អាចម៍ផ្កាយ​ដ៏​ធំ​មួយ​ធ្លាក់​កាត់​ទីក្រុង Las Vegas ហើយ​វា​អាច​ហើរ​មកពី​ប្រទេស​ចិន​

    ​ផ្នែក​មួយ​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា រដ្ឋ​ណេ​វ៉ា​ដា រដ្ឋ​យូ​ថា​ហ៍ បានឃើញ​ទស្សនីយភាព​មិនធម្មតា​មួយ​កាលពី​យប់​ថ្ងៃ​ពុធ នៅពេលដែល​ដុំ​ភ្លើង​យក្ស​ហោះ​លើ​មេឃ​ឆ្លងកាត់​ទីក្រុង Las Vegas​។​

​    ​អ្នកលេង​យូ​ធូប​លោក Ray Remigio បាន​ថត​ទស្សនីយភាព​ពន្លឺ​ភ្លឺ​នេះ​។​

​    ​អ្នក​ឈរ​មើល​ទីនោះ​បាន​ទាយ​ថា​វា​អាចជា​អាចម៍ផ្កាយ ហើយ​វា​បានកើត​ឡើង​នៅ​រង្វង់​ម៉ោង ៩ និង​៤០​នាទី យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​អាមេរិក​។​

​    ​យ៉ាងណាមិញ​មិនទាន់មាន​របាយការណ៍​ទាក់ទង​នឹង​ការខូចខាត​ឬ​យ៉ាងណាទេ ចំពោះ​ការ​ធា្ល​ក់​អាចម៍ផ្កាយ​នេះ​។ ហើយ​របាយការណ៍​រប​ស់​វេ​ប​សាយ Los Angeles Time បានឱ្យដឹងថា​អាចម៍ផ្កាយ​នោះ​ធ្វើ​បំលាស់​ទី ២៩.០០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

ប្រភព៖ techinsider