មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

នាវាមានប្រវត្តិជាយូរលង់ណាស់មកហើយៗត្រូវគេប្រើប្រាស់តាំងពីសម័យបុរាណសម្រាប់ធ្វើដំណើរក្នុងផ្លូវទឹក នាវាកងទ័ពបុរាណសម្រាប់ធ្វើចម្បាំងដឹកទំនិញឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀត។

ប៉ុន្តែរហូតដល់សម័យក្រោយៗមកទៀតនាវាត្រូវបានអភិវឌ្ឍន៍កាន់តែទំនើបនិងមានទំហំធំៗជាងមុន។មកដល់សង្គ្រាមលោកលើកទីពីរនាវាធំៗត្រូវបានគេមកមកផ្ទុកយន្តហោះចម្បាំងសម្រាប់ធ្វើសង្គ្រាមហើយសូមបញ្ជាក់នាវាគេធ្វើមិនសម្រាប់តែផ្ទុកយន្តហោះចម្បាំងប៉ុននោះទតែគេអាចផ្ទុករថក្រោះរាប់រយគ្រឿង រថពាសដែក និង កប៉ាល់តូចៗរបស់កងទ័ពផងដែរ។

បច្ចុប្បន្នមាននាវាចម្បាំង១០គ្រឿងដែលគេចាត់ទុកថាមានទំហំធំបំផុតក្នុងលោក។ចង់ដឹងច្បាស់សូមមើលខាងក្រោម៖

១០- Brazilian Modified-Clemenceau Class

មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

Brazilian Modified-Clemenceau Classគឺជានាវាផ្ទុកយន្តហោះចម្បាំងរបស់របស់បារាំង។ទាហានជើងទឹកប្រេស៊ីលបានទិញនាវាយក្សនេះកាលពីឆ្នាំ២០០០ក្នុងតម្លៃ១២លានដុល្លារហើយត្រូវបានគេប្ដូរឈ្មោះហើយកែប្រែថ្មី។នាវានេះអាចដាក់យន្តហោះចម្បាំងបាន៣៩គ្រឿង។

៩- Chinese Modified-Admiral Kuznetsov Class

មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

ប្រទេសរុស្សីបានផ្ដល់នាវាChinese Modified-Admiral Kuznetsov Class ទៅប្រទេសចិនហើយចិនក៏បានកែថ្មីយ៉ាងស្អាតហើយវាក៏ជានាវាផ្ទុកយន្តហោះចម្បាំងរបស់ចិនដំបូងគេផងដែរ។ ចិនធ្លាប់បានប្រកាសថានាវាយក្សត្រូវបានប្រើប្រាស់ដោយឯកជនធ្វើជាកាស៊ីណូ។រហូតដល់ឆ្នាំ២០១២រដ្ឋាភិបាលចិនបានយកមកវិញសម្រាប់កងទ័ពជើងទឹកហើយប្ដូរឈ្មោះទៅជា Liaoning និងអាចផ្ទុកយន្តហោះចម្បាំងបាន៣០គ្រឿងនិងប្រើសម្រាប់ទាហានហ្វឹកហាត់បើយន្តហោះផងដែរ។

៨-French Charles de Gaulle Class 

មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

French Charles de Gaulle Class ជានាវាដើរដោយថាមពលនុយក្លេអ៊ែរដំបូងគេហើយធ្វើប្រតិបត្តិការក្រៅការសហការជាមួយទាហានជើងទឹករបស់USA។ វាត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០០១ក្នុងតម្លៃ៤ពានលានដុល្លារ។វាអាចផ្ទុកយន្តហោះចម្បាំង៤០គ្រឿង។

៧- Indian Modified-Kiev Class

មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

Indian Modified-Kiev Classជានាវាមួយក្នុងចំណោមនាវាផ្ទុកយន្តហោះចម្បាំងពីរគ្រឿងគត់របស់ទាហានជើងទឹកឥណ្ឌា។ នាវានេះធ្វើឡើងដំបូងដោយសហភាពសូវៀតកាលពីឆ្នាំ ១៩៨០ត្រូវឥណ្ឌាទិញក្នុងតម្លៃ២.៣៥លានដុល្លារ។តាមកិច្ចព្រមព្រៀងរុស្សីត្រូវធ្វើការកែប្រែឲ្យកងទ័ពឥណ្ឌាសិនមុនពេលប្រគល់ឲ្យដាច់។វាធ្លាប់បានដឹកយន្តហោះចម្បាំងពេញ៣៦គ្រឿងនិងចុះប្រតិបត្តិការកាលពីឆ្នាំ ២០១៣។

៦- Japanese Izumo Class

មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

Japanese Izumo Classជានាវាចម្បាំងតែមួយគត់របស់ទាហានជើងទឹកជប៉ុនប៉ុន្តែមហាអំណាចមួយនេះចង់ធ្វើមួយផ្សេងទៀត។ វាជានាវាផ្ទុកឧទ្ធម្ភាគចក្រនិងអាចមានលទ្ធភាពបាញ់កម្ទេចនាវាមុជទឹកបាន។Japanese Izumo Class មានបណ្ដាយអាចផ្ទុក ឧទ្ធម្ភាគចក្រចម្បាំងបានច្រើនបំផុត១៤គ្រឿងទាហាន៤០០នាក់និងរថយន្តចម្បាំងច្រើនគ្រឿងទៀត។វាមានតម្លៃ១.២ពាន់លានដុល្លារ។

៥- Russian Kirov Class

មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

Russian Kirov Class ជានាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរនិងសម្រាប់ប្រើក្នុងប្រតិបត្តិការជាច្រើនទៀត។គេសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៨០ហើយបច្ចុប្បន្នវាមានបួនគ្រឿងហើយក្នុងមួយគ្រឿងៗមានតម្លៃ២ពាន់លានដុល្លារ។មានតែមួយប៉ុណ្ណោះដែលដាក់ប្រតិបតិ្តការខណៈបីគ្រឿងទៀតកំពុងជួលជុល។

៤-Russian Admiral Kuznetsov Class

មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

Russian Admiral Kuznetsov Classជានាវាផ្ទុកយន្តហោះដ៏ធ្ងន់បំផុតប្រើសម្រាប់ប្រយុទ្ធនិងការពារខ្លួនដោយផ្ទុកទៅជើងទម្រមីស៊ីលប្រឆាំងនាវាចម្បាំងនិងមីស៊ីលប្រឆាំងនាវាមុជទឹក។នៅរុស្សីនៅសល់តែមួយគ្រឿងនេះតែខណៈផ្សេងទៀតត្រូវចិនទិញយកទាំងអស់។នាវានេះធ្វើឡើងក្នុងឆ្នាំ១៩៩០អាចផ្ទុកយន្ដហោះចម្បាំងបាន៣០គ្រឿង។

៣- US Wasp Class

មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

US Wasp Classមាន៨គ្រឿងហើយត្រូវសងឡើងជាពិសេសសម្រាប់ជាជំនួយដល់កងទ័ពថ្មើរជើងទល់នឹងពួកភេរវកម្ម។ ក្នុងមួយគ្រឿងៗមានតម្លៃ៧៥០លានដុល្លារនិងផ្ទុកនាវិក១០០០នាក់ហើយពេលចាំបាច់អាចផ្ទុកទាហានម៉ារីនអាមេរិកបាន២០០០នាក់រួមជាមួយរថយន្តចម្បាំងនិង ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង។

២- US America Class

មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

US America Classជានាវាចម្បាំងដែលត្រូវសង់ដំបូងគេអស់ទឹកប្រាក់៣.៤ពាន់លានដុល្លារមានទំហំធំជាង Wasp Class  ដែលអាចផ្ទុកយន្តហោះដឹកទំនិញធំៗបានផងដែរ។

១- US Nimitz Class

មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​

វាមានប្រវែងជាង១០០០ហ្វីតហើយវាជាជានាដែលមានទំហំធំជាងគេបំផុតមានតម្លៃ៤.៥ពាន់លានដុល្លារដែលតម្លៃវាថ្លៃជាងគេបំផុតដែរ។ វាមានទម្ងន់ជាងមួយលានតោនអាចផ្ទុកយន្តហោះចម្បាំង៩០គ្រឿងពេញទៅដោយកាំភ្លើងយន្តប្រឆាំងយន្តហោះនិងមីស៊ីលជាច្រើនពានគ្រាប់៕

ប្រភព៖ kqube

  • មក​ស្គាល់​កំពូល​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទាំង​ដប់​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: