គុណ​សម្បត្តិ និង​គុណ​វិបត្តិ​សម្រាប់​អ្នក​ចូល​ចិត្ត​ហែល​ទឹក​រាល់​ថ្ងៃ​

អ្នកទាំងអស់គ្នាដឹងហើយថាការហែលទឹកជាកីឡាដ៏ល្អចំពោះសុខភាពជាពិសេសសម្រាប់អ្នកដែលចង់សម្រកទម្ងន់នឹងមានរាងស្អាតតែម្ដង។ប៉ុន្តែអ្វីគ្រប់យ៉ាងតែងមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា ដូចជាការហែលទឹកក៏ដូច្នោះដែរ។ អត្ថបទខាងក្រោមនេះគឺល្អសម្រាប់អ្នកចូលចិត្តកីឡាមួយនេះ

គុណ​សម្បត្តិ និង​គុណ​វិបត្តិ​សម្រាប់​អ្នក​ចូល​ចិត្ត​ហែល​ទឹក​រាល់​ថ្ងៃ​

-គុណសម្បត្តិ

ជាកីឡាAerobicដ៏អស្ចារ្យ

ហែលទឹកមិនត្រឹមជាសកម្មភាពដ៏សប្បាយនោះទេ ហើយមិនថាវ័យចាស់ឬក្មេង ធាត់ឬស្គមអាចជ្រើសរើសកីឡានេះមកពង្រឹងសុខភាពបានទាំងអស់។ វាជាកីឡាដ៏ល្អសម្រាប់រាងកាយទាំងមូលតែម្ដងហើយមានផលប៉ះពាល់តិចបំផុតសម្រាប់អ្នកមានបញ្ហាសន្លាក់ ឆ្អឹង ឬ សាច់ដុំ។

ការពារភាពចាស់ជរា

ទោះបីជាវាមិនបង្ការស្នាមជ្រីវជ្រួញក៏ដោយ តាមការសិក្សារបស់លោកវេជ្ជបណ្ឌិត Steven Blair នៅសាកលវិទ្យាល័យ South Carolina បានបញ្ជាក់ថាអ្នកហែលទឹកមានអត្រាស្លាប់ 50% ទាបជាងអ្នកដែលជ្រើសរើសកីឡារត់ ដើរ ឬអ្នកដែលមិនហាត់ប្រាណសោះតែម្ដង។

បង្កើនភាពរហ័សរហួន

ទឹកជួយបង្កើនភាពរហ័សរហួន ក៏ដូចជាចលនារបស់មនុស្សដូចទៅនឹងការធ្វើសកម្មភាពរាងកាយច្រើនដែលមិនប៉ះពាល់ដល់ការឈឺសន្លាក់។

ស្រក់ទម្ងន់លឿន

ការហែលទឹកយ៉ាងហោចណាស់មួយម៉ោងអាចដុតបំផ្លាញទៅដល់ 500កាឡូរី។រាងកាយទាំងមូលរបស់អ្នកបញ្ចេញសកម្មភាពដោយគ្មានការឈឺចាប់ទោះបីជាអ្នកបន្តកីឡានេះរាល់ថ្ងៃក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះទេ កីឡាហែលទឹកថែមទាំងជួយដល់ប្រព័ន្ធផ្លូវដង្ហើម ជំងឺទឹកនោមផ្អែម ស្ត្រីមានផ្ទៃពោះនិងទារកនៅក្នុងផ្ទៃទៀតផង ព្រោះវាជួយសម្រួលដល់ចលនាលំហូរឈាមចូលទៅក្នុងស្បូនម្ដាយ។

-គុណវិបត្តិ

បញ្ហាស្បែក និងសក់

អាងហែលទឹក គឺត្រូវការឲ្យមានអនាម័យខ្ពស់ ដូច្នេះតម្រូវឲ្យដាក់អំបិលនិងក្លរីនចូលទៅក្នុងនោះ។ប៉ុន្តែសារធាតុគីមីនេះបង្កឲ្យស្បែកនិងសក់ស្ងួតគ្មានសំណើម។

ដូច្នេះដំណោះស្រាយគឺត្រូវសម្អាតខ្លួននិងសក់ឲ្យសើមមុននឹងចូលទៅក្នុងអាងទឹក ប្រសិនជាអាចគួរតែលាបលេការពារកម្ដៅថ្ងៃមុននឹងចុះអាងទឹកដែលគ្មានដំបូលបាំងថ្ងៃ ហើយបន្ថែមប្រេងអូលីវឲ្យសក់របស់នាក់ទៀតកាន់តែល្អ។
ធ្វើឲ្យអ្នកមានអារម្មណ៍ឆាប់អស់កម្លាំង

ជាទូទៅអ្នកដែលមានទម្លាប់ហែលទឹកញឹកញាប់តែងតែឆាប់ងងុយគេងនឹងគេងច្រើនជាងធម្មតាទាំងពេលថ្ងៃ និងយប់ ដែលអាចប៉ះពាល់ដល់ការធ្វើការងាររបស់អ្នក។

ខ្លួនអ្នកជាប់ក្លិនក្លរីនបន្ទាប់ពីហែលទឹក

ប្រសិនបើអ្នកហែលទឹកជារៀងរាល់ថ្ងៃ នោះក្លិនក្លរីននឹងនៅជាប់ខ្លួនអ្នក។ត្រូវលាងជម្រះឲ្យបានល្អជាមួយនឹងសាប៊ូ កុំផ្លុំសក់ឲ្យបានស្ងួតល្អព្រោះវាអាចធ្វើឲ្យសក់អ្នកឡើងអង្គែ។

ប្រភព ៖ sabay

  • គុណ​សម្បត្តិ និង​គុណ​វិបត្តិ​សម្រាប់​អ្នក​ចូល​ចិត្ត​ហែល​ទឹក​រាល់​ថ្ងៃ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:សុខភាព
Tags: