រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវី

ដានជើងដាយណូស័រមួយ មានទំហំ ១.២ម៉ែត្រ ត្រូវបានគេរកឃើញនៅក្នុងប្រទេសបូលីវី (Bolivia)។ វាត្រូវបានគេជឿជាក់ថា ជាដានជើងរបស់ដាយណូស័រដែលស៊ីសាច់ជាអាហារ ប្រភេទ Abelisaurus ដែលបានរស់នៅប្រមាណជា ៨០លានឆ្នាំមុន។ បើតាមអ្នកសិក្សាប្រវត្តិនៃជីវិត សញ្ជាតិអាហ្សង់ទីន លោក Sebastian Apesteguia បានឲ្យដឹងថា ពពួកសត្វដាយណូស័រប្រភេទ Abelisaurus នេះ ធ្លាប់បានដើរត្រាចចរមកដល់ទ្វីបអាមេរិកខាងត្បូងនេះ។

រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវីលោក Sebastian Apesteguia

គួរបញ្ជាក់ផងដែរថា ដានជើងដ៏ធំសម្បើមមួយនេះត្រូវបានរកឃើញ ដោយមគ្គទេសក៍ទេសចរណ៍មួយរូប នៅតំបន់រណ្ដៅភ្នំភ្លើង Maragua ប្រទេសបូលីវី ខណៈតំបន់មួយនេះត្រូវបានគេស្គាល់ថា ជាផ្លូវឆ្លងកាត់សម្រាប់សត្វដាយណូស័រ។ ជាមួយគ្នានេះ សំណល់នៃដាយណូស័រដទៃផ្សេងទៀត ក៏ត្រូវបានរកឃើញនៅក្នុងតំបន់នោះដែរ។

ក្រុមអ្នកជំនាញបានគិតថា ដានជើងដែលទើបនឹងរកឃើញនេះ គឺមានទំហំធំបំផុត បើប្រៀបធៀបនឹងដានជើង របស់ដាយណូស័រប្រភេទ Abelisaurus ដែលធ្លាប់បានរកឃើញពីមុនមក។ «ដានជើងនេះធំជាងដានជើងដទៃទៀតដែលយើងធ្លាប់បានរកឃើញ»។ លោក Apesteguia បានឲ្យដឹងយ៉ាងដូច្នេះ៕

រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវី រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវី រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវី

ប្រភព៖ sabay

  • រក​ឃើញ​ដានជើង​ដាយណូស័រ ទំហំ​១,២​ម៉ែត្រ នៅ​ប្រទេស​បូលីវី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: