​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ ថ្នាំញៀន​បាន ៣ នាក់ នៅ​ស្ទឹងមានជ័យ​

ភ្នំពេញ:
កម្លាំង​នគរបាល ខណ្ឌមានជ័យ បាន​ចុះបង្ក្រាប និង​ឃាត់ខ្លួន ជន​ជួញដូរ​គ្រឿងញៀន ប្រុស​ស្រី​បាន​៣​នាក់ នា​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៦ នៅក្រោយ​សាលាបឋមសិក្សា សឡា ស្ថិតនៅ​ក្នុងភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ ប្រុស​ស្រី​ទាំង​៣​នាក់​នោះ មាន​៖ ទី​១-​ឈ្មោះ​ជុំ សេរី​បុត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។ ២-​ឈ្មោះ​រុន មុន្នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៣-​ឈ្មោះ​ចាន់ សុភា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ។ អ្នក​ទាំងបី​នាក់​នេះ មានមុខ​របរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ ។​

​ចំពោះ​វត្ថុតាង ដែល​សមត្ថកិច្ច បាន​ដកហូត​មាន ម្សៅ​ស​ថ្លា​ក្រាម ចំនួន​២​កញ្ចប់​ធំ និង​១​កញ្ចប់​តូច -​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១-​ម៉ូតូ​ចំនួន​២​គ្រឿង រួម​និង​ឧបករណ៍ សំភារៈប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំង​៣ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕N​/S

​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ ថ្នាំញៀន​បាន ៣ នាក់ នៅ​ស្ទឹងមានជ័យ​