នេះជាមូលហេតុដែលអ្នកត្រូវតែបោកខោអាវថ្មីមុននឹងពាក់វា

នេះជាមូលហេតុដែលអ្នកត្រូវតែបោកខោអាវថ្មីមុននឹងពាក់វា

អ្នកទាំងអស់គ្នាប្រហែលជាទូទៅពេលទិញសម្លៀកបំពាក់ថ្មីៗ អ្នកទាំងអស់គ្នាមិនបានធ្វើការបោកសម្អាតវាជាមុនទេ មុនពេលអ្នកយកវាមកពាក់នៅលើខ្លួនរបស់អ្នក។ ថ្ងៃនេះយើងនឹងប្រាប់អ្នកទាំងអស់គ្នាពីចំនុចមួយចំនួនដែលហេតុបានជាយើងត្រូវធ្វើការបោកខោអាវថ្មីដែលទើបនឹងទិញសិន មុនពេលយើងយកវាមកពាក់។

១. អ្នកជំនាញខាងរោគសើរស្បែកនៅឯសកលវទ្យាល័យ Columbia ផ្នែកវិជ្ជសាស្រ្តបានបញ្ជាក់ប្រាប់ថា នៅលើខោអាវថ្មីៗគឺមានផ្ទុកទៅដោយសារធាតុគីមីជាច្រើន ដែលវាអាចធ្វើអោយស្បែក របស់យើងឆ្លងមេរោគ បានយ៉ាងងាយ។

២. អ្នកអាចទទួលការចម្លងជម្ងឺនានាពីអ្នកដ៏ទៃ។ សម្រាប់សម្លៀកបំពាក់ មួយចំនួនអ្នកត្រូវធ្វើការ លរសម្លៀកបំពាក់ទាំងនោះ ដូច្នេះយើងអាចសរុបសេចក្កីបានថា សម្លៀកបំពាក់មួយអាច មានមនុស្សជាច្រើនពាក់វា។ អ្នកអាចឆ្លងមេរោគ និងជម្ងឺពីអ្នកទាំងអស់នោះបានផងដែរដូចជាជម្ងឺសើរស្បែក ជម្ងឺរមាស់និងជម្ងឺផ្សេងៗទៀត។

៣. ពពួកមេរោគ ដូចជាផ្សិតអាចកកើតឡើងបាននៅលើសម្លៀកបំពាក់ទាំងនោះ។ យើងដឹងហើយថា ពពួកមេរោគផ្សិតកកើតបាននៅកន្លែងដែលមានសំណើមតែប៉ុណ្ណោះ ដូច្នេះនៅពេលដែលសម្លៀកបំពាក់ទាំងនោះត្រូវបានគេដឹកតាមកាប៉ាល់វាអាចមានសំណើមនៅកន្លែងដាក់ខោអាវទាំងអស់នោះ។

ដូច្នេះដើម្បីជៀសវៀងការឆ្លងមេរោគ ពីពពួកមេរោគផ្សិតទាំងនោះ អ្នកគួរណាធ្វើការបោកសំអាត សម្លៀកបំពាក់មុនពេលអ្នកយកវា
ទៅពាក់៕

ប្រភព ៖ iknow

  • នេះជាមូលហេតុដែលអ្នកត្រូវតែបោកខោអាវថ្មីមុននឹងពាក់វា已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:សុខភាព
Tags: