ប្រធានាធិបតី​ទួរគី​ចង់​ក្ដោប​សិទ្ធ​កាន់កាប់​ទ័ព​ដោយ​ខ្លួន​ឯង ក្រោយ​រដ្ឋ​ប្រហារ​បរាជ័យ

ក្រោយរដ្ឋប្រហាររបស់ក្រុមបះបោរបរាជ័យ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានបង្ហាញពីបំណង ចង់បានក្ដោបសិទ្ធកាន់កាប់កងទ័ពជាតិទាំងមូល ព្រមទាំងភ្នាក់ងារស៊ើបការណ៍សម្ងាត់ (MIT) ផងដែរ នេះបើយោងតាមការឲ្យដឹងរបស់មន្ត្រីរដ្ឋសភាទួរគី ។

គោលបំណងរបស់លោក Erdogan នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរយៈពេល៥ម៉ោងមួយ ជាមួយនឹងក្រុមប្រឹក្សាយោធាជាន់ខ្ពស់ នាយករដ្ឋមន្ត្រី Binali Yildirim ព្រមទាំងក្រុមមន្ត្រីជាន់ខ្ពស់ និងអ្នកនយោបាយសំខាន់ៗជាច្រើនទៀត ហើយក្រោយកិច្ចប្រជុំនេះ លោក Erdogan ក៏បានយល់ព្រមរក្សាតំណែងលោក Hulusi Akar ជាប្រធានកងកម្លាំងប្រដាប់អាវុធ រក្សាយោធា កងទ័ពជើងទឹក និងមេបញ្ជាការកងទ័ពអាកាសទាំងឡាយឲ្យនៅដដែល ដោយគ្រាន់តែធ្វើការផ្លាស់ប្ដូរបន្តិចបន្តួចប៉ុណ្ណោះ ។
ទោះជាយ៉ាងនេះក្ដី ការប្រគល់សិទ្ធកងទ័ព និងសិទ្ធគ្រប់គ្រងភ្នាក់ងារស៊ើបការណ៍សម្ងាត់ (MIT) ទៅឲ្យប្រធានាធិបតីទាំងស្រុងនេះ ត្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបច្ចុប្បន្ននេះ សកម្មភាពរបស់មេបញ្ជាការជាន់ខ្ពស់កងទ័ព និងភ្នាក់ងារ MIT គ្រាន់តែរាយការណ៍ត្រឹមការិយាល័យនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ហើយដើម្បីធ្វើការកែប្រែនេះ គេត្រូវការសំឡេងគាំទ្រពីសំណាក់គណបក្សប្រឆាំងក្នុងរដ្ឋសភា ៕
ប្រធានាធិបតី​ទួរគី​ចង់​ក្ដោប​សិទ្ធ​កាន់កាប់​ទ័ព​ដោយ​ខ្លួន​ឯង ក្រោយ​រដ្ឋ​ប្រហារ​បរាជ័យប្រធានាធិបតី​ទួរគី​ចង់​ក្ដោប​សិទ្ធ​កាន់កាប់​ទ័ព​ដោយ​ខ្លួន​ឯង ក្រោយ​រដ្ឋ​ប្រហារ​បរាជ័យ

ប្រធានាធិបតី​ទួរគី​ចង់​ក្ដោប​សិទ្ធ​កាន់កាប់​ទ័ព​ដោយ​ខ្លួន​ឯង ក្រោយ​រដ្ឋ​ប្រហារ​បរាជ័យប្រធានាធិបតី​ទួរគី​ចង់​ក្ដោប​សិទ្ធ​កាន់កាប់​ទ័ព​ដោយ​ខ្លួន​ឯង ក្រោយ​រដ្ឋ​ប្រហារ​បរាជ័យ

ប្រភព ៖ kqube

 

  • ប្រធានាធិបតី​ទួរគី​ចង់​ក្ដោប​សិទ្ធ​កាន់កាប់​ទ័ព​ដោយ​ខ្លួន​ឯង ក្រោយ​រដ្ឋ​ប្រហារ​បរាជ័យ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: