តុលាការ​ខ្មែរ​កាត់​ក្ដី​ឲ្យ​លោក​ សម រង្ស៊ី បង់​ប្រាក់​សង​ជំងឺ​ចិត្ដ​លោក ហេង សំរិន ១៥០​លាន​រៀល​

កាល​ពី​ម្សិលមិញ​នេះ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ក្ដី​ដោយ​កំបាំង​មុខ​​ឲ្យ​លោក សម រង្ស៊ី ត្រូវ​បង់​ផាក​ពិន័យ​ជា​ប្រាក់​ជាង​១រយ​លាន​រៀល​ចាញ់ក្ដី​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ​ដែល​បាន​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្ដិ៍។