ចាន់ វឌ្ឍនាកា៖ ​«​អ្នក​គាំទ្រ​គួរ​រួម​​កម្លាំង​តែ​​មួយ ទើប​​កីឡាករ​មាន​កម្លាំង​ចិត្ត​​​ខ្លាំង»

​​«​អ្នក​គាំទ្រ​គួរ​​រួម​កម្លាំង​តែ​​មួយ ទើប​​កីឡាករ​មាន​កម្លាំង​ចិត្ត​​​ខ្លាំង»​។ ជា​សម្ដី​របស់​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​បឹង​កេត​អង្គរ ចាន់​ រឌ្ឍនាកា ​​​​ក្រោយ​កម្ពុជា​​យក​ឈ្នះ​សិង្ហបុរី​ ២-១​ ក្នុង​ជំនួប​មិត្ត​ភាព​​អន្តរជាតិ​កាល​ពី​យប់​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

 

ចាន់ វឌ្ឍនាកា៖ ​«​អ្នក​គាំទ្រ​គួរ​រួម​​កម្លាំង​តែ​​មួយ ទើប​​កីឡាករ​មាន​កម្លាំង​ចិត្ត​​​ខ្លាំង»ចាន់​ រឌ្ឍនាកា ( ទទួល​រង្វាន់)

 

​កីឡាករ​មាន​ដើម​​កំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​រូប​គេ​ពិត​ជា​អរគុណ​ខ្លាំង​មែន​ទែន​ចំពោះ​​អ្នក​គាំទ្រ​កម្ពុជា​ដែល​បាន​​មក​គាំទ្រ និង​​លើក​ទឹក​ចិត្ត​ពេញ​ពហុ​កីឡដ្ឋាន​​ជាតិ។ ​ប៉ុន្តែ​កីឡាករ​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង ​ប្រសិន​បើ​​អ្នក​​​គាំទ្រ​រួម​កម្លាំង​តែ​មួយ មិន​បង្កើត​​ឲ្យ​មាន​សកម្មភាព​អសីលធម៌​ផ្សេងៗ។

តារា​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​​​បន្ថែម​ថា សកម្មភាព​​វ៉ៃ​គ្នា​ ​គប់​ដប​ទឹក​សុទ្ធ​​កាល​ពី​យប់​មិញ​រូប​គេ​ក៏​បាន​ឃើញ​ដែរ។ ​ទន្ទឹម​នឹង​នោះ​រូប​គេ​សំណូមពរ​ដល់​អ្នក​គាំទ្រ​មក​ចូល​ទស្សនា​ការ​ប្រកួត​ផ្សេងៗ​ ​មេត្តា​​រក្សា​សណ្ដាប់​ធ្នាប់​​ពី​ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ។

 

​ចាន់ វឌ្ឍនាកា​ ក្លាយ​ជា​កីឡាករ​លេង​ល្អ​ជាង​គេ​​ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​​អន្តរជាតិ​ CLEAR ​រវាង​កម្ពុជា និង​សិង្ហបុរី ​កាល​ពី​យប់​មិញ​​​ ដោយ​ទទួល​បាន​ថវិកា​​ក្នុងនាម​​ជា​កីឡាករ​លេង​ល្អ​នោះ​នូវ​ទឹក​ប្រាក់​ចំនួន ១ពាន់​ដុល្លារ​អាមេរិក​ផង​ដែរ៕

 

ចាន់ វឌ្ឍនាកា៖ ​«​អ្នក​គាំទ្រ​គួរ​រួម​​កម្លាំង​តែ​​មួយ ទើប​​កីឡាករ​មាន​កម្លាំង​ចិត្ត​​​ខ្លាំង»

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​