សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខក្រុមជនសង្ស័យ​៣នាក់​ ក្នុងចំណោមបក្ខពួក​៦នាក់ដែលរំលោភបូកនារីម៉ាស្សាកោសជប់​

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ បង្ហាញមុខជនសង្ស័យ ៣នាក់ក្នុងចំណោមបក្សពួក ៦នាក់ ដែលបាននាំគ្នាចាប់រំលោភបូកនារីម៉ាស្សាកោសជប់ម្នាក់បានសម្រេច កាលពីម៉ោង៣:៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប ចំណុចចេតីយ៍វត្តប្រជុំសាគរ ហៅវត្តថ្មី ក្រុម១២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខក្រុមជនសង្ស័យ​៣នាក់​ ក្នុងចំណោមបក្ខពួក​៦នាក់ដែលរំលោភបូកនារីម៉ាស្សាកោសជប់​

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ ទី១ ឈ្មោះ កុយ រិទ្ធី ហៅទ្រូ អាយុ ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិ១ ផ្លូវកែវចិន្តា សង្កាត់-ខណ្ឌជ្រោយចង្វារ(ឃាត់ខ្លួន), ទី២ ឈ្មោះ ហេង វីរៈ ហៅកណ្តុរ អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ក្រុម១២ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា (ឃាត់ខ្លួន), ទី៣ ឈ្មោះ វែង ចន្ទ័រដ្ឋា អាយុ ២០ឆ្នាំ មុខរបរ ទាហានកងឆក្រ័យោងលេខ៩១១ ស្នាក់នៅផ្ទះលេខ៩៤ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា(ឃាត់ខ្លួន), ទី៤ ឈ្មោះ វី (រត់គេចខ្លួន), ទី៥ ឈ្មោះ ភក្ត្រ័ (រត់គេចខ្លួន) និងទី៦ ឈ្មោះ វ៉ាន់(រត់គេចខ្លួន) ។ បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យទាំង ៣នាក់បានប្រាប់ថា បក្សពួករបស់គេពិតជាបានចាប់រំលោភបូកនារីរងគ្រោះខាងលើពិតប្រាកមែន ហើយបានយកទូរស័ព្ទរបស់នារីរងគ្រោះយកទៅលក់ ដើម្បីចែកលុយគ្នា ចំណែកឯសំភារៈមួយចំនួនទៀត មិនបានដឹងថាអ្នកណាខ្លះយកទេ ។

គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះ ហើយនឹងមិត្តភក្ត្រ័ស្រីម្នាក់ទៀតបានបបួរគ្នាទៅហូបអីជាមួយបុរសជនជាតិអូស្រាលីចំនួន ២នាក់នៅក្បែរសណ្ឋាគារ សុខា ខណៈពេលតែហូបអីរួចហើយ មិត្តស្រីរបស់គេហើយនឹងមិត្តប្រុសជាជនជាតិអូស្រាលីម្នាក់ទៀតបាននាំគ្នាទៅផ្ទះមុន ដោយទុក្ខរូបគេហើយនឹងបុរសម្នាក់ទៀតនៅទីនោះ ។ ក្រោយមកនារីរងគ្រោះក៏បានជូនបុរសជាជនជាតិនោះ ត្រឡប់ទៅផ្ទះវិញ ដែលផ្ទះរបស់បុរសខាងលើនោះ ស្ថិតនៅក្បែងវត្តប្រជុំសាគរ ហៅវត្តថ្មី ហើយបុរសជាជនជាតិនោះ បានហៅនារីរងគ្រោះអោយឡើងទៅលើ ដើម្បីដេកជាមួយបុរសនោះ តែនារីរងគ្រោះបានប្រាប់ទៅបុរសនោះវិញថា នាងមិនដេកទេ នាងចង់ត្រឡប់ទៅផ្ទះវិញ ។ ក្រោយមកបុរសខាងលើ ក៏បានយល់ព្រមអោយនារីរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ ខណៈពេលដែលនារីរងគ្រោះបានដើរចេញពីផ្ទះបុរសខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន ៦នាក់ តែអង្គុយនៅលើផ្លូវនោះ នៅពេលដែលនារីរងគ្រោះបានដើរហួសបានបន្តិច ស្រាប់តែជនសង្ស័យទាំងនោះ បានបំបែកគ្នាដើរចេញ ដោយអ្នកខ្លះដើរទៅអង្គុយលើផ្លូវម្ខាង អ្នកខ្លះដើរលើថ្នល់ ស្រាប់តែមានជនសង្ស័យម្នាក់បានយកដំបងមកឆក់លើខ្លួននារីរងគ្រោះ បណ្តាលឲ្យទុនជើង ហើយក៏បានដកយកទូរស័ព្ទដៃមួយគ្រឿងចេញពីនារីផងដែរ ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខក្រុមជនសង្ស័យ​៣នាក់​ ក្នុងចំណោមបក្ខពួក​៦នាក់ដែលរំលោភបូកនារីម៉ាស្សាកោសជប់​

ក្រោយមក ក៏មានបុរសម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Today ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1BT-1896 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយប្រាប់នារីងគ្រោះថា ចាំខ្ញុំជួយជូននារីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នៅពេលដែលជិះចេញបានបន្តិច ស្រាប់តែមានបក្សពួកជនសង្ស័យចំនួន ៥នាក់ទៀត បានតេមកអោយបុរសនោះ ដឹកនារីរងគ្រោះអោយត្រឡប់មកផ្លូវចូលវត្តប្រជុំសាគរ ចូលមកក្នុងចេយត៍ដី ហើយបុរសនោះ បានដឹកយកទៅផ្ទះមួយកន្លែងដែលនៅក្បែរនោះ ដោយបានប្រាប់ទៅនារីរងគ្រោះថា យប់ហើយអត់មានសមត្ថកិច្ចធ្វើការទេ ពេលនោះ បុរសម្នាក់នឹងបាននាំនារីរងគ្រោះអោយចូលទៅក្នុងចេយត៍ដី ហើយក៏បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះជាបន្តបន្ទប់ ។ ក្រោយមកនារីរងគ្រោះបានសុំអង្វរទៅក្រុមសង្ស័យទាំងន ៦នាក់នោះថា កុំសម្លាប់រូបគេអី សុំអោយដោះលែងរូបគេទៅវិញផង ហើយជនសង្ស័យទាំងនោះ ក៏បានយល់ព្រមអោយនារីរងគ្រោះទៅវិញ ។

លុះព្រឹកឡើង នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ជនសង្ស័យទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់ ។

ក្រោយពីពេលជនរងគ្រោះបានដាក់ពាក្យបណ្តឹងហើយនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌ ដើម្បីធ្វើការស្រាវជ្រាវ និងតាមចាប់បានជនសង្ស័យ ៣នាក់ និងជនសង្ស័យ ៣នាក់ទៀត កម្លាំសមត្ថកិច្ចបាននឹងកំពុងធ្វើការស្រាវជ្រាវបន្តទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លុវច្បាប់ ៕ ជ្រោយពេជ្រ

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខក្រុមជនសង្ស័យ​៣នាក់​ ក្នុងចំណោមបក្ខពួក​៦នាក់ដែលរំលោភបូកនារីម៉ាស្សាកោសជប់​សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខក្រុមជនសង្ស័យ​៣នាក់​ ក្នុងចំណោមបក្ខពួក​៦នាក់ដែលរំលោភបូកនារីម៉ាស្សាកោសជប់​
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខក្រុមជនសង្ស័យ​៣នាក់​ ក្នុងចំណោមបក្ខពួក​៦នាក់ដែលរំលោភបូកនារីម៉ាស្សាកោសជប់​ប្រភព៖nokorwatnews 

 

  • សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបង្ហាញមុខក្រុមជនសង្ស័យ​៣នាក់​ ក្នុងចំណោមបក្ខពួក​៦នាក់ដែលរំលោភបូកនារីម៉ាស្សាកោសជប់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: