​ប្ដី​ប្រពន្ធ​ឥណ្ឌា​​​មួយ​គូ ​​ត្រូវ​គេ​សម្លាប់​​​​​​​ព្រោះ​ជំពាក់​លុយ​ ៨០០រៀល

​ប្ដី​ប្រពន្ធ​​​​ជនជាតិ​​ឥណ្ឌា​​មួយ​​គូ​​ ត្រូវ​គេ​​កាប់​ដល់​ស្លាប់​​ បន្ទាប់​​ពី​​កើត​ជម្លោះ​រឿង​​​ជំពាក់​លុយ​​​​​​ ១៥​រូពី​ ​​ស្មើ​នឹង ​២២​សេន ​ឬគិត​ជា​​ប្រាក់​ខ្មែរ​​​​​ ​​​​​​៨០០រៀល មិន​ទាន់​សង​​នៅ​រដ្ឋ​ Uttar Pradesh។

 

​ប្ដី​ប្រពន្ធ​ឥណ្ឌា​​​មួយ​គូ ​​ត្រូវ​គេ​សម្លាប់​​​​​​​ព្រោះ​ជំពាក់​លុយ​ ៨០០រៀល

 សកម្មភាព​​ចេញ​តវ៉ា​របស់​សហគមន៍ Dalit

 

​​អាជ្ញាធរ​​​​ប្រចាំ​តំបន់​​​ប្រាប់​ថា​​ ប្ដី​ប្រពន្ធ​ទាំង​ពីរ​​​​មាន​​ឈ្មោះ Bharat និង​ Mamta ត្រូវ​​បាន​​​​អ្នក​​លក់ដូរ​​​​​​​​ជា​ម្ចាស់​បំណុល​​​កាប់​សម្លាប់​​យ៉ាង​អាណោចអាធ័ម​​​កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​​ទី ២៨​កក្កដា​​ម្សិលមិញ​ ពេល​​​​​ជនរងគ្រោះ​​​​​​សុំ​ពន្យារពេល​​​បង់​លុយ​​ជំពាក់​​​​​​​ថ្លៃ​​​​ទិញ​នំ​​​​​ពី​ជនល្មើស។ ​​​​អ្នក​លក់​ជា​ជន​​ដៃដល់​​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ភ្លាមៗ។

 

​​​​​​​​​​​​​​​​​​​ប្ដី​ប្រពន្ធ​​​ទាំង​ពីរ​​ ត្រូវ​គេ​ដឹង​​ថា​​មក​ពី​សហគមន៍​ Dalits ​ដែល​ជា​វណ្ណៈ​​ទាប​​ជាង​គេ​បំផុត​​នៅ​​ប្រទេស​ឥណ្ឌា។ ប៉ូលិស​​បាន​ប្រាប់​​​អ្នក​សារព័ត៌មាន​ថា​​ ​ឃាតកម្ម​​នេះ​បាន​កើត​ឡើង​​ក្នុង​ស្រុក​​ Mainpuri ​នៅ​ពេល​ព្រឹក​​​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ពេល​ជន​រងគ្រោះ​ទាំង​ពីរ​​​កំពុង​​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​។ ពួក​គេ​​ត្រូវ​​បាន​​​​​ម្ចាស់បំណុល​ឈ្មោះ​ Ashok Mishra ​ស្ទាក់​តាម​​​ផ្លូវ​ រួច​ទារ​​​​លុយ​​ថ្លៃ​​​​នំ​​ ​៣កញ្ចប់​​​ ដែល​ជនរងគ្រោះ​​​​ទិញ​​ឲ្យ​កូន​ ៣​នាក់​​ពីរ​បី​ថ្ងៃ​មុន។

 

​ជនរងគ្រោះ​​​ប្រាប់​​​វិញ​ថា​ ពួក​គេ​​សុំ​​សង​ឲ្យ​ពេល​ល្ងាច ​​ក្រោយ​ទទួល​បាន​​ប្រាក់​ស៊ីឈ្នួល​​គេ​ថ្ងៃ​នេះ​សិន​។ ពេល​​​​ជនល្មើស​​ស្រែក​​គំហក​​​​​រក​ប្រាក់​ខ្លាំង​ៗ ពួក​គេ​​​ចាប់​​ផ្ដើម​​ដើរ​​​ឆ្ពោះ​​​ទៅ​​ធ្វើ​ការ​នៅ​វាល​ស្រែ។ ​បន្ទាប់​មក​​ Mishra បាន​រត់​ទៅ​​ផ្ទះ​​​ជនរងគ្រោះ​​ក្បែរ​នោះ​ ​ហើយ​ត្រលប់​​មក​វិញ​​ជា​មួយ​ពូថៅ។ ​​​ជនល្មើស​​​បាន​​​ចូល​កាប់​​ប្ដី​ទាំង​កម្រោល​​ជា​ច្រើន​ពូថៅ​ និង​​​​​វាយ​​ប្រពន្ធ​​ដែល​ព្យាយាម​​ចូល​ជួយ​​​ប្ដី។ អ្នក​ទាំង​ពីរ​ស្លាប់​​​នឹង​កន្លែង​កើត​ហេតុ​ភ្លាមៗ​​​តែម្ដង។​ នេះ​​បើ​តាម​អ្នក​ភូមិ​​​ម្នាក់​​​ប្រាប់​សារព័ត៌មាន​​ The Indian Express។ អ្នក​ភូមិ​​​ជា​ច្រើន​នាក់​ក្នុង​សហគមន៍​ Malit ​បាន​​ចេញ​​​តវ៉ា​ និង​បិទ​​ផ្លូវ​ ​ដើម្បី​ឲ្យ​អាជ្ញាធរ​ស្វែង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕

 

​ប្ដី​ប្រពន្ធ​ឥណ្ឌា​​​មួយ​គូ ​​ត្រូវ​គេ​សម្លាប់​​​​​​​ព្រោះ​ជំពាក់​លុយ​ ៨០០រៀល

 សកម្មភាព​​ចេញ​តវ៉ា​របស់​សហគមន៍ Dalit

 

ចុចអាន៖ ប្ដីប្រពន្ធមួយ​គូរៀបការ ​យក​ឡាន​ស្ទូច​​​មក​ហែក្បួន​ជំនួស​​​រថយន្ត​ប្រណិត

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC

​​​​​​​​​