ព្រឹទ្ធាចារ្យ សុខ ឌុច ស្រក់​ទឹក​ភ្នែក​ពេល​កូន​សិស្ស​ប្រគំ​បទ​ប្រពៃណី​ឱ្យ​ស្ដាប់

លោក​ព្រឹទ្ធាចារ្យ សុខ ឌុច បាន​សម្រក់​ទឹក​ភ្នែក​ពេល​បាន​ឭ​សំឡេង​ទ្រ​ខ្សែ​៣ និង​សាយដៀវ​ប្រគំ​ដោយ​កូន​សិស្ស​របស់​លោក​តាម​លំនាំ​បទ​បុរាណ។

 

បើ​តាម​កូន​ស្រីម្នាក់​របស់​លោក​តានិយាយ​ថា ឪពុក​របស់​ខ្លួន​នៅ​តែ​ចង់​ស្ដាប់​បទ​បុរាណ ព្រោះ​គាត់​​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ក្នុង​ការ​ថែរក្សា​នា​ពេល​កន្លង​មក។ ក្នុង​ជំនួប​សួរ​សុខទុក្ខ​របស់​ពិធី​ករ ដួង សុខគា, ឌីជេ​អាចារ្យ​ធំ និង​លោក កែវ សាស្ត្រា កន្លង​មក​ក៏​មាន​កូន​សិស្ស​របស់​លោក​តា​២​នាក់​រួម​ដំណើរ​ជាមួយ​គ្នា​នោះ ហើយ​បាន​លេង​បទ​ប្រពៃណី​ជា​ច្រើន​តប​តាម​សំណូម​របស់​គ្រូ​ដែល​កំពុង​សម្រាកសម្រាន្ត​លើ​កន្ទេល៕

 

  • ព្រឹទ្ធាចារ្យ សុខ ឌុច ស្រក់​ទឹក​ភ្នែក​ពេល​កូន​សិស្ស​ប្រគំ​បទ​ប្រពៃណី​ឱ្យ​ស្ដាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:សិល្បៈ