សមរភូមិ​អ្នក​ប្រយុទ្ធ​របស់ PNN នឹង​កាន់​តែ​កក្រើក នៅ​អាទិត្យ​នេះ និង​អាទិត្យ​ក្រោយ​

កម្មវិធី​ប្រដាល់​ប្រចាំ​សប្តាហ៍​របស់ PNN សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់ នឹង​ធ្វើ​ឲ្យ​អ្នក​និយម​គុន​ខ្មែរ រឹតតែ​ជក់​ចិត្ត​ដិត​អារម្មណ៍​ទ្វេដង ត្បិត​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ពី​សំណាក់​ជើង​ខ្លាំង​លំដាប់​ប្រទេស​របស់​កម្ពុជា ឃីម ឌីម៉ា ប៉ះ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ថៃ ណាត់ថៈភុន នា​ថ្ងៃ​អាទិត្យ ទី៣១ កក្កដា នេះ នៅ​សង្វៀន PNN ព្រែក​ព្នៅ ចាប់ពី​ម៉ោង ៤ ល្ងាច​តទៅ។ ក្រៅពី​នេះ ​ក៏​មាន​ការ​ប្រកួត​គូ​ខ្សែ​ក្រវាត់ ឡុង សុវណ្ណឌឿន ត​ទល់​នឹង ឈោកឌី (ថៃ) ផង​ដែរ។

 

ឯ​ថ្ងៃ​អាទិត្យ ទី៧ សីហា វិញ នឹង​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា គឺ​អ្នក​លេង​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​បង​ប្អូន​បង្កើត ឡៅ ចន្ទ្រា និង ឡៅ ចិត្ត្រា ជួប​ជាមួយ​កីឡាករ​ជម្រើស​ជើង​ខ្លាំង​លើ​ខ្លាំង​មក​ពី​ថៃ។ ពិសេស​បំផុត​នោះ អ្នក​នឹង​បាន​ជ្រាប​ថា​តើ នរណា​ជា​ម្ចាស់​ជើង​ឯក​វគ្គ​ផ្ដាច់​ព្រ័ត្រ​ម៉ារ៉ាតុន​ប្រចាំ​ខែ រវាង​កីឡាករ​ល្អ​ផ្តាច់ ៤ រូប​ប្រចាំ​សប្ដាហ៍​កន្លង​មក ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូ​ក្រាម។

 

សមរភូមិ​អ្នក​ប្រយុទ្ធ​របស់ PNN នឹង​កាន់​តែ​កក្រើក នៅ​អាទិត្យ​នេះ និង​អាទិត្យ​ក្រោយ​

 

លោក សំណព្វ ប្រធាន​ផ្នែក​កីឡា​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ PNN បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​ធានា​ថា​ការ​ប្រកួត​ពីរ​អាទិត្យ​នេះ​ពិតជា​ល្អមើល ព្រោះ​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ជា​អ្នក​ល្បី​លំដាប់​ប្រទេស​រៀងៗ​ខ្លួន។ ដូច្នេះ ខ្ញុំ​ជឿជាក់​ថា​ពួកគេ​មិន​ហ៊ាន​ប្រហែស​នោះ​ទេ មិន​ថា​ខ្មែរ ឬ​ថៃ ហើយ​អ្នក​ដែល​បាន​សប្បាយ​ភ្នែក ចម្លែក​អារម្មណ៍​ពិត​ប្រាកដ គឺ​ទស្សនិកជន​របស់ PNN”។

 

ប្រិយមិត្ត​ដែល​ស្នេហា​គុន​ខ្មែរ ក្រៅពី​ទស្សនា PNN នៅ​គេហដ្ឋាន​ ក៏​អាច​អញ្ជើញ​ចូលរួម​ហ៊ោ​ដោយ​ផ្ទាល់​រៀង​រាល់​ថ្ងៃ​អាទិត្យ ដោយ​ឥត​គិត​ថ្លៃ​នៅ​សង្វៀន PNN ព្រែក​ព្នៅ ក្នុង​កម្មវិធី​ប្រដាល់​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់ ចាប់ពី​ម៉ោង ៤ រសៀល​តទៅ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម