ពេជ្រ សោភា បង្ហើប​ស្ថានភាព​ជំងឺ ក្រោយ​សង្គ្រោះបន្ទាន់​

6 Videos


បន្ទាប់ពីចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់កាលពីវេលាម៉ោង១រំលងអាធាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា នៅមន្ទីរពេទ្យឯកជនមួយរយៈខ្លីនោះមក តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា ក៏បានចាកចេញពីមន្ទីរពេទ្យ នៅវេលាថ្ងៃត្រង់ម្សិលមិញនោះដែរ ។

ពេជ្រ សោភា បង្ហើប​ស្ថានភាព​ជំងឺ ក្រោយ​សង្គ្រោះបន្ទាន់​

P9

ពេជ្រ សោភា បង្ហើប​ស្ថានភាព​ជំងឺ ក្រោយ​សង្គ្រោះបន្ទាន់​

ក្រៅពី ថ្លែងអំណរគុណដល់មហាជន ដែលព្រួយបារម្ភចំពោះនាង ពេជ្រ សោភា ក៏បានប្រាប់អ្នកយកព័ត៌មានរបស់យើងថា ពេលនេះសុខភាពរបស់នាងមិនមានបញ្ហាអ្វីនោះទេ ។ សម្រាប់នាង ការចេញចូល នៅ មន្ទីរពេទ្យ ជារឿងធម្មតាទៅហើយ ។

ពេជ្រ សោភា បង្ហើប​ស្ថានភាព​ជំងឺ ក្រោយ​សង្គ្រោះបន្ទាន់​

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកម្សិលមិញ តារាចម្រៀងដែលបានទៅច្រៀងនៅប្រទេសកូរ៉េ នាពេលកន្លងមក មានដូចជាលោក ខេមរៈ សិរីមន្ត នី រតនា រួមជាមួយ ម្ចា្ស់ ហាងកែសម្ជស្សកូរ៉េមួយ បាននាំយក ថវិការ មួយចំនួនទៅ មន្ទីរពេទ្យគន្ធរបុប្ជា ។ ប៉ុន្តែថ្ងៃនោះគេមិនបានឃើញវត្តមាន ពេជ្រ សោភានិង ងួន ចាន់ដេវីត ជាដៃគូរនោះឡើយ ។ ពេជ្រ សោភា បានសម្តែងការសោកស្តាយ ដែលនាងមិនបានចូលរួមនៅក្នុង កម្មវិធីនាំយកថវិការទៅជូនមន្ទីរពេទ្យគន្ធរបុប្ជានោះ ។

ពេជ្រ សោភា បង្ហើប​ស្ថានភាព​ជំងឺ ក្រោយ​សង្គ្រោះបន្ទាន់​

តារាចម្រៀងរូបនេះបានប្រាប់ថា មូលហេតុដែលនាង អាក់ ខាន ដោយសារនាងមានអាការៈធ្វើទុក្ខខ្លាំងនៅពេលយប់ ហើយតម្រូវអោយចូលទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមួយ ។ ប៉ុន្តែពេល នេះសុខភាពរបស់នាងមិនមានបញ្ហាអ្វីទេ។ប៉ុន្តែត្រូវលេបថ្នាំជាប្រចាំ ។

ពេជ្រ សោភា បង្ហើប​ស្ថានភាព​ជំងឺ ក្រោយ​សង្គ្រោះបន្ទាន់​

ពេលនេះដែរ តារាចម្រៀងពេជ្រ សោភា បានពន្យារពេលចេញទៅព្យាបាលនៅប្រទេសបារាំង ដោយនាងអះ អាងថា ការចេញទៅព្យាបាលនៅក្រៅប្រទេសទាមទាររយៈពេលយូរ ។ ណាមួយពេលនេះ សុខ ភាពរបស់នាងមិនមានអ្វីប្រែប្រួលនៅឡើយទេ ។

ពេជ្រ សោភា បង្ហើប​ស្ថានភាព​ជំងឺ ក្រោយ​សង្គ្រោះបន្ទាន់​

ពេជ្រ សោភា បានប្រាប់ថា នាងត្រៀមបង្ហាញការងារថ្មីៗជា បន្តបន្ទាប់ តែសុំ លាក់សិន ។ សព្វថ្ងៃ ពេជ្រ សោភា កំពុងសម្រុកធ្វើបទចម្រៀងថ្មីៗ ដែលនឹងត្រៀម ចេញ លក់នៅក្នុងពេលខាងមុខនេះ ។ ដោយឡែកសព្វថ្ងៃបទចម្រៀង«អូនទៅហើយ»កំពុងទទួលបានការពេញ និយមពីសំណាក់មហាជន ៕ ចេនី

ពេជ្រ សោភា បង្ហើប​ស្ថានភាព​ជំងឺ ក្រោយ​សង្គ្រោះបន្ទាន់​