ដែល​ឆ្ងល់​ទេ​ថា​ហេតុអ្វី​មិន​គួរ​ញ៉ាំ​អាហារ​ល្ងាច​ច្រើន?

ការញ៉ាំអាហារពេលល្ងាច ឬយប់ច្រើនប៉ះពាល់ដល់រាងកាយរបស់យើងជាងការញ៉ាំអាហារព្រឹក ឬពេលថ្ងៃ ដោយសារតែកាឡូរីដែលទទួលបានពីអាហារនៅពេលយប់មិនអាចដំណើរការបានប្រក្រតី និងមិនមានប្រសិទ្ធភាពដូចការញ៉ាំអាហារនៅពេលថ្ងៃនោះទេ។

ដែល​ឆ្ងល់​ទេ​ថា​ហេតុអ្វី​មិន​គួរ​ញ៉ាំ​អាហារ​ល្ងាច​ច្រើន?

នៅពេលយប់រាងកាយរបស់យើងមិនសូវសកម្មដូចពេលថ្ងៃ ដូច្នេះប្រសិនបើយើងញ៉ាំច្រើននៅពេលយប់ ហើយរាងកាយមិនសកម្មទៀតនោះ វាធ្វើឲ្យយើងអស់កម្លាំងនៅពេលព្រឹក។ ក្រៅពីនេះវាក៏រំខានដល់ដំណេករបស់យើងផងដែរ ដោយសារតែសារពាង្គកាយ ជាពិសេសប្រព័ន្ធរំលាយអាហាររបស់យើងដែលគួរតែសម្រាក ត្រូវប្រឹងរំលាយអាហារទាំងនេះ។

ប្រព័ន្ធរំលាយអាហាររបស់យើងត្រូវចំណាយពេលយូរដើម្បីរំលាយអាហារប្រភេទសាច់ ដូច្នេះចូរកុំបរិភោគអាហារដែលមានជាតិសាច់ច្រើននៅពេលយប់។ គួរញ៉ាំអាហារប្រភេទណាដែលងាយស្រួលរំលាយ។

ផ្អែកតាមការស្រាវជ្រាវមួយបានឲ្យដឹងថាមនុស្សដែលញ៉ាំអាហារល្ងាចច្រើនជាងពេលថ្ងៃអាចប្រឈមមុខនឹងខ្ពស់នឹងបញ្ហាជម្ងឺទឹកនោមផ្អែម បញ្ហាផ្នែករំលាយអាហារ និងកើនទម្ងន់ជាដើម។

គន្លឹះមួយចំនួន៖ ញ៉ាំអាហារពេលព្រឹកសមល្មម ហើយញ៉ាំអាហារពេលថ្ងៃច្រើន បន្ទាប់មកកាត់បន្ថយវិញនៅពេលល្ងាច ឬពេលយប់។ បើចង់ញ៉ាំអាហារពេលល្ងាចច្រើនត្រូវញ៉ាំមុនម៉ោង ៦។ នៅពេលដែលអ្នកមានអារម្មណ៍ថាចង់ញ៉ាំពេលយប់ជ្រៅ សូមទទួលទានទឹកក្រូចឆ្មារក្តៅ ឬតែក្តៅអ៊ុនៗលាយជាមួយទឹកឃ្មុំ។ ភេសជ្ជៈក្តៅអ៊ុនៗនេះអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងជួយសម្រួលដល់រាងកាយទាំងមូល ៕

ប្រភព ៖ sabay

  • ដែល​ឆ្ងល់​ទេ​ថា​ហេតុអ្វី​មិន​គួរ​ញ៉ាំ​អាហារ​ល្ងាច​ច្រើន?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ចំនេះដឹង
Tags: