ហ្វីលីពីនប្រើនាវាយោធាទិញ​ពីជប៉ុន​ដើម្បី​ការពារសមុទ្ររបស់ខ្លួន​

នាវាយោធាដែលមានមុខងារច្រើនដែលហ្វីលីពីនបានទិញពីជប៉ុននោះ គេរំពឹងថានឹងបញ្ជូនទៅដល់ភាគខាងលិចនៅថ្ងៃទី១៨ខែសីហានិងបំពេញការងាររបស់ខ្លួនក្នុងការការពារដែនសមុទ្ររបស់ហ្វីលីពីន។

ហ្វីលីពីនប្រើនាវាយោធាទិញ​ពីជប៉ុន​ដើម្បី​ការពារសមុទ្ររបស់ខ្លួន​
(រូបភាពពី Philstar)

អ្នកនាំពាក្យកងទ័ពជើងទឹករបស់ហ្វីលីពីនលោក Armand Balilo ថ្លែងកាលពីម្សិលមិញថានាវាថាដែលមានឈ្មោះថា BRP Tubbataha គេនឹងដាក់ឲ្យប្រចាំការចម្ងាយ១២ម៉ាយពីព្រំដែនទឹកដែលបានកំណត់ក្នុងការណ៍ដែលមានតម្រូវការចាំបាច់។ នេះបើតាមសារព័ត៌មាន Philstar។

កន្លែងដែលហ្វីលីលីពីនបង្កើនការគ្រប់គ្រងនៅសមុទ្រភាគខាងលិចឬហៅសមុទ្រចិនខាងត្បូងនោះជាកន្លែងដែលហ្វីលីពីនចោទថាជាកន្លែងចិនបំពានទន្ទ្រានយកដែលក្នុងនោះរួមទាំងតំបន់សេដ្ឋកិច្ចផង។

លោក Baliloថ្លែងថានាវាដែលការពារដែនសមុទ្រនេះមានតួនាទីច្រើននិងមានលក្ខណៈស្តង់់ដារក្នុងការប្រើប្រាស់។ លោកថាពេលនេះកំពុងតែមានការពិចារណាលើការបន្ថែមកម្លាំងជួយលើការស្នើឲ្យមានការជួយពីក្រុមឆ្មាំសមុទ្រនៅភាគខាងលិច៕
ហ្វីលីពីនប្រើនាវាយោធាទិញ​ពីជប៉ុន​ដើម្បី​ការពារសមុទ្ររបស់ខ្លួន​

ហ្វីលីពីនប្រើនាវាយោធាទិញ​ពីជប៉ុន​ដើម្បី​ការពារសមុទ្ររបស់ខ្លួន​

ប្រភព៖ VOD

  • ហ្វីលីពីនប្រើនាវាយោធាទិញ​ពីជប៉ុន​ដើម្បី​ការពារសមុទ្ររបស់ខ្លួន​已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: