ឈប់​ម៉ូតូ​ចាំ​មិត្តភក្តិ នៅមុខ​ក្លឹប​វ៉ា​វ​ឌី​ស្កូ ត្រូវ​ចោរ​បាញ់​មួយ​គ្រាប់ ប្លន់​ដោយ​សុវត្ថិភាព​

រាជធានីភ្នំពេញ ៖ យុវជនជនម្នាក់ ជិះម៉ូតូមកចូលក្លឹប រាំលេងកំសាន្ត ជាមួយមិត្តភក្តិ លុះពេលត្រឡប់ទៅវិញ បានអង្គុយលើម៉ូតូ ចាំមិត្តភក្តិ នៅខាងមុខក្លឹប បន្តិចក្រោយមក ក៏ត្រូវជនសង្ស័យ ៣នាក់ ជិះម៉ូតូមួយគ្រឿង មកអែបរួចភ្ជង់ បាញ់ឡើងលើ ១គ្រាប់ គំរាមប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ កាលពីម៉ោង ២៣និង៥០ នាទី យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅខាងមុខ ក្លឹបវ៉ាវឌីស្កូ  ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មែន ពិសិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅបុរីសន្តិភាព២ ខណ្ឌដង្កោ ជិះម៉ូតូម៉ាក MSX ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 1AF8758។ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីក្លឹប វ៉ាវឌីស្កូក្លឹប អង្គុយចាំមិត្តភក្តិ នៅខាងមុខក្លឹប ពេលដែលអង្គុយ ស្រាប់ជនសង្ស័យ មានគ្នា ៣នាក់ ជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក មកពីក្រោយ បានដកកំភ្លើងខ្លី បាញ់គំរាមឡើងលើមួយគ្រាប់ ពេលនោះ ជនរងគ្រោះ ភ័យពេក ក៏រត់ស្រែកអោយគេជួយ ហើយជនសង្ស័យ បានលើកម៉ូតូជនរងគ្រោះ ជិះទៅទិសខាងលិច គេចខ្លួនបាត់ស្រមោល៕

ឈប់​ម៉ូតូ​ចាំ​មិត្តភក្តិ នៅមុខ​ក្លឹប​វ៉ា​វ​ឌី​ស្កូ ត្រូវ​ចោរ​បាញ់​មួយ​គ្រាប់ ប្លន់​ដោយ​សុវត្ថិភាព​

ប្រភព៖ watphnom-news

  • ឈប់​ម៉ូតូ​ចាំ​មិត្តភក្តិ នៅមុខ​ក្លឹប​វ៉ា​វ​ឌី​ស្កូ ត្រូវ​ចោរ​បាញ់​មួយ​គ្រាប់ ប្លន់​ដោយ​សុវត្ថិភាព​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: