ឧបសគ្គសំខាន់របស់សហព័ន្ធទូកក្តោងកម្ពុជាសម្រាប់អត្តពលិកហ្វឹកហាត់នៅក្រៅប្រទេសគឺភាសាអង់គ្លេស

ភ្នំពេញ ៖ នៅដើមឆ្នាំ២០១៧ សហព័ន្ធទូកក្តោងកម្ពជា គ្រោងបញ្ជូនកីឡាកររបស់ខ្លួន២រូប ទៅហ្វឹកហាតបំប៉នសមត្ថភាពបន្ថែមរយៈពេល៦ខែ នៅសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសសិង្ហបុរី ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ដែលកីឡាករទាំងនេះមានការលំបាកច្រើនដោយសារបញ្ហាភាសាសម្រាប់ទំនាក់ទំនង និងហ្វឹកហាត់ ។

អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក ថោង រដ្ឋាស័ក្កិ បានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅពេលលោកជូនដំណើរ អត្តពលិកកម្ពុជាទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅ នៅប្រទេសប្រេស៊ីលថា សហព័ន្ធទូកក្តោងកម្ពុជាទើបតែបង្កើតឡើងបានប្រមាណជាង៧ខែ ប៉ុណ្ណោះ តែសហព័ន្ធបានជ្រើសរើសកីឡាករបានចំនួន១០នាក់ ក្នុងនោះ៤នាក់ត្រូវបានបណ្តុះបណ្តាលជាគ្រូបង្គោលរបស់សហព័ន្ធ ។ បច្ចុប្បន្ននេះសហព័ន្ធបានសម្រេចជ្រើសរើសកីឡាករ២រូបក្នុងចំណោមគ្រូបង្គោល៤រូប ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានទៅហ្វឹកហាត់បំប៉នសមត្ថភាពបន្ថែមនៅសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ។

លោកអនុប្រធានសហព័ន្ធបានបន្ថែមថា មូលហេតុដែលសហព័ន្ធទូកក្តោងកម្ពុជា បញ្ជូនកីឡាករទៅហ្វឹកហាត់បំប៉នសមត្ថភាពនៅក្រៅប្រទសតែចំនួន២រូបនោះ គឺដោយសារតែបញ្ហាធនធានមនុស្ស និងភាសាអង់គ្លេស ពោលគឺកីឡាករទៅហ្វឹកហាត់ទាល់តែចេះភាសាអង់គ្លេស សម្រាប់ទំនាក់ទំនង និងអាចយល់ដឹងពីការពន្យល់ពេលហ្វឹកហាត់ ។

គួរបញ្ជាក់ថា សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបង្កើតឡើងគឺដើម្បីប្រមូលកីឡាករកីឡាការិនីអាជីពធ្វើការហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក កីឡាតំបន់អាស៊ី កីឡាស៊ីហ្គេម និងដើម្បីបង្កើនសមត្ថភាពប្រភេទកីឡាមួយនេះដែលកីឡាករកម្ពុជានៅមានកម្រិតនៅឡើយ ៕ សារីម

ឧបសគ្គសំខាន់របស់សហព័ន្ធទូកក្តោងកម្ពុជាសម្រាប់អត្តពលិកហ្វឹកហាត់នៅក្រៅប្រទេសគឺភាសាអង់គ្លេស ឧបសគ្គសំខាន់របស់សហព័ន្ធទូកក្តោងកម្ពុជាសម្រាប់អត្តពលិកហ្វឹកហាត់នៅក្រៅប្រទេសគឺភាសាអង់គ្លេស

ប្រភព ៖ nokorwatnews

  • ឧបសគ្គសំខាន់របស់សហព័ន្ធទូកក្តោងកម្ពុជាសម្រាប់អត្តពលិកហ្វឹកហាត់នៅក្រៅប្រទេសគឺភាសាអង់គ្លេស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: