តួអង្គ​បិតា​ល្បែង Chow Yun-fat បង្អើល​អ្នកគាំទ្រ​

6 Videos


ក្រោយពីបញ្ចប់ក្នុងការសម្តែងរឿងចិនថ្មីដែលកំពុងដាក់បញ្ចាំងនៅប្រទេសចិន Cold War 2 លោក Chow Yun-fat ឬ យើងស្គាល់ថា តួអង្គបិតាល្បែង បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរោងភាពយន្ត ។

តួអង្គ​បិតា​ល្បែង Chow Yun-fat បង្អើល​អ្នកគាំទ្រ​

P9

តួអង្គ​បិតា​ល្បែង Chow Yun-fat បង្អើល​អ្នកគាំទ្រ​

ហេតុការណ៍ភ្ញាក់ផ្ងើលនេះបានកើតឡើង នៅពេលដែលគេកត់សម្គាល់ឃើញលោក Chow និង ភរិយា Jasmine Tan តម្រង់ជួរទិញសំបុត្រចូលមើលរឿងថ្មីនេះ ។ ទោះបីជាពាក់មួកខ្មៅ និង អោនមុខចុះយ៉ាងណាក្តី លោកនៅតែត្រូវអ្នកគាំទ្រសម្គាល់បាន ហើយលោកក៏មិនគេចវេះរឿងនេះដែរ ដោយលោកថែមទាំងចំណាយពេលវេលាខ្លះៗ ថតរូបជាមួយអ្នកគាំទ្រ និង ផ្តល់ហត្ថលេខាផងដែរ ។

តួអង្គ​បិតា​ល្បែង Chow Yun-fat បង្អើល​អ្នកគាំទ្រ​

ក្នុងរឿង Cold War 2 លោកបានចូលរួមជាតួសំខាន់មួយចំណែកផងដែរ ដោយក្នុងនោះ តារាសម្តែងហុងកុងល្បីៗរួមមាន Aaron Kwok, Tony Leung និង ផ្សេងៗជាច្រើនទៀត ក៏មានចំណែកក្នុងរឿងនេះដែរ ។

តួអង្គ​បិតា​ល្បែង Chow Yun-fat បង្អើល​អ្នកគាំទ្រ​

គួរបញ្ជាក់ដែរថា សព្វថ្ងៃលោក Chow មានវ័យ ៦១ ឆ្នាំហើយ ដោយកាលពីពេលថ្មីៗនេះ លោកក៏បានប្រកាសថា ចង់សម្រាកពីសិល្បៈដូចគ្នា ។ អ្វីដែលពិសេសនោះ លោកធ្លាប់ប្រកាសកាលពីឆ្នាំ ២០១៤ ដែរថា លោកនឹងបរិច្ចាគប្រាក់ប្រមាណ ១៦៤ លានដុល្លារអាមេរិកជូនដល់អង្គការសប្បុរសធម៌ ក្រោយពេលដែលលោកទទួលមរណភាពផងដែរ ៕

                                                                ថាវរិទ្ធ ( ប្រភព : សៀងហៃ អ៊ីស )

តួអង្គ​បិតា​ល្បែង Chow Yun-fat បង្អើល​អ្នកគាំទ្រ​

តួអង្គ​បិតា​ល្បែង Chow Yun-fat បង្អើល​អ្នកគាំទ្រ​

តួអង្គ​បិតា​ល្បែង Chow Yun-fat បង្អើល​អ្នកគាំទ្រ​