តារា​សម្តែង​ហុងកុង​នាង Lynn Hung រវល់​ដល់​ថ្នាក់​គ្មាន​ពេល​រៀប​ការ

តារា​ម៉ូ​ដែល និង​សម្តែង​ហុងកុង​ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ចិនដីគោក​វ័យ​៣៥​ឆ្នាំ នាង Lynn Hung និង​មិត្ត​ប្រុស​របស់​នាង Kwok Ho Chung បាន​ប្រកាស​ថា នឹង​រៀប​ការ​ក្នុងឆ្នាំនេះ ប៉ុន្តែ​ត្រូវ​ពន្យារពេល​វិញ​ដោយសារ​តែ​ការងារ​រវល់​ដកឃ្លា​មិន​រួច ។ នៅ​ពេល​សួរ​ពាក់ព័ន្ធ​នឹង​ការ​រស់នៅ​ជាមួយ​គ្នា នាង Lynn Hung មិន​បាន​ឆ្លើយ​តប​ទេ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាង Lynn Hung បាន​ចែករំលែក​រូបថត​បុរស​ម្នាក់​ចម្អិន​អាហារ​ឱ្យ​នាង​ធ្វើ​ឱ្យ​ប្រិ​យ​មិត្ត​ជា​អ្នកគាំទ្រ​ប៉ាន់​ស្មានថា​ជា​មិត្ត​ប្រុស​របស់​នាង​បើ​ទោះជា​នាង​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ក៏​ដោយ ។ នាង Lynn  Hung បាន​ថតរូប​ខាងក្រោយ​របស់​បុរស​នោះ​និង​សរសេរ​ថា «​បុរស​ចេះ​ចម្អិនម្ហូប​ពិតជា​រឿង​ប្រពៃ​ណាស់​សម្រាប់​ស្ត្រី​យើង​គ្រប់​គ្នា​» ៕