សាប៊ូកក់សក់ក្លៀរ (CLEAR) ចាប់ផ្ដើមយុទ្ធនាការដើម្បី លើកកម្ពស់កីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ កក្កដា ២០១៦ ក្លៀរ (CLEAR) ជា សាប៊ូកក់សក់កម្ចាត់អង្គែឈានមុខគេនៅកម្ពុជា ថ្ងៃនេះចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួន ដែលមានឈ្មោះថា “យើងគាំទ្រកម្ពុជា” ។ យុទ្ធនាការនេះបានចាប់ផ្ដើម ដោយមានការប្រកួតមិត្តភាពអន្តរជាតិក្លៀរ រវាងជម្រើសជាតិកម្ពុជា និង សិង្ហបុរី ។

វិស័យកីឡាបាល់ទាត់កំពុងតែ មានប្រជាប្រិយភាពខ្លាំងឡើងនៅកម្ពុជា ។ កម្ពុជាជឿថា កីឡាបាល់ទាត់របស់ខ្លួន បានកើនឡើងឈានដល់មួយកម្រិតទៀត បន្ទាប់ពីក្រុមជម្រើសជាតិបាន ទទួលជោគជ័យក្នុង ការប្រកួតថ្មីៗកន្លងទៅនេះ ។ តាមរយៈយុទ្ធនាការ “យើងគាំទ្រកម្ពុជា" សាប៊ូកក់សក់ក្លៀរ ចូលរួមជាមួយប្រជាជនកម្ពុជារាប់លាននាក់ផ្សេងទៀត ក្នុងការគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ដែលខិតខំប្រឹងប្រែងដើម្បីបានក្លាយ ជាក្រុមខ្លាំងមួយនៅក្នុងតំបន់ ។

លោក Fredy Ong អភិបាលក្រុមហ៊ុនយូនីលីវើ កម្ពុជា បានមានប្រសាសន៍ថា៖ “សាប៊ូកក់សក់ ក្លៀរ តែងតែចូលរួមគាំទ្រដល់ការប្រកួត របស់ក្រុមជម្រើសជាតិ ហើយថ្មីៗនេះយើងក៏បានគាំទ្រ ការប្រកួតបាល់ទាត់ជើងឯក AFF U16 ផងដែរ ។ យើងមានបំណងធ្វើយ៉ាងណាឲ្យ ប្រជាជនកម្ពុជារួមគ្នាគាំទ្រក្រុម ជម្រើសជាតិរបស់យើងទាំងការប្រកួតលើកនេះ និងប្រហែលការប្រកួតក្រោយៗទៀត ។ ការប្រកួតមិត្តភាពជាមួយនឹងក្រុមខ្លាំង ក៏អាចជួយដល់ក្រុមជម្រើសជាតិ របស់យើងឲ្យទទួលបានបទពិសោធន៍ដ៏មានតម្លៃ និងភាពលេចធ្លោផងដែរ” ។

លោកបានបន្ថែមទៀតថា៖ “សាប៊ូកក់សក់ក្លៀរ មានមោទនភាព ដែលបានសហការជាដៃគូជាមួយនឹង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នាំមកជូនព្រឹត្តិការណ៍បាល់ទាត់នេះ ហើយយើងសង្ឃឹមថា ភាពជាដៃគូនេះនឹងនាំ ឲ្យវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែមានភាពរីកចម្រើន ទៅថ្ងៃអនាគត” ។

សាប៊ូកក់សក់ក្លៀរក៏បានរៀបចំសកម្មភាពកម្សាន្តមួយចំនួន ដើម្បីបង្កភាពរីករាយដល់អ្នកចូលរួមទស្សនា ជាមួយការលេងហ្គេមបាល់ទាត់បានរង្វាន់ ពិនិត្យសុខភាពស្បែកក្បាល និង ចែកជូនសាប៊ូកក់សក់ ក្លៀរសម្រាប់ប្រើសាកល្បង នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ។

ជាមួយនឹងយុទ្ធានាការ “យើងគាំទ្រកម្ពុជា” នេះ ទាំងអស់នេះនឹងរួមគ្នាគាំទ្រក្រុមជម្រើសជាតិ ហើយវិស័យកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់នឹងមានភាពរីកចម្រើនកាន់តែខ្លាំងឡើង នាពេលអនាគត ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាប៊ូកក់សក់ក្លៀរ (CLEAR) ចាប់ផ្ដើមយុទ្ធនាការដើម្បី លើកកម្ពស់កីឡាបាល់ទាត់កម្ពុជា

សាប៊ូកក់សក់ក្លៀរ (CLEAR) ចាប់ផ្ដើមយុទ្ធនាការដើម្បី លើកកម្ពស់កីឡាបាល់ទាត់កម្ពុជា