រដ្ឋាភិបាល​​​កម្ពុជា​អះអាង​​​ថា ​ក្រុង​​​​​​​​ម៉ានីល ជា​​​​​​​​​អ្នក​​​​​​​​​​សម្រេច​​​​មិន​​​​​​​​​ដាក់​​​​​​បញ្ចូល​​​​សាលដីកា​​​សមុទ្រ​ចិន​

កាលពីម្សិលមិញ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបដិសេធថា កម្ពុជា មិនបានរារាំងការដាក់បញ្ចូលសាលដីការបស់តុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិ ប្រឆាំងការអះអាងសិទ្ធិកាន់កាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូងទៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានកាលពីថ្ងៃច័ន្ទនោះទេ ហើយថា តាមពិតគឺភាគីហ្វីលីពីន ទេដែលជាអ្នកសម្រេចមិនដាក់បញ្ចូលវា។ ការលើកឡើងរបស់លោក ជុំ សុន្ទរី ផ្ទុយគ្នាស្រឡះនឹងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញរបស់លោក ពើហ្វេកតូ យ៉ាសាយ (Perfecto Yasay) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដែលបានបញ្ជាក់ថា ប្រទេសរបស់លោកបាន “ជំរុញយ៉ាងខ្លាំងក្លា” ឱ្យដាក់បញ្ចូលសាលដីកាតុលាការដែលខ្លួនឈ្នះក្ដីលើរដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែបានដកការទាមទារនេះវិញដើម្បីបុព្វហេតុសាមគ្គីភាពរបស់តំបន់។ បន្ទាប់ពីវិលត្រឡប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទីក្រុងវៀងចន្ទន៍ វិញ លោក ជុំ សុន្ទរី បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា ការចោទប្រកាន់ថា កម្ពុជា បាន “វេតូ” (ជំទាស់) ការដាក់បញ្ចូលសាលដីកានេះតាមសំណើរបស់ចិន ដែលបានសន្យាផ្ដល់ជំនួយជាងកន្លះពាន់លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា នៅខែនេះនោះ មិនមែនជាការពិតឡើយ។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា “រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ខ្លួនឯងបានទទួលស្គាល់ថា នេះជាបញ្ហារវាងហ្វីលីពីន និងចិន គឺមិនមែនជាបញ្ហារវាងអាសា៊ន និងចិនទេ។ ហើយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ខ្លួនឯងជាអ្នកសម្រេចមិនដាក់បញ្ចូលបញ្ហាសាលដីការបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ក្នុងសេចក្ដីថ្លែងការណ៍រួម។ ដូច្នេះ ខ្ញុំចង់បញ្ជាក់ថា មិនមែនកម្ពុជា ជាអ្នកវេតូទេ។ អ្នកដែលសម្រេចមិនដាក់បញ្ចូលគឺរដ្ឋមន្ត្រីការបរទេសហ្វីលីពីន”។ ទោះជាយ៉ាងណា អំឡុងសន្និសីទកាសែតក្នុងរដ្ឋធានីម៉ានីល កាលពីម្សិលមិញ នៅមុនជំនួបជាមួយលោក ចន ឃើរី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ពើហ្វេកតូ យ៉ាសាយ បានមានប្រសាសន៍ថា លោកចង់ឱ្យដាក់បញ្ចូលសាលដីកានេះ ប៉ុន្តែបានដកការទាមទារនេះវិញដើម្បីបុព្វហេតុសាមគ្គីភាព នេះបើយោងតាមការចុះផ្សាយរបស់កាសែត Philippine Daily Inquirer។ លោក ពើហ្វេកតូ យ៉ាសាយ បានគូសបញ្ជាក់ថា ”យើងបានជំរុញយ៉ាងខ្លាំងក្លាឱ្យដាក់បញ្ចូលសាលដីការបស់តុលាការមជ្ឈត្តកម្ម។ នេះជាវិធីសាស្ត្រការទូតដែលត្រូវធ្វើ។ យើងដឹងថានេះគឺជាជំហរកណ្ដាល”។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ក្នុងសន្និសីទកាសែតដោយឡែកមួយបន្ទាប់ពីជំនួបជាមួយលោក […]

The post រដ្ឋាភិបាល​​​កម្ពុជា​អះអាង​​​ថា ​ក្រុង​​​​​​​​ម៉ានីល ជា​​​​​​​​​អ្នក​​​​​​​​​​សម្រេច​​​​មិន​​​​​​​​​ដាក់​​​​​​បញ្ចូល​​​​សាលដីកា​​​សមុទ្រ​ចិន​ appeared first on The Cambodia Daily.