ចូល​ចិត្ត​បើក​ Tab ច្រើន​លើ​ Chrome ប្រើ​ Extension ​នេះ

ការ​បើក​ Tab ច្រើន​នៅ​លើ​ Browser គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​ដើរ​យឺត។ ប៉ុន្តែ​នៅ​លើ​ Browser Chrome មាន​ Extension ​មួយ អាច​ជួយ​សម្រួល​​បញ្ហា​កើត​មាន​ពី​ការ​បើក​ច្រើន​ Tab នេះ​បាន។

 

ចូល​ចិត្ត​បើក​ Tab ច្រើន​លើ​ Chrome ប្រើ​ Extension ​នេះ

 

​​​Extension ​មាន​ឈ្មោះ​ថា​ The Great Suspender ដោយ​វា​ជួយ​ដោះស្រាយ​បញ្ហា​ដោយ​ស្វ័យប្រវត្តិ​ ពោល​វា​នឹង​ផ្អាក​ដំណើរ​ការ​ Tab ណា​មួយ​លើ​ Chrome ដែល​អ្នក​មិន​ប្រើ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​ ដើម្បី​​កាត់​បន្ថយ​ការ​ប្រើ​ CPU។

 

ចូល​ចិត្ត​បើក​ Tab ច្រើន​លើ​ Chrome ប្រើ​ Extension ​នេះ

 

ពេល​ដំឡើង​ Extension ​នេះ​រួច​អ្នក​អាច​កំណត់​រយៈ​ពេល​ណា​មួយ​ដើម្បី​ឲ្យ​ Tab បិទ​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ក៏​អាច​កំណត់​​កុំ​ឲ្យ​ Tab ​ណា​មួយ​ផ្អាក​ដំណើរ​ការ​ទោះ​បី​មិន​ប្រើ​បាន​ដោយ​បញ្ចូល​ឈ្មោះ​វិបសាយ​ទៅ​ក្នុង​ប្រអប់​ Whitelist៕​​​

 

ចុច​អាន៖ Senate E-Library មាន​សៀវភៅ​ជាង ១ពាន់​ក្បាល​ចម្រុះ អាន​បាន​​ឥត​គិត​ថ្លៃ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ LifeHacker