កែវ ពេជ្រពិសី ទុក​ពេល​ពិចារណា​រឿង​គូ​អនាគត​

ឆ្លង​កាត់​ជីវិត​អាពាហ៍ពិពាហ៍​​បែក​បាក់​រួច​ម្ដង​ហើយ​នោះ តារា​សម្ដែង​ស្រី កែវ ពេជ្រពិសី ប្រាប់​ថា ​ចង់​ទុក​ពេល​ពិចារណា​ឲ្យ​បាន​ច្រើន​ជាង​មុន​ ខណៈ​ពេល​ដែល​មាន​បុរស​ជា​ច្រើន​កំពុង​ព្យាយាមចង់​បាន​​នាង​ជា​គូ​អនាគត។

 

ពិសី ថ្លែង៖ “រឿង​ស្នេហា​សម្រាប់​បង​ បើ​មាន​ជា​ការ​ល្អ មាន​គេ​ច្រើន​សួរ​នាំ​បង​ដែរ ប៉ុន្តែ​បង​មិន​ទាន់​គិត​គូរ​ទេ ណា​មួយ​អត់​ត្រូវ​គ្នា​ ចង់​ទុក​ពេល​សម្រាប់​ខ្លួន​ ក៏​ដូច​ជា​ការងារ​និង​ការ​រកស៊ី​ជាដើម​”។

 

កែវ ពេជ្រពិសី ទុក​ពេល​ពិចារណា​រឿង​គូ​អនាគត​

 

អ្នក​មេម៉ាយ​ចាយរាង​​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ សម្រាប់​បុរស​ជា​គូ​អនាគត​ នាង​មិន​រើស​ឡើយ​ មិន​ថា​បុរស​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក​ ឲ្យ​តែ​ជា​គូ​នាង​ទទួល​បាន​។

 

អតីត​ជយ​លាភី​​ផ្នែក​ញញឹម​ស្រស់​របស់​កម្ម​វិធី​អាណាចក្រ​តារា លើក​ឡើង​ថា​​ រឿង​គូព្រេង​​​មើល​មិន​ឃើញ​ទេ បើ​មក​ដល់​ឆាប់ៗ​ ក៏​អាច​​ថា​បាន​ដែរ សំខាន់​នាង ​និង​បុរស​ម្នាក់​នោះពិត​ជា​អាច​​​ស្រលាញ់​គ្នា​​ ចាប់​ដៃ​គ្នា​ជា​គូ​អនាគត​បាន​៕

 

អត្ថបទ៖ ថា​ ម៉ាលីដា