ថោង ខុន ​សង្ឃឹម​លើ ​ស៊ន សៀវម៉ី ​រក​មេដាយ​បាន​នៅ​អូឡាំពិក

ឯកឧត្ដម​ ថោង ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​​ជា​ប្រធាន​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​មាន​ទំនុក​ចិត្ត​ថា​កីឡា​ការិនី​ ស៊ន សៀវម៉ី ​នឹង​រក​មេដាយ​ជូន​ជាតិ​បាន​នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ នៅ​ប្រទេស​ប្រេស៊ីល​នា​ខែ​ក្រោយ​នេះ។​

 

ថោង ខុន ​សង្ឃឹម​លើ ​ស៊ន សៀវម៉ី ​រក​មេដាយ​បាន​នៅ​អូឡាំពិក

 ឯកឧត្ដម​ ថោង ខុន

 

ក្នុង​ឱកាស​ជូន​ដំណើរ​ប្រតិភូ​កីឡា​កម្ពុជា ទៅ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ឯកឧត្ដម​ ថោង ខុន ​បាន​ផ្ដាំផ្ញើ​ទៅ​កីឡាករ កីឡា​ការិនី​ទាំង​អស់​ថា​ត្រូវ​ថែទាំ​សុខភាព​របស់​ខ្លួន​ព្រោះ​នៅ​ទីនោះ​មាន​ភាព​ខុស​គ្នា​និង​អាកាស​ធាតុ​នៅ​កម្ពុជា។ មួយ​ទៀត ​ការ​ក្ដាប់​ឱ្យ​បាន​នៅ​វិន័យ សេចក្ដី​ថ្លៃថ្នូរ ក៏​ជា​រឿង​មួយ​ដែល​ប្រតិភូ​ទាំង​អស់​ត្រូវ​ធ្វើ​ផង​ដែរ។​

 

ថោង ខុន ​សង្ឃឹម​លើ ​ស៊ន សៀវម៉ី ​រក​មេដាយ​បាន​នៅ​អូឡាំពិក

 ប្រតិភូ​កីឡា​កម្ពុជា

 

​ប្រធាន​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​ខាង​លើ​បាន​បន្ត​ទៀត​ថា​៖ “យើង​ជឿជាក់​លើ​សៀវម៉ី ថា​នឹង​អាច​ជួយ​កម្ពុជា​រក​មេដាយ​បាន​ក្នុង​កីឡា​​តេក្វាន់ដូ ព្រោះ​គាត់​លេង​តែ​៤​ប្រកួត​បាន​មេដាយ​ហើយ។ នេះ​ជា​លើក​ទី​មួយ​ដែល​កម្ពុជា មាន​កីឡាករ​ចូល​លេង​ពេញ​សិទ្ធ​នៅ​អូឡាំពិក ដូច្នេះ​កម្ពុជា​ត្រូវ​ព្យាយាម​ឱ្យ​អស់​សមត្ថភាព”។

 

ថោង ខុន ​សង្ឃឹម​លើ ​ស៊ន សៀវម៉ី ​រក​មេដាយ​បាន​នៅ​អូឡាំពិក

 ស៊ន សៀវម៉ី

 

ស៊ន សៀវម៉ី ​ទៅ​ប្រកួត​នៅ​អូឡាំពិក​នេះ ​មាន​តែ​៤​ប្រកួត​ទេ​គឺ​អាច​ទទួល​បាន​មេដាយ​ហើយ ​ព្រោះ​ប្រទេស​ចូលរួម​ប្រកួត​វិញ្ញាសា​តេក្វាន់ដូ​នេះ​មាន​១៦​ប្រទេស​ចូល​រួម។ ចំណែក​ឯ​ដៃ​គូ​ដំបូង​បើក​ឆាក​របស់ សៀវម៉ី ​គឺ​កីឡា​ការិនី​មក​ពី​ប្រទេស​ហុល្លង់៕

 

អត្ថបទ៖ មុន្នី រម្យ