គូស្នេហ៍តារាហូលីវូដល្បីៗ ៨គូ ដែលបានជួបគ្នា កំឡុងពេលថតសម្តែង ខ្សែភាពយន្ត!

បរទេស៖នៅក្នុងដំណើរផ្សងព្រេងរបស់បេះដូងមនុស្ស តែងបានជួបប្រទះនូវរឿងសមបំណងខ្លះ ខកបំណងខ្លះជាធម្មតា តែមុននឹងសម្រេចចិត្តថាជ្រើសយកនរណាម្នាក់មកធ្វើជា ដៃគូជីវិតត្រូវតែប្រើខួរក្បាលយកមកពិចារណាឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីចៀសវាងការខកចិត្តទៅថ្ងៃក្រោយ។

ដូចជាគូស្នេហ៍តារាហូលីវូដទាំង៨គូនេះ ព្រហ្មលិខិតបានដឹកដៃពួកគេឱ្យមកជួបគ្នានៅពេលដែលចូលរួមសម្តែងខ្សែភាពយន្ត។ បន្ទាប់មកចំណងស្នេហ៍ក៏បានចងពួកគេឱ្យស្រឡាញ់គ្នាយ៉ាងល្អូកល្អឺន លាយឡំទៅដោយភាពជូរចត់ជាមួយគ្នាផងដែរ៖

១. លោក Tom Cruise និងនាង Nicole Kidman៖ អ្នកទាំងពីរបានចាប់ផ្តើមក្តីស្នេហ៍ ជាលើកដំបូង  ក្រោយពីបានជួបគ្នានៅក្នុងការថតភាពយន្តរឿង Days of Thunder ។ បន្ទាប់មកក្នុងឆ្នាំ ១៩៩០  នាង Nicole Kidman​ក៏មានផ្ទៃពោះ តែជាការសោកស្តាយនាង ក៏បានរលូតកូនទៅ ទើបពួកគេសម្រេចចិត្តសុំកូនមកចិញ្ចឹម។ ប៉ុន្តែក្រោយៗមកទៀត រឿងនេះមិនបានជួយឱ្យក្តីស្រឡាញ់ពួកគេនៅរឹងមាំទេ។ ចុងបញ្ចប់គឺត្រូវជម្រះដោយ ការលែងលះគ្នា  ទោះបីជាប្តីប្រពន្ធមួយគូនេះបានរស់នៅជាមួយគ្នាអស់រយៈពេលជា ច្រើនឆ្នាំមកហើយក្តី។

២. លោក Johnny Depp និងនាង Winona Rider៖ តួឯកវីរៈបុរសជាមួយនិងស្រីស្អាត ស៊ិចស៊ីម្នាក់នេះជួបគ្នានៅក្នុងការសម្តែងរឿង Edward Scissorhands។ ពួកគេជា គូស្នេហ៍ដែលមានភាពផ្អែមល្ហែម ជាមួយគ្នាដូចស្ករតាំងម៉ែ តែ៣ឆ្នាំបានកន្លងផុត ម្នាក់ៗក៏បានដើរចែកផ្លូវគ្នាទៅរៀងៗខ្លួន ដោយគ្មានស្រណោះសូម្បីតែបន្តិច។

៣. លោក Ryan Philippe និងនាង Reese Witherspoon៖ តារាសម្តែងល្បីឈ្មោះនាង Reese Witherspoon ធ្លាប់មានកេរ្តិ៍ឈ្មោះបោះសម្លេងនៅក្នុងការសម្តែងភាពយន្ត ជាច្រើនដូចជា Legally Blonde Sweet Home Alabama ជាដើម ថែមទាំងបានទទួល ពានរង្វាន់អូស្កា Walk The Line ទៀតផង។ នាងបានគ្រងស្នេហ៍ជាមួយលោក Ryan Philippe ដំបូងក្នុងការថតរឿង Cruel Intentions កាលពីឆ្នាំ១៩៩៩។ នៅឆ្នាំដដែលនោះ លោក Ryan និង Reese សម្រេចចិត្តរៀបការ។ តែទីបំផុតនៅខែវិច្ឆិកាឆ្នាំ២០០៦ពួកគេ ក៏បានលែងលះគ្នាវិញទាំងស្រុង។

