តាមពិត​ Youtube អភិវឌ្ឍ​ដល់​សព្វ​ថ្ងៃ​ដោយសារ​វីដេអូ​សំណើច​មួយ​នេះ​សោះ (វីដេអូ)

Youtube ជាបណ្ដាញសង្គមមួយដែលអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាបង្ហោះវីដេអូស្ទើរតែគ្រប់ប្រភេទដោយមិនមានការបង់ប្រាក់ ហើយថែមទាំងអាចរកប្រាក់ពីបណ្ដាញសង្គមនេះវិញបានទៀតផង បើសិនជាស្គាល់ពីវាច្បាស់ ហើយ Youtube ដែលយើងស្គាល់សព្វថ្ងៃនេះកកើតឡើងដោយសារតែវីដេអូសំណើចមួយតែប៉ុណ្ណោះ ជឿទេ?
លោកស្រី Susan Diane Wojcicki ជាជនជាតិអាមេរិកាំងម្នាក់ ដែលបានបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ទិញយកគេហទំព័រ Youtube ហើយមូលហេតុដែលធ្វើជំរុញឲ្យលោកស្រីធ្វើដូចនេះ គឺដោយសារតែវីដេអូសំណើចមួយរបស់យុវជនចិន២រូប ដែលធ្វើមាត់តាមបទ As Long As You Love Me ខណៈដែលមិត្តគេម្នាក់ទៀតនៅខាងក្រោយអង្គុយលេងហ្គេម Counter Strike។
លោកស្រីបាននិយាយថា វីដេអូមួយនោះហើយដែលធ្វើឲ្យគាត់គិតថា មនុស្សគ្រប់គ្នាក្នុងលោកនេះសុទ្ធតែអាចបង្កើតវីដេអូតាម Style របស់ពួកគេបាន ដោយមិនចាំបាច់ទាល់តែនៅក្នុងស្ទូឌីយោទេ។

គួរបញ្ជាក់ផងដែរថា គេហទំព័រ Youtube ត្រូវបានបង្កើតឡើងនាខែកុម្ភៈ ឆ្នាំ២០០៥ ហើយខែវិច្ឆិកា ឆ្នាំ២០០៦ លោកស្រី Wojcicki ជាអ្នកបញ្ចុះបញ្ចូលឲ្យ Google ទិញយក Youtube ក្នុងតម្លៃ១.៦៥ពាន់លានដុល្លារអាមេរិក ដោយបច្ចុប្បន្នវាជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនយក្ស Google ដែលមានលោកស្រីផ្ទាល់ធ្វើជានាយកប្រតិបត្តិក្រុមហ៊ុននេះ៕

តាមពិត​ Youtube អភិវឌ្ឍ​ដល់​សព្វ​ថ្ងៃ​ដោយសារ​វីដេអូ​សំណើច​មួយ​នេះ​សោះ (វីដេអូ)

ប្រភព៖ kqube

  • តាមពិត​ Youtube អភិវឌ្ឍ​ដល់​សព្វ​ថ្ងៃ​ដោយសារ​វីដេអូ​សំណើច​មួយ​នេះ​សោះ (វីដេអូ)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: