Lindsay Lohan មានផ្ទៃពោះមែន ឬ ?

6 Videos


ក្រោយខូចចិត្តដោយសារគូដណ្តឹងក្បត់ផិតដល់ថ្នាក់សុខចិត្តឆ្លងប្រទេសទៅលម្ហែកាយ ពេលនេះ Linhsay Lohan បានបង្ហើបឲ្យដឹងថា ពេលនេះខ្លួនកំពុងមានផ្ទៃពោះ ។

Lindsay Lohan  មានផ្ទៃពោះមែន ឬ ?

P9

Lindsay Lohan  មានផ្ទៃពោះមែន ឬ ?

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងពេលដែលឪពុកនាង លោក Michael Lohan បានប្រាប់បញ្ជាក់សារព័ត៌មានឲ្យដឹងថា កូនស្រីលោកបានផ្ញើសារប្រាប់លោកពីរឿងនេះ ។ លោកនិយាយថា កូនស្រីលោកប្រាប់លោកបែបនេះ ហើយលោកក៏ជឿកូនស្រីលោកដែរ ។ លោកបានបន្ថែមដែរថា លោកដឹងត្រឹមតែប៉ុណ្ណឹង ដោយលោកមិនដឹងច្បាស់ថាទំនាក់ទំនងកូនស្រី និង អតីតគូដណ្តឹងជ្រាលជ្រៅកម្រិតណាទេ តែទោះជាយ៉ាងណាលោកនៅតែជឿសម្តីកូនស្រីលោកដែរ ។

Lindsay Lohan  មានផ្ទៃពោះមែន ឬ ?

យ៉ាងណាក្តី នាង Linhsay ក៏ធ្លាប់ចែកចាយព័ត៌មានថាមានផ្ទៃពោះជាមួយអ្នកគាំទ្រដែរ ដោយនាងចែករំលែក (Share) រូបថតនាងមានផ្ទៃពោះ ពេលថតរឿង Labour Pains ជាមួយនឹងសារខ្លីថា «ខ្ញុំមានផ្ទៃពោះហើយ» ។

Lindsay Lohan  មានផ្ទៃពោះមែន ឬ ?

គួរបញ្ជាក់ដែរថា ក្រោយពេលដឹងថា គូដណ្តឹងលួចផិតក្បត់ Linhsay បានប្រកាសផ្តាច់ពាក្យភ្លាមៗ ហើយចំពោះរឿងមានផ្ទៃពោះនេះ គេមិនទាន់អាចបញ្ជាក់ថា ការពិត ១០០ % នោះទេ ៕

                                                               ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Lindsay Lohan  មានផ្ទៃពោះមែន ឬ ?

Lindsay Lohan  មានផ្ទៃពោះមែន ឬ ?

Lindsay Lohan  មានផ្ទៃពោះមែន ឬ ?

Lindsay Lohan  មានផ្ទៃពោះមែន ឬ ?