ក្លឹបនៅ Premier League ចាយ​ដល់​៦០០លាន​ផោន​មុន​បើក​រដូវ​កាល​ថ្មី​

ការ​ចំណាយ​របស់​ក្លឹប​នីមួយៗ​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ សរុប​ចូល​គ្នា​នឹង​ឈាន​ដល់​ ៦០០លាន​ផោន​ សម្រាប់​អំឡុង​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវ​ក្ដៅ​នេះ។

 ក្លឹបនៅ Premier League ចាយ​ដល់​៦០០លាន​ផោន​មុន​បើក​រដូវ​កាល​ថ្មី​តារាងចំណាយទិញកីឡាកររបស់ក្លឹបនិមួយៗរដូវក្ដៅនេះ

 

ក្នុង​ចំណោម​តួ​លេខ​៦០០​លាន​ផោន​នោះ មាន​១១២លាន​ផោន​គឺ​ជា​ថ្លៃ​ចំណាយ​របស់​ Manchester United លើ​ខ្សែ​បម្រើ ​Paul Pogba ដែល​នឹង​មក​កាន់​ទឹកដី​ Old Trafford នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

 

យ៉ាង​ណា​ក៏​ដោយ​ស្រប​ពេល​ការ​ចុះ​ហត្ថលេខា​យក​ Pogba មិន​ទាន់​ផ្លូវ​ការ​នៅ​ឡើយ​ ធ្វើ​ឲ្យ​ក្លឹប​ដែល​ចាយ​ទិញ​កីឡាករ​ច្រើន​នៅ​ Premier League​ លេខ​១បាន​ទៅ​លើ​ Liverpool ជា​បណ្ដោះ​អាសន្ន ក្រោយ​ពី​លោក​ Klopp ចាយ​អស់ ៦៣,២លាន។

 

ក្លឹបនៅ Premier League ចាយ​ដល់​៦០០លាន​ផោន​មុន​បើក​រដូវ​កាល​ថ្មី​Pogba កីឡាករដែលទិញចូលថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Premier League

 

ក្លឹប​ចាយ​ច្រើន​លំដាប់​ទី​២​ បាន​ទៅ​លើ Chelsea (៦២លាន​ផោន) ខណៈ​ Manchester United ដែល​ទិញ​ Bailly, Mkhitaryan និង Zlatan បាន​ចំណាយ​អស់​ ៦០​លាន​ផោន តែ​នៅ​ពេល​ចុះ​ហត្ថលេខា​យក​ Pogba ជា​ផ្លូវ​ការ​ក្រុម​របស់​លោក​ Mourinho នឹង​ហក់​ទៅ​លេខ​១​លើ​ Liverpool វិញ។

 

ដោយ​ឡែក​ Arsenal, Man City និង Leicester City សុទ្ធតែ​ស្ថិត​នៅ​លេខ​រៀង​បន្ត​បន្ទាប់​គ្នា តែ Hull និង​ Sunderland នៅ​មិន​ទាន់​បាន​ចំណាយ​លុយ​ទិញ​កីឡាករ​ថ្មី​ចូល​នៅ​ឡើយ​ ខណៈ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​សល់ ពេល​ប្រមាណ​១ខែ ទៀត​នឹង​ត្រូវ​បិទ​ទ្វារ៕

 

ក្លឹបនៅ Premier League ចាយ​ដល់​៦០០លាន​ផោន​មុន​បើក​រដូវ​កាល​ថ្មី​

 

ក្លឹបនៅ Premier League ចាយ​ដល់​៦០០លាន​ផោន​មុន​បើក​រដូវ​កាល​ថ្មី​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun