លោក​សម រង្ស៊ី​៖អ្នកដែល​ហៅខ្ញុំ​ថាទណ្ឌិត​ គឺជា​អ្នកមាន​បញ្ហា​សរសៃប្រសាទ​

លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា ដែលកំពុងគេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជា មិនបានទទួលស្គាល់ខ្លួនឯងថាជាទណ្ឌិតទេ ហើយលោកក៏បានចាត់ទុកអ្នកណាដែលហៅលោកថា មានទោស ឬជាទណ្ឌិតនោះ គឺកំពុងមានបញ្ហាសរសៃប្រសាទ។

លោកសម រង្ស៊ី ហាក់បង្ហាញនូវមោទនភាពសម្រាប់ខ្លួនឯង ដោយលោកលើកឡើងថា មេដឹកនាំទាំងអស់នៅលើពិភពលោក នៅតែចាត់ទុកលោកជាតំណាងរាស្ត្រ ជាមេបក្សប្រឆាំងដ៏ធំ ដែលជាគូប្រជែងតែមួយគត់ ជាមួយនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន……………

ការលើកឡើងរបស់លោកសម រង្ស៊ីយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងកិច្ចសម្ភាស ជាមួយអ្នកយកព័ត៌មានVOAពីទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ខណៈដែលប្រធានគណបក្សសង្គ្រោះជាតិ រូបនេះត្រូវបានវិទ្យាស្ថាន NDI របស់សហរដ្ឋអាមេរិក អញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំ Forum សម្រាប់មេដឹកនាំអន្តរជាតិ ហៅកាត់ថា ILF ។ វិជ្ជាស្ថាន NDI បានអញ្ជើញតំណាងរដ្ឋាភិបាល គណរដ្ឋមន្ត្រី ព្រមទាំងមេដឹកនាំនៃគណបក្សប្រឆាំង របស់ប្រទេសជាង ១០០ ឲ្យចូលរួមក្នុងកិច្ចប្រជុំនេះ។

សំឡេងលោកសម រង្ស៊ី៖

ពីសហរដ្ឋអាមេរិកដដែល លោកសម រង្ស៊ីបានហៅតុលាការស្រុកខ្មែរថា ជាតុលាការលេងសើច ជាឧបករណ៍របស់អ្នកនយោបាយកាន់អំណាច ដែលមិនអាចយកជាការបាន។លោកបន្ថែមថា ប៉ុន្តែពេលនេះ បើរដ្ឋាភិបាលនៅតែប្រកាន់ជំហរយកតុលាការ មកជាឧបករណ៍គាបសង្កត់លើគណបក្សប្រឆាំង លើសង្គមស៊ីវិលទៀត វាគឺជារឿងដែលហួសហេតុ ដែលទង្វើនេះ ប្រហែលជារដ្ឋាភិបាលភ័យស្លន់ស្លោ នឹងលទ្ឋផលបោះឆ្នោតនៅពេលខាងមុខ…………………………

សំឡេងលោកសម រង្ស៊ី៖

សូមបញ្ជាក់ថាលោកសម រង្ស៊ីពេលនេះកំពុងវ័ណ្ឌកនឹងបណ្តឹងរបស់តុលាការកម្ពុជា ដែលមិនដឹងថាលោកអាច វិលចូលក្នុងប្រទេស ដើម្បីចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់២០១៧ និងបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខបានដែរឬទេ។ ប៉ុន្តែកន្លងមក លោកសម រង្ស៊ីខ្លួនឯង ធ្លាប់បានប្រកាសថា លោកនឹងវិលចូលកម្ពុជាវិញឲ្យបានមុនការបោះឆ្នោតឆ្នាំ២០១៧-២០១៨៕

ប្រភព៖ វាយោ


Related Posts