គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់

គ្រួសារមួយរស់នៅប្រទេសអង់គ្លេស ត្រូវបានគេឲ្យចំណាត់ថ្នាក់ជាគ្រួសារមានសមាជិកច្រើនគេបំផុត។ ថ្មីៗនេះពួកគេបានធ្វើឲ្យមនុស្សមិនតិចទេ មានអារម្មណ៍ភ្ញាក់ផ្អើល ក្រោយកើតកូនទី ១៧ម្នាក់ទៀត។

គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់

លោក Noel និងអ្នកស្រី Sue Radford រស់នៅសង្កាត់ Morecambe ទីក្រុងLancashire មានកូនចាប់ពីអាយុមួយសប្ដាហ៍ រហូតដល់កូនបងគេអាយុ ២៧ឆ្នាំ។ អ្នកស្រីនិយាយថា ក្រោយសម្រាលកូនទី ១៧នេះរួចថ្មីៗ មានមិត្តភ័ក្ដិរបស់គាត់ជាច្រើន ចង់ឲ្យគាត់គួរមានមួយទៀត ដើម្បីបង្គ្រប់ ២០នាក់តែម្ដង។
កូនទាំង១៩នាក់នោះមានអាយុបន្តបន្ទាប់ដូចតទៅ៖ កូនបងគេឬទី១.Chris អាយុ ២៧ឆ្នាំ, ទី២.Sophie ២២ឆ្នាំ,ទី៣.Chloe ២១ឆ្នាំ, ទី៤.Jack ១៩ឆ្នាំ, ទី៥.Daniel ១៧ឆ្នាំ, ទី៦.Luke ១៥ឆ្នាំ, ទី៧. Millie ១៤ឆ្នាំ, ទី៨.Katie ១៣ឆ្នាំ, ទី៩.James ១២ឆ្នាំ, ទី១០.Ellie ១១ឆ្នាំ, ទី១១.Josh ៩ឆ្នាំ, ទី១២. Max ៧ឆ្នាំ, ទី១៣.Tillie ៦ឆ្នាំ, ទី១៤. Oscar ៤ឆ្នាំ, ទី១៥. Casper ៣ឆ្នាំ, ទី១៦. Hallie ១៣ខែ និងទី១៧. Phoebe ទើបកើតសប្ដាហ៍នេះ។

ទោះជាយ៉ាងណាគ្រួសារមានជីវភាពធូរធារខាងលើ មិនមានក្ដីព្រួយបារម្ភចំពោះការចិញ្ចឹមសមាជិកដ៏ច្រើនទាំងនេះឡើយ ហើយពួកគេតែងតែធ្វើដំណើរកម្សាន្តជុំគ្នារៀងរាល់ឆ្នាំ។ ពេលនេះ ពួកគេរស់នៅក្នុងផ្ទះតម្លៃជាង ៣១ម៉ឺនដុល្លារ ដែលបានទិញរយៈពេល ១១ឆ្នាំហើយ៕

គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់ គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់ គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់ គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់ គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់ គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់ គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់

ប្រភព៖ sabay

  • គ្រួសារ​​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស​​មាន​​​សមាជិក​​ ១៩​នាក់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: