ក្រុម​​ហ៊ុន​ថ្នាំ​​ជក់​​ជប៉ុន​ដកខ្លួនចេញពី​សមាគមថ្នាំជក់​​ដោយសារ​ជម្លោះទាក់ទិនក​ញ្ចប់បារី

សាខាក្នុងស្រុករបស់ក្រុមហ៊ុនថ្នាំជក់ជប៉ុន Japan Tobacco International (JTI) ដែលផលិតបារីម៉ាក Camel ម៉ាក Winston និង Mevius បានរិះគន់សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជាថា  មិនបានធានាថា សមាជិករបស់ខ្លួនទាំងអស់ប្រកាន់ខ្ជាប់ទៅនឹងច្បាប់ថ្មីដែលតម្រូវឲ្យបិទរូបភាពព្រមានអំពីផលប៉ះពាល់សុខភាពលើកញ្ចប់បារី។ នៅក្នុងសេចក្តីថ្លែងការណ៍ប្រើពាក្យធ្ងន់ៗ កាលពីម្សិលមិញ JTI បានលើកឡើងថា ខ្លួនបានធ្វើអ្វីៗគ្រប់យ៉ាងដែលអាចទៅរួចនៅក្នុងការអនុវត្តតាមច្បាប់េនះដែលតម្រូវឲ្យកញ្ចប់បារីត្រូវមានរូបសួតឡើងខ្មៅ និងរូបក្មេងមានបញ្ហាផ្លូវដង្ហើមត្រឹមថ្ងៃទី២២ ខែកក្កដា ប៉ុន្តែ ក្រុមហ៊ុននេះបានត្អួញត្អែរថា ក្រុមហ៊ុនថ្នាំជក់ផ្សេងៗទៀតនៅកម្ពុជាមិនបានគោរពតាមច្បាប់នេះទេ។ ដោយចោទប្រកាន់សមាគមថ្នាំជក់កម្ពុជាថា មិនបានធានា “ភាពត្រឹមត្រូវ” សម្រាប់ក្រុមហ៊ុនទាំងអស់តាមរយៈឲ្យសមាជិករបស់ខ្លួនទទួលខុសត្រូវចំពោះច្បាប់នេះដែលពួកគេទាំងអស់សុទ្ធតែបានឯកភាពពីមុនមកនោះ JTI បានលើកឡើងថា ខ្លួនបានដកខ្លួនចេញពីសមាគមនេះហើយ។ សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារដូច្នេះថា “JTI ជាសមាជិកនៃសមាគមដែលទទួលបន្ទុកពេញលេញលើការប្តេជ្ញា និងកិច្ចការរបស់សមាជិកខ្លួនទាំងអស់តែប៉ុណ្ណោះ”។ នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីម្សិលមិញ លោក Cormac O’Rourke អ្នកគ្រប់គ្រងទូទៅនៅ JTI បានលើកឡើងថា ក្រុមហ៊ុននេះបានធ្វើ “អ្វីៗគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន”ដើម្បីធានាថា កញ្ចប់បារីថ្មីត្រូវបានបោះពុម្ពដោយមានរូបភាពព្រមានពីផលប៉ះពាល់សុខភាពតាមពេលកំណត់ ហើយកញ្ចប់បារីដែលបញ្ចេញលក់ទៅទីផ្សាររួចហើយសុទ្ធតែត្រូវបានបិទស្ទីកគ័រដែលមានរូបភាពព្រមាននេះ។ លោកបានលើកឡើងទៀតថា JTI មានការមិនពេញចិត្តដោយសារខ្លួនបានខិតខំគោរពតាមច្បាប់ ខណៈក្រុមហ៊ុនថ្នាំជក់ផ្សេងទៀតហាក់បីដូចជាមិនខ្វាយខ្វល់សោះនោះ។ លោកមានប្រសាសន៍ថា “យើងបានចំណាយប្រាក់យ៉ាងច្រើនក្នុងការផ្គត់ផ្គង់ស្ទីកគ័របិទលើកញ្ចប់បារី ហើយខ្ញុំគិតថា វាប្រហែលជាមានតែក្រុមហ៊ុនរបស់ខ្ញុំទេមើលទៅដែលធ្វើដូច្នេះ”។ សមាជិកផ្សេងៗទៀតរបស់សមាគមថ្នាំជកកម្ពុជារួមមានដូចជាក្រុមហ៊ុនថ្នាំជក់ British American Tobacco Cambodia Limited ក្រុមហ៊ុនថ្នាំជក់ Viniton ក្រុមហ៊ុនថ្នាំជក់ ហេង ហេង អាហរ័ណនីហរ័ណ និងក្រុមហ៊ុនថ្នាំជក់ Huotraco International Limited។ លោក Su Yung Shun អ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនថ្នាំជក់  […]

The post ក្រុម​​ហ៊ុន​ថ្នាំ​​ជក់​​ជប៉ុន​ដកខ្លួនចេញពី​សមាគមថ្នាំជក់​​ដោយសារ​ជម្លោះទាក់ទិនក​ញ្ចប់បារី appeared first on The Cambodia Daily.