ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗ របស់ LG កំពុងដំណើរការនៅក្នុង ប្រទេសកម្ពុជា

LG គឺជាឈ្មោះរបស់ក្រុមហ៊ុនដ៏ល្បីមួយខាងផ្នែក ផលិតឧបករណ៍អេឡិចត្រូនិក និង បច្ចេកវិទ្យា
ព័ត៌មាន នៅក្នុងសាធារណរដ្ឋកូរ៉េ ដែលមានឈ្មោះបោះសម្លេងល្បីល្បាញអស់់រយះពេលយ៉ាងយូរមកហើយ នៅក្នុងវិស័យមួយនេះ តាមរយៈការផលិតចេញនូវផលិតផលអេឡិចត្រូនិច ជាច្រើនប្រភេទរួមមានដូចជា ទូរស័ព្ទដៃ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូរទស្សន៏ ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនបូមធូលី និង ឧបករណ៏ផ្ទះបាយជាច្រើនទៀត បានធ្វើការចែកចាយគ្រប់ បណ្ដាទីផ្សារទាំងអស់ទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ។

ដោយសារតែតម្រូវការទូរស័ព្ទស្មាតហ្វូនមានការពេញនិយម ពីសំណាក់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា ទើបធ្វើអោយក្រុមហ៊ុន GGear ដែលជាតំណាងក្រុមហ៊ុននាំចូល និង ចែកចាយផលិតផល LG នៅកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផ្នែកទូរស័ព្ទស្មាតហ្វូន ដែលមានសមត្ថភាពខ្ពស់មួយចំនួនផងដែរ នៅក្នុងនោះរួមមានដូចជា LG G5se ដែលជាស៊េរីថ្មីដែលទំហំអេក្រង់5.3 QHD In-Cell កាមេរ៉ាភ្លោះខាងក្រោយ 16 MP និង 8 MP ដែលអាចថតបានរូបភាព បានទំហំធំទូលាយជាមួយនិងកាមេរ៉ា Wide Angle Len 135 ដឺក្រេសើ្មរនឹងរូបភាព ដែលមើលឃើញដោយភ្នែក អាចដោះថ្ម បានយ៉ាងងាយស្រួល ថែមទាំងអាចសាកថាមពលថ្ម បានយ៉ាងរហ័ស ឆាប់ពេញ និងប្រើរយៈពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ ថាមពលបាន 83% និងកាន់ថ្មបានយូរ ។ LG Stylus 2 ត្រូវបានគេរចនាជាមួយរូបរាង ដល់ស្ដើងស្រស់ស្អាត ព្រមទាំងមានទំហំអេក្រង់ធំរហូតទៅដល់ 5.7 អ៊ីញ កាមេរ៉ា ខាងក្រោយ 13 MP និងខាងមុខ 8 MP ព្រមទាំងភ្ជាប់មកជាមួយនូវប៊ិច Stylus Pen ដែលងាយស្រួយក្នុងការកត់ត្រាឯកសារផ្សេងដោយគ្រាន់តែ ដកចេញមកភ្លាម នោះវានឹងលោតបង្ហាញចេញមកនូវមុខងារមួយចំនួនរបស់វាផ្ទាល់ដូចជា Pop Memo, Capture+, Pop Scanner, Quick Memo+, និងអាចកំណត់មុខងារបន្ថែមបានថែមទៀតផង ។ LG K7 និង LG K10 គឺជាទូរស័ព្ទស្មាតហ្វូនដែលមាន អេក្រង់ធំងាយស្រួល ក្នុងការកាន់លេងកម្សាន្តថែមទាំងអាចប្រើប្រាស់ស៊ីមពីរ បានថែមទៀតផងព្រម ជាមួយការរចនាដ៏ល្អសាកសមជាមួយនិងអ្នកប្រើប្រាស់ទូរស័ព្ទ ស្មាតហ្វូនស៊េរីថ្មី ។

តាមការបញ្ជាក់ផងដែលថា បន្ទាប់ពីក្រុមហ៊ុន LG និងក្រុមហ៊ុន GGear បានចាប់ដៃគ្នា បើកសម្ពោធចេញលក់ ជាផ្លូវការនូវបណ្តាទូរស័ព្ទមួយចំនួនរបស់ខ្លួន នៅក្នុងរយៈពេលដ៏ខ្លីនេះ គឺអតិថិជនមានការចាប់អារម្មណ៍ច្រើន ទៅលើម៉ូដែលថ្មីៗដូចជា LG G5se, LG Stylus 2, LG K7 និង LG K10 ដោយម៉ូដែលទាំងអស់នេះ គឺសុទ្ធសឹងតែជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី មានតម្លៃសមរម្យ និងមានសមត្ថភាពខ្ពស់ ព្រមទាំងបំពាក់នូវបច្ចេកវិទ្យាទំនើបៗមិនចាញ់ ស្មាតហ្វូនរបស់ដៃគូ ប្រកួតប្រជែងនោះទេហើយក៏ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ និងលក់ដាច់បានជាច្រើនគ្រឿងផងដែរនៅក្នុងទីផ្សារទូរស័ព្ទនៅលើពិភពលោក ក៏ដូចជានៅក្នុងនោះក៏មានទីផ្សារនៃប្រទេសកម្ពុជា។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗ របស់ LG កំពុងដំណើរការនៅក្នុង ប្រទេសកម្ពុជា

ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗ របស់ LG កំពុងដំណើរការនៅក្នុង ប្រទេសកម្ពុជា

ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗ របស់ LG កំពុងដំណើរការនៅក្នុង ប្រទេសកម្ពុជា

ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗ របស់ LG កំពុងដំណើរការនៅក្នុង ប្រទេសកម្ពុជា

ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗ របស់ LG កំពុងដំណើរការនៅក្នុង ប្រទេសកម្ពុជា

ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីៗ របស់ LG កំពុងដំណើរការនៅក្នុង ប្រទេសកម្ពុជា