រដ្ឋាភិបាល​សិង្ហបុរី​ប្រមូល​ ​Hacker​ ​ស្រាវជ្រាវ​ពង្រឹង​វិស័យ​បច្ចេកវិទ្យា

ក្រុម​ការងារ​មួយ​របស់​រដ្ឋាភិបាល​សិង្ហបុរី​ ​បាន​ធ្វើ​ការ​ប្រមូល​នូវ​ ​Hacker​ ​ជាង​មួយ​រយ​នាក់​មក​ធ្វើ​ការ​ក្នុង​បន្ទប់​ពិសោធន៍​មួយ​ ដើម្បី​ស្រាវជ្រាវ​ ​ដោះស្រាយ​និង​បង្កើត​បច្ចេកវិទ្យា​សម្រាប់​ពេល​អនាគត។

 

រដ្ឋាភិបាល​សិង្ហបុរី​ប្រមូល​ ​Hacker​ ​ស្រាវជ្រាវ​ពង្រឹង​វិស័យ​បច្ចេកវិទ្យា

 

ចាប់​ផ្ដើម​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ក្រុម​ Hacker ទាំង​នោះ​​ ​បាន​ដោះស្រាយបញ្ហា​ជា​ជាប់​គាំង​នានា​នៃ​គេហទំព័រ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ ​និង​ធ្វើ​ឲ្យ​គេហទំព័រ​ទាំង​នោះ​មាន​ល្បឿន​ប្រតិបត្តិការ​រហ័ស​ជាង​មុន​ទ្វេដង។

 

ក្រុម​នេះ​ក៏​បាន​បង្កើត​គេហទំព័រ​ ​Business Grants Portal​ ​ដែល​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ទាំងឡាយ​អាច​ស្នើ​សុំ​លិខិត​ស្នាម​ចុះ​បញ្ជី​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ​គេហទំព័រ​នោះ​បង្កើត​ឡើង​ដោយ​ប្រើ​ ​Framework​ ​React.js​ ​របស់​ ​Javascript​ ​សម្រាប់​ផ្ទាំង​ខាង​ក្រៅ​ ​(Interface)​ ​និង​ប្រើ​ ​Ruby On Rails​ ​សម្រាប់​ផ្នែក​ខាង​ក្នុង​ ​(Backend)។

 

ដោយ​ឡែក​ពួក​គេ​ក៏​បាន​បង្កើត​ស្នាដៃ​ជា​ច្រើន​លើ​វិស័យ​បច្ចេកវិទ្យា​ដូច​ជា​សម្រេច​បង្កើត​បាន​នូវ​ឧបករណ៍​ទំនើប​ជាង​មុន​ ​សម្រាប់​ការ​ធ្វើ​តេស្ត​សាកល្បង​កម្មវិធី​របស់​ ​iOS​ ​Android​ ​និង​គេហទំព័រ​ ​ហើយ​ក៏​នៅ​មាន​ឧបករណ៍​មួយ​ចំនួន​ផ្សេង​ទៀត៕

 

រដ្ឋាភិបាល​សិង្ហបុរី​ប្រមូល​ ​Hacker​ ​ស្រាវជ្រាវ​ពង្រឹង​វិស័យ​បច្ចេកវិទ្យា

 

រដ្ឋាភិបាល​សិង្ហបុរី​ប្រមូល​ ​Hacker​ ​ស្រាវជ្រាវ​ពង្រឹង​វិស័យ​បច្ចេកវិទ្យា

 

រដ្ឋាភិបាល​សិង្ហបុរី​ប្រមូល​ ​Hacker​ ​ស្រាវជ្រាវ​ពង្រឹង​វិស័យ​បច្ចេកវិទ្យា

 

អាន​បន្ត​ ​៖​ Nikon​ ​ចេញ​ ​Lens​ ​105mm f/1.4​ ​អង្រួន​ចិត្ត​អ្នក​ថត​រូប​ស្ទើរ​គ្រប់គ្នា

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​techinasia