មើលសម្រស់កូនស្រីម៉ារីម៉ា ពេលធំឡើងបន្តិចមើល ថាស្រស់ស្អាតដូចម្តាយអត់?

ហ្វីលីពីន៖ សម្រស់កូនស្រី របស់តារាសម្តែងស្រី Marian Rivera ហៅនាងម៉ារីម៉ា កាន់តែស្រស់ស្អាតខ្លាំងទៅហើយ នៅពេលរូបគេធំឡើង។ ហើយរហូតមកដល់ពេលនេះដែរ កូនស្រីរបស់នាងម៉ារីម៉ា ក៏កំពុងក្លាយជា ទីចាប់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងខ្លាំង ព្រោះតែទម្រង់មុខ និងរូបរាងកាយទ្រលុកទ្រលន់ គួរឲ្យក្នាញ់របស់រូបគេ។

ចំពោះកូនស្រីនាងម៉ារីម៉ា មានឈ្មោះថា Marian Letizia ត្រូវបានមហាជនពេញចិត្ត និងស្រលាញ់ តាំងពីរូបគេកើតមកម្ល៉េះ។ ហើយរូបថតនិមួយៗ ដែលនាងម៉ារីម៉ា តែងបង្ហោះមុខកូនស្រី នៅក្នុងបណ្តាញសង្គម​តែងទទួលបានការគាំទ្រ ចុចLike និងShareយ៉ាងសន្ធឹកសន្ធាប់។ 

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម ក៏បានសរសើរថា Letizia កាន់តែធំ កាន់តែCute ហើយដូចម្តាយរឹតតែខ្លាំង ជាមួយនឹងកែវភ្នែក និងច្រមុះស្រួចតាំងពីកើតតែម្តង៕

ចងដឹងថា Letizia ស្អាតខ្លាំងប៉ុណ្ណា ពេលរូបគេកាន់តែធំនោះ តោះមើលរូបថតទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកូនស្រី នាងម៉ារីម៉ា បានធ្វើឲ្យមហាជនស្គាល់រូបគេកាន់តែច្បាស់ នៅពេលបង្ហាញមុខក្នុង ស្ពតម៉ាកផលិតផលមួយ ។

តារាសម្តែងស្រី Marian Rivera ហៅនាងម៉ារីម៉ា កំពុងតែចាប់ផ្តើមឆក់ទីផ្សារសិល្បៈរបស់នាងជាសាជាថ្មី ក្រោយពេលរូបនាងសម្រាលកូនរួច។

ចំពោះតារាស្រីរូបនេះ កំពុងតែរវល់នឹងការងារសិល្បៈយ៉ាងខ្លាំង ដែលស្ទើរតែគ្មានពេលនៅជាមួយក្រុមគ្រួសារទៅហើយ។ ប៉ុន្តែទោះជាយ៉ាងណា នាងនៅតែឆ្លៀតពេលវេលាបន្តិច ទៅដើរកំសាន្ត និងចំណាយពេលនៅ ជាមួយកូនស្រីសំណព្វចិត្តរបស់នាងឲ្យបានច្រើនបំផុត តាមអ្វីដែលនាងអាចធ្វើទៅបាន។

មិនតែប៉ុណ្ណោះ អ្នកគាំទ្របានសង្កេតឃើញថា មិនត្រឹមតែ តែនាងម៉ារីម៉ា ល្បីល្បាញខ្លាំង ក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ គឺសូម្បីតែកូនស្រីតូចរបស់នាងឈ្មោះ Marian LetiZia ក៏មានទីផ្សារខ្ពស់មិនចាញ់អ្នកម្តាយប៉ុន្មានដែរ។

នៅក្នុងទំព័រហ្វេសប៊ុករបស់ នាងម៉ារីម៉ា បានបង្ហោះរូបថត និងសកម្មភាពរបស់នាង និងកូនស្រី ដែលបានថតផ្សព្វផ្សាយឲ្យម៉ាកផលិតផល Johnson’s Baby។

នេះជាលើកទីមួយហើយ ដែលឃើញកូនស្រីរបស់នាង ម៉ារីម៉ា បានបង្ហាញខ្លួន នៅក្នុងស្ពតពាណិជ្ជកម្មម៉ាកផលិតផលដ៏ល្បីមួយនេះ។ ហើយក៏មានអ្នកគាំទ្រភាគច្រើន បានពោលពាក្យថា "កូនស្រីម៉ារីម៉ា មិនទាន់ធំស្រួលបួលផង បានក្លាយជាតារាល្បី តាំងពីតូចបែបនេះទៅហើយ ចុះទម្រាំពេញរូបរាងទៀតនោះ"។

យ៉ាងណាមិញ សម្រាប់នាង ម៉ារីម៉ា ក៏មិនទាន់បង្ហើបប្រាប់មហាជននៅឡើយទេ ថានាងនឹងឲ្យកូនស្រីច្បងដ៏ស្រស់ស្អាត ដើរតាមគន្លងក្នុងវិថីសិល្បៈដូចជារូបនាង រឺយ៉ាងណា៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload