រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

ជាធម្មតានៅពេលដែលអ្នកអានអត្ថបទប្រវត្តិសាស្ត្រ ភាគច្រើនតែងធ្វើឲ្យអ្នកស្រមើស្រមៃអំពីហេតុការណ៍ពិតដែលបានកើតឡើង ខុសពីរូបភាពប្រវត្តិសាស្ត្រ ដែលនឹងបង្ហាញអ្នកអំពីហេតុការណ៍អ្វីមួយដែលបានកើតឡើងជាក់ស្តែង និងអនុញ្ញាតឲ្យអ្នកយល់ដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាន់តែច្បាស់។ អគារប្រវត្តិសាស្ត្រ បុគ្គលល្បីឈ្មោះ ឬរូបថតអតីតកាលផ្សេងៗ សុទ្ធតែមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ នៅពីក្រោយខ្នងរបស់វា។ ជាក់ស្តែងដូចជារូបថតដ៏កម្រ ចំនួន២០សន្លឹកខាងក្រោមនេះ ខណៈមនុស្សមួយចំនួនប្រហែលជាមិនធ្លាប់បានឃើញ និងដឹងពីវាឡើយ ពីមុនមក។

១) នាង Dorothy Counts គឺជាសិស្សស្រីស្បែកខ្មៅដំបូងបង្អស់ ដែលបានចូលរៀននៅក្នុងវិទ្យាល័យ «Harry Harding High School» ស្ថិតក្នុងទីក្រុង Charlotte រដ្ឋ North Carolina សហរដ្ឋអាមេរិក ដែលមានសុទ្ធតែសិស្សស្បែក ស ទាំងអស់ ហើយត្រូវបានសិស្សប្រុសឆាឆៅ និងចំអកឡកឡឺយ ក្នុងឆ្នាំ១៩៥៧

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

២) លោក Nikola Tesla ជាអ្នកច្នៃប្រឌិត សញ្ជាតិអាមេរិក កំពុងអង្គុយនៅក្នុងមន្ទីរពិសោធន៍របស់គាត់ ជាមួយនឹង ឧបករណ៍បញ្ជូនសារ។

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

៣) ក្មេងប្រុសសញ្ជាតិអូទ្រីស ទទួលបានស្បែកជើងថ្មី ក្នុងអំឡុងសង្គ្រាមលោកលើកទី២

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

៤) ក្រុមអ្នកទោស Jewish ក្រោយត្រូវបានដោះលែងចេញពីរថភ្លើងមួយគ្រឿង ក្នុងឆ្នាំ១៩៤៦

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

៥) ផ្នូរខ្មោចរបស់ស្ត្រីកាន់សាសនាកាតូលិក និងប្តីរបស់នាងដែលកាន់សាសនាប្រូតិះស្តង់ នៅប្រទេសហុល្លង់ ក្នុងឆ្នាំ១៨៨៨

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

៦) ក្រុមអ្នករៀបចំការរត់ប្រណាំង ព្យាយាមបញ្ឈប់អ្នកស្រី Kathrine Switzer ពីការប្រកួតរត់ម៉ារ៉ាតុង «The Boston Marathon»។ ចុងបញ្ចប់ អ្នកស្រីបានក្លាយជាស្រ្តីដំបូងគេបង្អស់ដែលបញ្ចប់ការប្រកួតរត់ប្រណាំងនេះ ក្នុងឆ្នាំ១៩៦៧

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

៧) ក្មេងប្រុស Harold Whittles (ថ្លង់) ស្តាប់ឮសំឡេងជាលើកដំបូង ដោយប្រើប្រាស់ឧបករណ៍ជំនួយ ក្នុងឆ្នាំ១៩៧៤

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

៨) បុរសឯកោម្នាក់បដិសេធមិនព្រមគោរពដល់ ណាស៊ី (Nazi) ក្នុងឆ្នាំ១៩៣៦

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

៩) ព្រឹកដំបូង ក្រោយប្រទេសស៊ុយអែត បានផ្លាស់ប្តូរការបើកបរពីប្រកាន់ឆ្វេងមកស្តាំវិញ ក្នុងឆ្នាំ១៩៦៧

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

១០) ទាហានអាល្លឺម៉ង់ប្រតិកម្មចំពោះវីដេអូនៃការបោះជំរុំជាក្រុម ក្នុងឆ្នាំ១៩៤៥

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

១១) បុរសម្នាក់ដើរស្វែងរកការងារ ក្នុងអំឡុងឆ្នាំ១៩៣០

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

១២) ក្រុមអ្នកលេងសៀកសម្តែងនៅលើកំពូលនៃអគារ ១០២ជាន់ «Empire State Building» ដែលមានកម្ពស់ ៣៨១ម៉ែត្រ ក្នុងឆ្នាំ១៩៣៤

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

១៣) អ្នកស្រុកនៃទីក្រុងប៊ែរឡាំងខាងលិច បង្ហាញកូនៗឲ្យជីដូនជីតារបស់ពួកគេ ដែលរស់នៅភាគខាងកើតមើល ក្នុងឆ្នាំ១៩៦១

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

១៤) អ្នករាំស្រីម្នាក់បានបង្ហាញខោក្នុងឲ្យតុលាការមើល ដើម្បីបញ្ជាក់ថាវាមានទំហំធំណាស់ មិនធ្វើឲ្យលេចគ្រឿងក្នុងឡើយ បន្ទាប់ពីក្រុមប៉ូលិសសម្ងាត់បានឃាត់ខ្លួននាង ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

១៥) គូស្នេហ៍ស្រីស្រលាញ់ភេទដូចគ្នា នៅឯក្លឹបរាត្រីសម្រាប់មនុស្សស្រីស្រលាញ់ភេទដូចគ្នា «Le Monocle» នៃទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៣២

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

១៦) រូបសំណាក «Statue Of Liberty» នៅទីក្រុង New York សហរដ្ឋអាមេរិក កំពុងស្ថិតក្រោមការសាងសង់ ក្នុងឆ្នាំ១៨៨៤

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

១៧) មេនៃក្រុមអ្នកលេងម៉ាហ្វីយ៉ា លោក Joe Masseria ដេកស្លាប់នៅលើដី ក្នុងភោជនីយដ្ឋានមួយ ក្នុងទីក្រុង Brooklyn ដោយក្នុងដៃមានកាន់សន្លឹកបៀរអាត់ប៊ិច ក្នុងឆ្នាំ១៩៣១

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

១៨) សិស្សប្រុសផ្នែករចនាម៉ូដ និងជាតួសម្តែង សញ្ជាតិនីហ្សេរីយ៉ា មានឈ្មោះថា Bolaji Badejo ពាក់ឈុតកែច្នៃនៃមនុស្សភពផ្សេង ក្នុងឆ្នាំ១៩៧៨

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

១៩) «ការធ្វើអត្តឃាតដ៏ស្រស់ស្អាតបំផុត» កញ្ញា Evelyn Mchale ជាអ្នកកាន់បញ្ជីសញ្ជាតិអាមេរិកម្នាក់ បានលោតសម្លាប់ខ្លួនពីជាន់ទី៨៦ នៃអគារ Empire State Building នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៤៧

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

២០) សាកសពនៃអវកាសយានិកសូវៀត លោក Vladimir Komarov ដែលបានធ្លាក់ពីលើអវកាស ក្នុងឆ្នាំ១៩៦៧។

រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ

ប្រភព៖ sabay

  • រូបថត​ប្រវត្តិសាស្ត្រ​ដ៏​កម្រ ២០សន្លឹក ដែល​អ្នក​មិន​ធ្លាប់​បាន​ឃើញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: