“The Great Wall” របស់ ​​លីតឺហួរ​ និង​Matt Damon ចេញ Trailer ដំបូង​ហើយ

ផលិតកម្ម Universal Pictures និង Legendary បាន​បញ្ចេញ​ Trailer ដំបូង​នៃ​ភាពយន្ត “The Great Wall” ដែល​ថត​នៅ​មហា​កំពែង​ប្រទេស​ចិន​​និង​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ចិន​និង​ហូលីវូដ​ល្បី​ៗ​ជា​ច្រើន​រូប។

 

“The Great Wall”  របស់ ​​លីតឺហួរ​ និង​Matt Damon ចេញ Trailer ដំបូង​ហើយ

 

ដឹកនាំ​សម្ដែង​ដោយ​ផលិតករចិន​ល្បី​ឈ្មោះលោក  Zhang Yimou និង​​មាន​​តារា​ហូលីវូដ Matt Damon​ជា​តួ​ឯក “The Great Wall”  បាន​និយាយ​ពី​រឿងរ៉ាវ​ពិត​ជា​ច្រើន​នៃ​ការ​សាងសង់​​​មហាកំពែង​នៃ​ប្រទេស​ចិន។ ងាក​មក​ក្នុង Trailer ដំបូង​នេះ​វិញ Matt Damon បាន​​បើក​ឆាក​ប្រយុទ្ធ​ជាមួយ​សត្វ​ចម្លែក​​បុរាណ​របស់​ប្រទេស​ចិន​យ៉ាង​សាហាវ។

 

“The Great Wall”  របស់ ​​លីតឺហួរ​ និង​Matt Damon ចេញ Trailer ដំបូង​ហើយ

 

ក្នុង Trailer ភាពយន្ត​ដែល​ចំណាយ​ទុន​១៦០​លាន​ដុល្លារនេះ​ តារា​ហុងកុង Andy Lau ក៏​បាន​បង្ហាញ​វត្តមាន​ផង​ដែរ។ ក្រៅ​ពី Andy Lau ក៏​នៅ​មាន​តារា​អាស៊ី​មួយ​ចំនួន​ចូលរួម​សម្ដែង​ផង​ដែរ​ដូច​ជា តារា​​ចម្រៀង​ចិន​និង​សម្ដែង Lu Han អតីត​សមាជិក EXO , Wang Junkai និង Jing Tian ជាដើម។ “The Great Wall”  នឹង​​បញ្ចាំង​ផ្លូវការ​នៅ​អាមេរិក​នៅ​ថ្ងៃ​ទី​ ២៣ វិច្ឆិកា ឆ្នាំ​ ២០១៦​នេះ៕

 

 

 “The Great Wall”  របស់ ​​លីតឺហួរ​ និង​Matt Damon ចេញ Trailer ដំបូង​ហើយ

 

“The Great Wall”  របស់ ​​លីតឺហួរ​ និង​Matt Damon ចេញ Trailer ដំបូង​ហើយ

 

“The Great Wall”  របស់ ​​លីតឺហួរ​ និង​Matt Damon ចេញ Trailer ដំបូង​ហើយ

 

ចុចអាន៖“xXx: 3” របស់ Vin Diesel និងកុំកុំ ចេញ ​Trailer បាញ់​បោះ​សាហាវ​គ្មាន​ប្រណី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព ៖ collider