CLEAR ចាប់ផ្ដើម​យុទ្ធនាការ​ដើម្បី​លើក​កម្ពស់​កីឡា​បាល់​ទាត់​កម្ពុជា

ក្លៀរ (CLEAR) ដែល​ជា​សាប៊ូ​កក់​សក់​កម្ចាត់​អង្គែ​ឈាន​មុខ​គេ​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ​នេះ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា “យើង​គាំទ្រ​កម្ពុជា” ដោយ​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ក្លៀរ រវាង​ជម្រើសជាតិ​កម្ពុជា និង​សិង្ហបុរី។

 

វិស័យ​កីឡា​បាល់ទាត់​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​នៅ​កម្ពុជា។ កម្ពុជា​ជឿ​ថា កីឡា​បាល់ទាត់​របស់​ខ្លួន​បាន​កើន​ឡើង​ឈាន​ដល់​មួយ​កម្រិត​ទៀត បន្ទាប់ពី​ក្រុម​ជម្រើស​ជាតិ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ប្រកួត​ថ្មីៗ​កន្លង​ទៅ​នេះ។ តាម​រយៈ​យុទ្ធនាការ “យើង​គាំទ្រ​កម្ពុជា” សាប៊ូ​កក់​សក់​ក្លៀរ ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ផ្សេង​ទៀត ក្នុង​ការ​គាំទ្រ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បាន​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់។

 

CLEAR ចាប់ផ្ដើម​យុទ្ធនាការ​ដើម្បី​លើក​កម្ពស់​កីឡា​បាល់​ទាត់​កម្ពុជា

 

លោក Fredy Ong អភិបាល​ក្រុមហ៊ុន​យូនីលីវើ កម្ពុជា បាន​ថ្លែង​ថា៖ “សាប៊ូ​កក់​សក់​ក្លៀរ តែង​ចូលរួម​គាំទ្រ​ដល់​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ ហើយ​ថ្មីៗ​នេះ​យើង​ក៏​បាន​គាំទ្រ​ការ​ប្រកួត​បាល់​ទាត់​ជើង​ឯក AFF U16 ផង​ដែរ។ យើង​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាជន​កម្ពុជា​រួម​គ្នា​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​របស់​យើង​ទាំង​ការប្រកួត​លើក​នេះ និង​ប្រហែល​ការ​ប្រកួត​ក្រោយៗ​ទៀត។ ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ខ្លាំង ក៏​អាច​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​របស់​យើង​ឲ្យ​ទទួល​បាន​បទពិសោធន៍​ដ៏​មាន​តម្លៃ និង​ភាព​លេចធ្លោ​ផង​ដែរ”។

 

លោក​បន្ថែម​ថា៖ “សាប៊ូ​កក់​សក់​ក្លៀរ មាន​មោទនភាព​ដែល​បាន​សហការ​ជា​ដៃគូ​ជាមួយ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) នាំ​មក​ជូន​ព្រឹត្តិការណ៍​បាល់ទាត់​នេះ ហើយ​យើង​សង្ឃឹម​ថា ភាព​ជា​ដៃគូ​នេះ​នឹង​នាំ​ឲ្យ​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​កាន់​តែ​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត”។

 

 

សាប៊ូ​កក់​សក់​ក្លៀរ ក៏​បាន​រៀបចំ​សកម្មភាព​កម្សាន្ត​មួយ​ចំនួន​ដើម្បី​បង្ក​ភាព​រីករាយ​ដល់​អ្នក​ចូលរួម​ទស្សនា​ជាមួយ​ការ​លេង​ហ្គេម​បាល់​ទាត់​បាន​រង្វាន់ ពិនិត្យ​សុខភាព​ស្បែក​ក្បាល និង​ចែក​ជូន​សាប៊ូ​កក់​សក់​ក្លៀរ សម្រាប់​ប្រើ​សាក​ល្បង នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

 

CLEAR ចាប់ផ្ដើម​យុទ្ធនាការ​ដើម្បី​លើក​កម្ពស់​កីឡា​បាល់​ទាត់​កម្ពុជា

 

ជាមួយ​នឹង​យុទ្ធនាការ “យើង​គាំទ្រ​កម្ពុជា” ទាំង​អស់​នេះ​នឹង​រួម​គ្នា​គាំទ្រ​ក្រុម​ជម្រើស​ជាតិ ហើយ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ច្បាស់​ណាស់​នឹង​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ឡើង​នា​ពេល​អនាគត៕

 

អត្ថបទ៖ ពាណិជ្ជកម្ម