សួស វី​ហ្សា​ ក្រើនរំលឹក​ដល់​អ្នក​ត្រៀមប្រឡង​បាក់​ឌុប​

6 Videos

អ្នកចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វីហ្សា បានបង្ហោះសារ ក្រើនរំលឹកដល់ប្អូនៗជាសិស្សថ្នាក់ទី១២ ដែលជិតដល់ថ្ងៃប្រលង នាពេលខាងមុខនេះ ឲ្យខិតខំប្រឹងប្រែងដើម្បី ទទួលបានលទ្ធផលល្អក្នុងពេលប្រឡង។

សួស វី​ហ្សា​ ក្រើនរំលឹក​ដល់​អ្នក​ត្រៀមប្រឡង​បាក់​ឌុប​

P9

សួស វី​ហ្សា​ ក្រើនរំលឹក​ដល់​អ្នក​ត្រៀមប្រឡង​បាក់​ឌុប​

នៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់កញ្ញា សួស វីហ្សា បានសរសេរសារលើកទឹកចិត្ត និង ក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្ស ដែលជិតដល់ថ្ងៃប្រឡងបាក់ឌុបថា « សួស្ដីបងប្អូនទាំងអស់គ្នា! នៅប្រហែលជាមួយខែទៀតទេ ប្អូនៗរៀនថ្នាក់ទី ១២ នឹងប្រឡងបាក់ឌុបហើយ ដូច្នេះបងសង្ឃឹមថា ប្អូននឹងចំណាយពេលដែលនៅសល់ ដើម្បីពង្រឹងសមត្ថភាពខ្លួនអោយកាន់តែខ្លាំង ! បងក៏ត្រូវប្រឡងដែរ គឺក្នុងកម្មវិធី I am a singer តែយ៉ាងណា បងចង់លើកទឹកចិត្តអោយខិតខំរៀនសូត្រ ដើម្បីពាំនាំសមិទ្ធិផលល្អជូនគ្រួសារណា បើស្រឡាញ់ វីហ្សា កុំភ្លេចការសិក្សា រៀនសូត្រ» ។

សួស វី​ហ្សា​ ក្រើនរំលឹក​ដល់​អ្នក​ត្រៀមប្រឡង​បាក់​ឌុប​

នេះជាបណ្ដាំផ្ញើ ដ៏មានន័យពីតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ទៅកាន់ ប្អូនៗ សិស្សា នុសិស្សដែលជិតប្រឡងថ្នាក់ទី១២ នេះ។ សង្ឃឹមថាប្អូនៗថ្នាក់ទី១២ទាំងអស់ខិតខំសិក្សានិងព្យាយាម សិក្សាទន្ទេញមេរៀនឲ្យចេះចាំស្ទាត់ និង ធ្វើឲ្យបានល្អ ក្នុងថ្ងៃប្រឡងខាងមុខ ។

សួស វី​ហ្សា​ ក្រើនរំលឹក​ដល់​អ្នក​ត្រៀមប្រឡង​បាក់​ឌុប​

ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តិទៅនៅថ្ងៃ ២២ សីហា ២០១៦ ពោលគឺនៅមិនដល់មួយខែទៀតទេ នឹងដល់ថ្ងៃប្រឡងហើយ ជូនពរឲ្យប្អូនៗដែលប្រឡងឆ្នាំនេះ ទទួលបានជោគជ័យគ្រប់ៗគ្នាផងដែរ ។

សួស វី​ហ្សា​ ក្រើនរំលឹក​ដល់​អ្នក​ត្រៀមប្រឡង​បាក់​ឌុប​

កញ្ញា សួស វីហ្សា ពេលនេះនាងមានរាងស្វែល និង មានហាងឆេងនៅក្នុងសិល្បៈ ហើយថែមទាំងអះអាងថាចាប់ពីពេលនេះទៅនឹងប្រឡូកវិស័យនេះឲ្យពេញទំហឹងទៀតផង ។

សួស វី​ហ្សា​ ក្រើនរំលឹក​ដល់​អ្នក​ត្រៀមប្រឡង​បាក់​ឌុប​

ប្រភពពីអ្នកក្នុងរង្វង់សិល្បៈមានភាពស្និទ្ធស្នាលជាមួយនាងបានបង្ហើបប្រាប់ថា វីហ្សា ពេលនេះមានភាពខុសប្លែកពីមុន ដោយនាងសម្រកទម្ងន់បានសម្រេចធ្វើឲ្យទស្សនិកជនព្រមទាំងមិត្តភក្ដិក្នុងសិល្បៈដូចគ្នាមើលនាងស្ទើរតែមិនស្គាល់ ។

សួស វី​ហ្សា​ ក្រើនរំលឹក​ដល់​អ្នក​ត្រៀមប្រឡង​បាក់​ឌុប​

ជាក់ស្ដែងពេលឡើងឆាកប្រគំតន្ត្រីម្តងៗធ្វើឲ្យមហាជនហាក់មាន ការភ្ញាក់ផ្អើល ព្រោះតែឃើញ សួស វីហ្សា មានរាងស្គមតូចច្រឡឹងស្រស់ស្អាតជាងកាលពីមិនទាន់សម្រកទម្ងន់ ៕

                                                                         ដេវីត