ហេតុអ្វី​បានជា​ក្មេង​តែងតែ​ភ័យ ឬ​តក់ស្លុត​អញ្ជឹង​?

ហេតុអ្វី​បានជា​ក្មេង​តែងតែ​ភ័យ ឬ​តក់ស្លុត​អញ្ជឹង​?


ហេតុអ្វី​បានជា​ក្មេង​តែងតែ​ភ័យ ឬ​តក់ស្លុត​អញ្ជឹង​?

​តើ​អ្នក​មាន​ចាំ​នូវ​អារម្មណ៍​ភិតភ័យ គ្រប់​ពេល​អ្នក​លឺ​សំឡេង និយាយ​គ្នា​លឺៗ​របស់​ឪពុក​ម្តាយ​អ្នក​ដែរ​ទេ​? កាលពី ២០-៣០ ឆ្នាំមុន ឪពុក​ម្តាយ​ភាគច្រើន គឺ​មិន​បាន​ខ្វល់​អំពី ឥទ្ធិពល​នៃ​ជម្លោះ​របស់​ខ្លួន ចំពោះ​កូន​នោះទេ​។ ប៉ុន្តែ​សព្វថ្ងៃនេះ ឪពុក​ម្តាយ​បាន​យល់ដឹង​ច្រើន អំពី​រឿង​នេះ ហើយ​ក៏​ព្យាយាម​ធ្វើ​អ្វី​ផ្សេង នៅ​ចំពោះមុខ​កូន​របស់​ខ្លួន​ដែរ​។ ការឈ្លោះគ្នា គឺជា​រឿង​មិន​អាច​ចៀសផុត​ឡើយ តែ​ម្នាក់ៗ​ត្រូវតែ​ដឹង​ពី​របៀប​ដោះស្រាយ​វា ហើយក៏​មិន​ឲ្យ​វា​ប៉ះពាល់​ដល់​ឥរិយាបថ​របស់​កូន​ដែរ​។

​ស្ថិត​ក្នុង​ករណី​ក្មេង​តូចៗ ពួកគេ​អាច​នឹង​អារម្មណ៍​ផ្លូវចិត្ត មិន​ហ្នឹង​នរ​ច្រើនណាស់​។ ការ​ដែល​លឺ​សំឡេង​ប៉ះទង្គិច ឬ​ឈ្លោះ​គ្នា​ខ្លាំងៗ​របស់​ឪពុក​ម្តាយ អាច​ធ្វើឲ្យ​ពួកគេ ទៅ​ជា​ឆេវឆាវ​តាម​។ ក្មេង​ដែល​ប្រឈមមុខ​នឹង​រឿង​នេះ​នៅ​ផ្ទះ តែងតែ​មាន​ប្រតិកម្ម​ដោយ​ការ​យំ​លឺ ឬ​ទៅ​តោង​ឪពុកម្តាយ​ខ្លួន​ជាប់​ជា​ញឹកញាប់​។ ពួកគេ​អាច​នឹង​មាន​អារម្មណ៍​ថប់​បារម្ភ ភ័យខ្លាច និង​ខឹង ហើយក៏​មិន​អាច​សម្រួល​អារម្មណ៍​បាន​វិញ​ដែរ​។ ការភ័យខ្លាច​នូវ​ការបាត់បង់​ឪពុកម្តាយ អាច​ធ្វើឲ្យ​ពួក​គេ​ពិបាក​ចិត្តខ្លាំង​។ ក្មេង​ក៏​ប្រហែល​ជា​ខ្លាច ក្នុង​ការរស់នៅ​ជាមួយ​ឪពុក ឬ​ម្តាយ​ដែល​និយាយ​ខ្លាំង ឬ​ប្រើ​អំពើហិង្សា ក្នុងការ​ពេល​ពិភាក្សា​គ្នា​ណាស់​។ ការរំខាន​ដល់​ការ​គេង ក៏​ជា​ផលវិបាក​មួយ ដែល​មិន​អាច​មិន​ខ្វល់​បានដែរ​។

ចំពោះ​ក្មេង​ដែល​ចូល​រៀន​នៅ​សាលា​ហើយ ក៏​អាច​បង្ហាញ​អំពី​អារម្មណ៍​នៃ​ការ​ថប់​បារម្ភ និង​ការ​ខិត​តាម​លក្ខណៈ​ប្រើ​អំពើហិង្សា​។ ការ​ដែល​មាន​ជម្លោះ​ខ្លាំង​តាំងពី​នៅក្នុង​ផ្ទះ វា​ច្រើនតែ​បញ្ជាក់​អំពី ភាពភ័យខ្លាច​បាន​របស់​ក្មេង តាំង​ពី​ការបញ្ចេញ​សម្លេង​ខ្លាំងៗ ឬ​ប្រកែក​គ្នា​នៅក្នុង​សាលា និង​រហូត​ដល់​យំ ឬ​ស្រែក​ខ្លាំងៗ​ដាក់គ្នា​។

ចំពោះ​ក្មេង​វ័យ​ជំទង់​វិញ បែរជា​មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ទៅវិញ​។ ខណៈពេល​ដែល​ពួកគេ អាច​គ្រប់គ្រង​ការ​ថប់​អារម្មណ៍​បារម្ភ​ខ្លួនឯងបាន និង​មិន​ខ្លាច​ការឈ្លោះគ្នា​នោះ គេ​បែរជា​កែរ​ប្រែ​ខ្លួនឯង ឲ្យមាន​អារម្មណ៍ ជឿជាក់​លើ​ខ្លួនឯង​ខ្លាំង​ទៅ​វិញ​។ ពួក​គេ​បង្កើត​បាន ជា​ការជឿជាក់​លើ​អ្វីៗ​ជាទូទៅ​។ ពួកគេ​អាច​នឹង​មិន​ជឿ ទៅលើ​ចំណងស្នេហា ដែល​រៀបការ​រួច​ដែរ បើសិន​ជា​ឪពុក​ម្តាយ​គេ ជា​មនុស្ស​ដែល​ឈ្លោះ​គ្នា​ខ្លាំងៗ​ពីមុន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។