ទម្លាប់​រៀន​​ពូកែ​ ពី​​​​សិស្ស​​​​​​ទទួល​​បាន​មេដាយ​មាស​​របស់​​កម្ពុជា​បី​រូប

​​​សិស្ស​កម្ពុជា​​បី​នាក់​​​​​​​ ​​​ដែល​​​​ដណ្ដើម​បាន​​មេដាយ​មាស​ពី​ការ​ប្រកួត GENIUS Olympiad ​ដោយ​​មាន​​បេក្ខជន​​​ដាក់​ពាក្យ​ជាង​១​ពាន់​នាក់​ពី​៦៥​ប្រទេស​ផ្សេង​​គ្នា ធ្វើ​ឡើង​នៅ​​ទី​ក្រុង​ញ៉ូវយ៉ក សហរដ្ឋអាមេរិក​​​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ បាន​ចែក​រំលែក​ពី​​ទម្លាប់​ផ្ទាល់​ខ្លួន ក្នុង​ការ​រៀន​សូត្រ​ឲ្យ​បាន​ពូកែ។

 

ទម្លាប់​រៀន​​ពូកែ​ ពី​​​​សិស្ស​​​​​​ទទួល​​បាន​មេដាយ​មាស​​របស់​​កម្ពុជា​បី​រូប

ពីឆ្វេងទៅស្តាំ យុវតី អាន ពេជ្រ​សុវណ្ណ​ធីតា យុវសិស្ស គឹម ច័ន្ទ​យូអាន និង យុវតី ឡោ ម៉ីឡាន

 

យុវសិស្ស​ គឹម ច័ន្ទ​យូអាន ​​សិស្ស​​ថ្នាក់​ទី​១១​មក​ពី​​​សាលា​​អន្តរជាតិ Zaman និង​ជា​ម្ចាស់​មេដាយ​មាស​ផ្នែក​​​តន្ត្រី​​​ពី​ការ​ប្រកួត​ខាង​លើ​នោះ​ បាន​​លើក​ឡើង​​​ខ្លី​ៗ​ពី​ទម្លាប់​រៀន​​ផ្ទាល់​ខ្លួន​ថា៖ ” ខ្ញុំ គ្រាន់​តែ​ក្នុង​ថ្នាក់​គឺ​​ខំ​ប្រឹង។ គ្រូ​និយាយ​អី​​ខ្ញុំ​ខំ​ប្រឹង​ចាប់​ឲ្យ​អស់​ក្នុង​ថ្នាក់​ហ្នឹង ព្រោះ​អី​ចេញ​ពី​រៀន​​ទៅ ខ្ញុំ​អត់​ចូល​ចិត្ត​រៀន​ក្រៅ​ម៉ោង​ …ស្រួល​ដើម្បី​ពេល​ចេញ​​​​ពី​រៀន​ទៅ​ ពេល​ទំនេរ​ខ្ញុំ​អាច​​ទៅ​លំហែ​ខួរ​ក្បាល”។

 

ងាក​ទៅ​ស្ដាប់​សិស្ស​ម្ចាស់​មេដាយ​មាស​ពីរ​រូប​ទៀត គឺ​យុវតី​​ អាន ពេជ្រ​សុវណ្ណ​ធីតា និង​ ឡោ ម៉ីឡាន​បាន​រៀប​រាប់​ប្រាប់​​ពី​ចំណុច​​សំខាន់​ៗ ដែល​ជា​ទម្លាប់​រៀន​របស់​ខ្លួន​។ កញ្ញា អាន ពេជ្រ​សុវណ្ណ​ធីតា ម្ចាស់​មេដាយ​មាស​ផ្នែក​គម្រោង​ទឹក​ស្អាត​​បាន​រៀប​រាប់​​ថា៖
​​​​​​​
 
ទី​១៖ នៅ​ក្នុង​ថ្នាក់ ខំ​ប្រឹង​ប្រែង​ស្ដាប់​គ្រូ​ពន្យល់​ឲ្យ​ទាន់។​
ទី២៖ ​ពេល​កំពុង​រៀន កុំ​​គិត​ពី​បញ្ហា​អ្វី​ផ្សេង​​ច្រើន​នាំ​ឲ្យ​​ស្ត្រែស។
ទី៣៖ ពេល​ចេញ​ពី​រៀន​ ដើរ​​លំហែ​ខួរ​ក្បាល​សប្បាយ​​ខ្លះ​​ កាត់​បន្ថយ​អារម្មណ៍​ ស្ត្រែស ព្រោះ​អារម្មណ៍​ស្រ្តែស​ខ្លាំង​អាច​ប៉ះ​ពាល់​ដល់​ការ​សិក្សា​បាន។

 

ទម្លាប់​រៀន​​ពូកែ​ ពី​​​​សិស្ស​​​​​​ទទួល​​បាន​មេដាយ​មាស​​របស់​​កម្ពុជា​បី​រូប

 

ចំណែក​កញ្ញា​​ឡោ ម៉ី​ឡាន ម្ចាស់​មេដាយ​មាស​ផ្នែក​គម្រោង​ទឹក​ស្អាត​ដូច​គ្នា​បាន​រៀប​រាប់​ពី​ចំណុច​​សំខាន់​ៗ​ជា​ទម្លាប់​រៀន​​ខ្លួន​បន្ថែម​ពី​លើ​​ការ​រៀប​រាប់​របស់​មិត្តភក្តិ​​ថា៖

 

ទី​១៖ កត់​ចំណុច​សំខាន់​ៗ​ដែល​គ្រូ​បាន​និយាយ។
ទី​២​៖ មុន​ពេល​ប្រលង​ រំលឹក​មេរៀន​ឡើង​វិញ ជា​ពិសេស​និយម​ន័យ​ឲ្យ​បាន​ក្បោះ​ក្បាយ។​
ទី​៣៖ ពេល​ប្រលង ជឿ​ជាក់​លើ​ខ្លួន​ឯង។​​​

 

ខាង​លើ​ជា​​​ការ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់ យុវសិស្ស​ម្ចាស់​មេដាយ​​មាស GENIUS Olympiad​​។ គួរ​រំលឹក​ផង​ដែរ​ថា ​យុវសិស្ស​វ័យ​ក្មេង​ទាំង​បី​រូប​ខាង​លើ​ រួម​ទាំង​សិស្ស​​​ដែល​បាន​ជាប់​មេ​ដាយ​មាស ប្រាក់ សំរិទ្ធ​ទាំង​១៤​នាក់​ផ្សេង​ទៀត បាន​ទទួល​ការ​កោត​សរសើរ​ពី​លោក ហង់ ជួន​ណា​រ៉ុន មន្ត្រី​នៃ​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ផង​ដែរ​​៕​

 

 

​​​​​​​ចុចអាន៖  យុវ​សិស្ស​វ័យ​ក្មេង​ប្រាប់​អាថ៌កំបាំង​បាន​មេ​ដាយ​មាស​ពី​ការ​ប្រកួត GENIUS Olympiad

 

អត្ថបទ៖ មាន រតនា​​​​​​​
​​​​​​​​​​​​​​​