៤. លោក Uma Thurma និងនាង Ethan Hawke៖ ក្នុងរឿង Gattaca បែបវិទ្យាសាស្រ្ត នៅឆ្នាំ១៩៩៧ ពួកគេបានស្រឡាញ់ និងរៀបការជាមួយគ្នាហើយមានកូនស្រីម្នាក់ និងកូនប្រុសម្នាក់។ តែក្រោយមក ក៏បានលែងលះគ្នាទៅវិញ។

៥. លោក Ben Affleck និងនាង Jennifer Lopez៖ និយាយបានថានេះគឺជាគូស្នេហ៍ ដែលបានស្រឡាញ់គ្នាយូរអង្វែងជាងគេ។ ពួកគេបានជួបគ្នាជាលើកដំបូង​​ នៅក្នុងខ្សែ ភាពយន្ត Gigli ។ តារាចម្រៀង និងតារាសម្តែងនាង Jennifer Lopez ជាមនុស្សដែល ពូកែប្រច័ណ្ឌ តែទីបំផុតក៏នៅតែបាក់ចិត្តស្រឡាញ់លោក Ben Affleck ដូចដើមដដែល ដោយសារតែការចេះលើកលែងទោស និងការចេះយោគយល់អធ្យាស្រ័យដល់គ្នា ទៅវិញទៅមក។

៦. លោក Brad Pitt និង Angelina Jolie៖ ពួកគេជួបគ្នានៅក្នុងការថតខ្សែភាពយន្តរឿង Mr. & Mrs. Smith ។ ហើយគេរាប់ចាត់ទុកថាអ្នកទាំង២គឺជាមនុស្សដែលមាន ឈ្មោះល្បីនៅក្នុងពិភពលោក ដែលបច្ចុប្បន្ននេះគ្រួសារនាង Jolie និង Pitt មានកូនបង្កើត និងកូនចិញ្ចឹមចំនួន៦នាក់ ព្រមទាំងមានការបើកមជ្ឃមណ្ឌលទទួល ចិញ្ចឹមកុមារកំព្រាផងដែរ។

៧. លោក Vince Vaughn និងនាង Jennifer Aniston៖ នាង Jennifer Aniston ធ្លាប់មានសម្ព័ន្ធភាពស្នេហាជាមួយ Brad Pitt ស្វាមីនាងAngelina Jolie កាលពីមុន តែមិនយូរប៉ុន្មាននាងក៏បានសាងស្នេហាថ្មី ជាមួយកម្លោះ Vince Vaughn ក្រោយពីបាន ថតរឿង The Break-Up រួមគ្នាមក។ អ្នកទាំងពីរបានបង្កើតចំណងមិត្ដភាពដ៏ជិតស្និទ្ធ និងបង្កើតទៅជាសេចក្ដីស្រឡាញ់ យ៉ាងស្អិតរមួតដើម្បីបញ្ឈប់បញ្ហា ពីអតីតកាលជាមួយ Brad Pitt។

៨. លោក Robert Pattinson និងនាង Kristen Stewart៖ ពាក្យចចាមអារ៉ាមស្នេហា ដែលបានផ្សព្វផ្សាយចេញទៅ បន្ទាប់ពីបានសម្តែងរួមគ្នានៅក្នុងរឿង Twilight បានក្លាយជាការពិត ក្រោយពេលដែលកម្លោះសង្ហារ Robert បានបង្ហើបថាខ្លួន និងនាង Kristen Stewart មិនត្រឹមតែជាមិត្តរួមការងារប៉ុណ្ណោះទេ តែពួកគេបានលួច មានចិត្តឱ្យគ្នាទៅវិញទៅមកជាយូរណាស់មកហើយ និងកំពុងតែក្លាយទៅជាគូស្នេហ៍ មួយគូដែលមានភាពផ្អែមល្ហែមជាមួយគ្នាបំផុត នៅក្នុងវិស័យសិល្បៈ។

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload