ទម្លាប់​រៀន​​ពូកែ​ ពី​​​​សិស្ស​​​​​​ទទួល​​បាន​មេដាយ​មាស​​របស់​​កម្ពុជា​បី​រូប

សិស្សកម្ពុជាបីនាក់ ដែលដណ្ដើមបានមេដាយមាសពីការប្រកួត GENIUS Olympiad ដោយមានបេក្ខជនដាក់ពាក្យជាង១ពាន់នាក់ពី៦៥ប្រទេសផ្សេងគ្នា ធ្វើឡើងនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកកាលពីពេលថ្មីៗកន្លងទៅនេះ បានចែករំលែកពីទម្លាប់ផ្ទាល់ខ្លួន ក្នុងការរៀនសូត្រឲ្យបានពូកែ។

ទម្លាប់​រៀន​​ពូកែ​ ពី​​​​សិស្ស​​​​​​ទទួល​​បាន​មេដាយ​មាស​​របស់​​កម្ពុជា​បី​រូបពីឆ្វេងទៅស្តាំ យុវតី អាន ពេជ្រសុវណ្ណធីតា យុវសិស្ស គឹម ច័ន្ទយូអាន និង យុវតី ឡោ ម៉ីឡាន

យុវសិស្ស គឹម ច័ន្ទយូអាន សិស្សថ្នាក់ទី១១មកពីសាលាអន្តរជាតិ Zaman និងជាម្ចាស់មេដាយមាសផ្នែកតន្ត្រីពីការប្រកួតខាងលើនោះ បានលើកឡើងខ្លីៗពីទម្លាប់រៀនផ្ទាល់ខ្លួនថា៖ ” ខ្ញុំ គ្រាន់តែក្នុងថ្នាក់គឺខំប្រឹង។ គ្រូនិយាយអីខ្ញុំខំប្រឹងចាប់ឲ្យអស់ក្នុងថ្នាក់ហ្នឹង ព្រោះអីចេញពីរៀនទៅ ខ្ញុំអត់ចូលចិត្តរៀនក្រៅម៉ោង …ស្រួលដើម្បីពេលចេញពីរៀនទៅ ពេលទំនេរខ្ញុំអាចទៅលំហែខួរក្បាល”។

ងាកទៅស្ដាប់សិស្សម្ចាស់មេដាយមាសពីររូបទៀត គឺយុវតី អាន ពេជ្រសុវណ្ណធីតា និង ឡោ ម៉ីឡានបានរៀបរាប់ប្រាប់ពីចំណុចសំខាន់ៗ ដែលជាទម្លាប់រៀនរបស់ខ្លួន។ កញ្ញា អាន ពេជ្រសុវណ្ណធីតា ម្ចាស់មេដាយមាសផ្នែកគម្រោងទឹកស្អាតបានរៀបរាប់ថា៖

ទី១៖ នៅក្នុងថ្នាក់ ខំប្រឹងប្រែងស្ដាប់គ្រូពន្យល់ឲ្យទាន់។
ទី២៖ ពេលកំពុងរៀន កុំគិតពីបញ្ហាអ្វីផ្សេងច្រើននាំឲ្យស្ត្រែស។
ទី៣៖ ពេលចេញពីរៀន ដើរលំហែខួរក្បាលសប្បាយខ្លះ កាត់បន្ថយអារម្មណ៍ ស្ត្រែស ព្រោះអារម្មណ៍ស្រ្តែសខ្លាំងអាចប៉ះពាល់ដល់ការសិក្សាបាន។

ទម្លាប់​រៀន​​ពូកែ​ ពី​​​​សិស្ស​​​​​​ទទួល​​បាន​មេដាយ​មាស​​របស់​​កម្ពុជា​បី​រូប

ចំណែកកញ្ញាឡោ ម៉ីឡាន ម្ចាស់មេដាយមាសផ្នែកគម្រោងទឹកស្អាតដូចគ្នាបានរៀបរាប់ពីចំណុចសំខាន់ៗជាទម្លាប់រៀនខ្លួនបន្ថែមពីលើការរៀបរាប់របស់មិត្តភក្តិថា៖

ទី១៖ កត់ចំណុចសំខាន់ៗដែលគ្រូបាននិយាយ។
ទី២៖ មុនពេលប្រលង រំលឹកមេរៀនឡើងវិញ ជាពិសេសនិយមន័យឲ្យបានក្បោះក្បាយ។
ទី៣៖ ពេលប្រលង ជឿជាក់លើខ្លួនឯង។

ខាងលើជាការបទពិសោធន៍ផ្ទាល់ខ្លួនរបស់ យុវសិស្សម្ចាស់មេដាយមាស GENIUS Olympiad។ គួររំលឹកផងដែរថា យុវសិស្សវ័យក្មេងទាំងបីរូបខាងលើ រួមទាំងសិស្សដែលបានជាប់មេដាយមាស ប្រាក់ សំរិទ្ធទាំង១៤នាក់ផ្សេងទៀត បានទទួលការកោតសរសើរពីលោក ហង់ ជួនណារ៉ុន មន្ត្រីនៃក្រសួងអប់រំយុវជននិងកីឡាផងដែរ៕

ប្រភព៖ sabay

  • ទម្លាប់​រៀន​​ពូកែ​ ពី​​​​សិស្ស​​​​​​ទទួល​​បាន​មេដាយ​មាស​​របស់​​កម្ពុជា​បី​រូប已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: