យន្តហោះ​ចម្បាំង F-35 អាចមក​ជំនួស​យន្តហោះ​ចាស់វស្សា A-10 ពេលខាងមុខ​? និពន្ធដោយ : សៅ ផលនិស្ស័យ       July-29-2016, 2:30 pm         452

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132យន្តហោះ​ចម្បាំង F-35 អាចមក​ជំនួស​យន្តហោះ​ចាស់វស្សា A-10 ពេលខាងមុខ​?​កងទ័ពអាកាស​អាមេរិក​បាន​បញ្ជាក់ថា ខ្លួន​មិនទាន់​ទទួលបាន​សំណើរ​សុំ​ដាក់​ឲ្យ​យន្តហោះ​ចម្បាំង​ល្បីឈ្មោះ​តែមាន​វ័យ​ចំណាស់  A-10  ឲ្យ​ចូលនិវត្តន៍​ឡើយ​។ តែ​គេ​រំពឹងថា យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​និង​ទំនើប​ចុងក្រោយ F-35 អាច​នឹង​មក​ជំនួស​តំណែង A-10 Warthog នេះ​នៅពេល​ខាងមុខ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដើម​សប្តាហ៍​នេះ លេខាធិការ​កងទ័ពអាកាស​លោកស្រី Deborah Lee James អះអាងថា លោក​មិនទាន់​ទទួលបាន​សំណើរ​សុំ​ផ្លាស់ប្តូរ​យន្តហោះ​ចម្បាំង​ដែល​បំពេញភារកិច្ច​ប្រយុទ្ធ​អស់​ច្រើន​ទសវត្ស​ន៍ A-1 Warthog ឡើយ​។ តែ​លោកស្រី​អះអាងថា យន្តហោះ​ចាស់វស្សា​នេះ​នៅមាន​សមត្ថភាព​ខ្ពស់ និង​អាចបំពេញ​ប្រតិបត្តិការ​បានល្អ ហើយ​បើ​ផ្លាស់ប្តូរ​ក៏ត្រូវ​ចំណាយ​អស់​ច្រើន​ដែរ​។​

​យោងតាម​សារព័ត៌មាន Defense News លោកស្រី​បន្តថា​៖​​« ខ្ញុំ​បាន​អាន​ព័ត៌មាន​ពាក់ព័ន្ធ​ការដាក់​យន្តហោះ A-10 ឲ្យ​ចូលនិវត្តន៍​។ ខ្ញុំ​មិនទាន់​បានឃើញ​សំណើរ​មួយ​ជាក់លាក់​ដែល​ដាក់​មក​ឲ្យ​ខ្ញុំ​ពិនិត្យ​ឡើយ​។ ដូច្នេះ​វា​ការសម្រេចចិត្ត​ជាមុន​ប៉ុណ្ណោះ ហើយ​មិនទាន់មាន​ការសម្រេច​ណាមួយ​ដែរ​។ អ្នក​គ្រាន់តែ​ចង់បាន​ការដាក់​យន្តហោះ​នេះ​ឲ្យ​ចូលនិវត្តន៍​។ ចុះ​យើង​អាច​បានទទួល​លុយ​មកពីណា​វិញ​?»​។​

​ជាការ​ពិត ការដាក់​យន្តហោះ A-10 ឲ្យ​ចូលនិវត្តន៍ អាមេរិក​ត្រូវ​ចំណាយ​ច្រើន ហើយ​ណាមួយ​យន្តហោះ A-10 នេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ប្រតិបត្តិ​ការគាំទ្រ​ផង​។ តែ​ទទួលបាន​ព័ត៌មាន​ថា យន្តហោះ​ចម្បាំង​អាមេរិក​ស៊េរី​ថ្មី F-35 នឹង​មក​ជំនួស​តំណែង​យន្តហោះ A-10 នៅពេល​ខាងមុខ​ផង​។ ប៉ុន្តែ​យ្ត​ហោះ F-35 ថ្វីបើ​ថ្មី​និង​ទំនើប​មែន វា​នៅ​ប្រឈម​បញ្ហា​បច្ចេកទេស​ច្រើន ហើយ​ស្ថិតក្រោម​ការកែសម្រួល​ប​ច្ចេកទេស​នៅឡើយ​។​

 យន្តហោះ​ចម្បាំង A-10 មាន​លក្ខណៈ​សំខាន់​មួយចំនួន ទើបបានជា​កន្លងមក​ក្រសួងការពារជាតិ​អាមេរិក​រក្សាទុក​ឲ្យ​វា​បន្ត​បម្រើ​ការងារ​ទៀត​។ លក្ខណៈពិសេស ទីមួយ A-10 អាច​ហោះហើរ​ក្នុង​រយៈកម្ពស់​ទាប​ដើម្បី​គាំទ្រ​ទ័ពថ្មើរជើង​ក្នុង​កាលៈទេសៈ​គ្រោះថ្នាក់ ដែល យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី​ផ្សេងទៀត​មិនអាច​ធ្វើបាន​។  ក្នុងពេល​ទ័ព​ថ្មើ​ជើង​ជួប​គ្រោះថ្នាក់ យន្តហោះ​នេះ​អាច​ហោះ​បន្ទាបខ្លួន​ដើម្បី​សង្គ្រោះ​និង​គាំទ្រ​ទ័ព​ទាំង​នោះបាន​ងាយស្រួល​និង​រហ័ស​។​

​ម្យ៉ាង​យន្តហោះ​នេះ​អាច​ហោះ​ឡើង និង​ចុះ​បាន​រហ័ស​មិន​រើស​ទីតាំង មិនចាំបាច់​រត់​លើផ្លូវ​មាន​ចម្ងាយ​វែង​ដូច​យន្តហោះ​ចម្បាំង​ឯទៀត ហើយ​វា​ក៏​អាច​ហោះហើរ​ពេល​ថ្ងៃ ឬ​យប់​បាន​ស្ថានភាព​អាកាសធាតុ​បែបណាក៏ដោយ មិនបាច់​ភ័យ​។ ហើយ​រឿង​ដែល​សំខាន់​នៅ​ក្បាល​យន្តហោះ​មាន​បំពាក់​កាំភ្លើងយន្ត​បាញ់​គ្រាប់ ៣០​មី​លី​ម៉ែត្រ ហើយ​ក្នុង​មួយ​នាទី​យន្តហោះ​នេះ​បាញ់​ចេញ​គ្រាប់​បាន ៣៩០០​គ្រាប់​ថែមទៀត ដែល​អាវុធ​នេះ​អាច​កម្ទេច​ទីតាំង​សត្រូវ​បាន​រហ័ស​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ 

​ប៉ុន្តែ​បញ្ហាសំខាន់​សម្រាប់​យន្តហោះ​ច​ម្បាំ A-10 Warthog នេះ​គឺ វា​ចាស់​ពេក​។​យន្តហោះ​នេះ​ស៊េរី​ចាស់​មែន​ព្រោះ​ចូល​បំពេញភារកិច្ច​ក្នុង​ឆ្នាំ ១៩៧៥ តែ​អ្វីដែល​ពិសេស​វា​ធ្លាប់​បំពេញ​បេសកម្ម​សាប​ព្រួស​ប្រជាធិបតេយ្យ​ច្រើន​កន្លែង​ពាសពេញ​ពិភពលោក​ផង​។​

​និយាយ​ទៅ វា​ត្រូវការ​ការថែទាំ​ជាប្រចាំ និង​ត្រូវ​ចំណាយ​ច្រើន​ក្នុងពេល​ប្រតិបត្តិការ​។ ដូច​ដឹង​ស្រាប់​ហើយ ឲ្យ​តែ​ត្រូវ​ថែទាំ​ញឹកញាប់​គឺ​ត្រូវ​ចំណាយ​ច្រើន​ដូចគ្នា​។ ការចំណាយ​ជា​មធ្យម​គឺ ២​ម៉ឺន​ដុល្លារ​ក្នុងការ​ហោះហើរ​មួយ​ម៉ោង​។ ដូច្នេះហើយ កងទ័ពអាកាស​អាមេរិក​ចង់​បន្ថយ​ការចំណាយ​មក​ត្រឹម​ពី ៤ ទៅ ៥​ពាន់​ដុល្លារ​ក្នុង​ពេលចេញ​ប្រតិបត្តិការ​មួយ​ម៉ោង ដោយ​ផ្លាស់ប្តូរ​យន្តហោះ​នេះ​ចេញ​៕