​ក់ បាន​ទទួល​រង​ការ​វាយ​​បំផ្លាញ​ពី​ក្រុម​ភេរវកម្ម​ក៏​ដោយ ៕