ចំនួនអ្នកអត់ការងារធ្វើនៅសិង្ហបុរីកំពុងកើន

ចំនួនអ្នកអត់ការងារធ្វើនៅសិង្ហបុរីកំពុងកើន

ក្រសួងពលកម្មរបស់សិង្ហបុរីបានចេញរបាយការណ៍នៅថ្ងៃទី២៨ខែកក្កដាថាក្នុងត្រីមាសទី២ អត្រានៃប្រជាពលរដ្ឋរបស់ខ្លួនដែលមិនមានការងារធ្វើបានកើនឡើង។

ក្នុងចំណោមប្រជាពលរដ្ឋដែលមិនមានការងារធ្វើបានស្ទុះឡើងដល់៣,១ភាគរយនៅក្នុងខែមិថុនាគឺកើនពី២,៦ភាគរយនៅត្រីមាសមុន។ នេះបើតាមសារព័ត៌មាន Channel News Asia។

របាយការណ៍ប៉ាន់ប្រមាណថអ្នកមិនមានការងារធ្វើប្រមាណ៦៨ ៣០០នាក់ ដែលចំនួននេះរូមបញ្ជូលទាំងពលរដ្ឋសិង្ហបុរីចំនួន៦០ ៣០០នាក់នៅក្នុងខែមិថុនា គឺចំនួននេះកើនឡើង៦០ ៤០០នាក់អ្នកមិនមានការងារធ្វើក្នុងនោះពលរដ្ឋសិង្ហបុរីចំនួន៥០ ៨០០នាក់នៅក្នុងខែមីនា។

សិង្ហបុរីជាប្រទេសស្ថិតនៅលើកោះមានផ្ទៃដី៧១៩,១គីឡូម៉ែត្រការ៉េ ហើយមានប្រជាជនសរុបជាង៥លាននាក់៕

ប្រភព ៖ vodhotnews