ថោង ខុន ​សង្ឃឹម​លើ ​ស៊ន សៀវម៉ី ​រក​មេដាយ​បាន​នៅ​អូឡាំពិក

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានទំនុកចិត្តថាកីឡាការិនី ស៊ន សៀវម៉ី នឹងរកមេដាយជូនជាតិបាននៅក្នុងការប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅប្រទេសប្រេស៊ីលនាខែក្រោយនេះ។

ថោង ខុន ​សង្ឃឹម​លើ ​ស៊ន សៀវម៉ី ​រក​មេដាយ​បាន​នៅ​អូឡាំពិកឯកឧត្ដម ថោង ខុន

ក្នុងឱកាសជូនដំណើរប្រតិភូកីឡាកម្ពុជា ទៅប្រកួតកីឡាអូឡាំពិករដូវក្ដៅខាងមុខនេះ ឯកឧត្ដម ថោង ខុន បានផ្ដាំផ្ញើទៅកីឡាករ កីឡាការិនីទាំងអស់ថាត្រូវថែទាំសុខភាពរបស់ខ្លួនព្រោះនៅទីនោះមានភាពខុសគ្នានិងអាកាសធាតុនៅកម្ពុជា។ មួយទៀត ការក្ដាប់ឱ្យបាននៅវិន័យ សេចក្ដីថ្លៃថ្នូរ ក៏ជារឿងមួយដែលប្រតិភូទាំងអស់ត្រូវធ្វើផងដែរ។

ថោង ខុន ​សង្ឃឹម​លើ ​ស៊ន សៀវម៉ី ​រក​មេដាយ​បាន​នៅ​អូឡាំពិក ប្រតិភូកីឡាកម្ពុជា

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើបានបន្តទៀតថា៖ “យើងជឿជាក់លើសៀវម៉ី ថានឹងអាចជួយកម្ពុជារកមេដាយបានក្នុងកីឡាតេក្វាន់ដូ ព្រោះគាត់លេងតែ៤ប្រកួតបានមេដាយហើយ។ នេះជាលើកទីមួយដែលកម្ពុជា មានកីឡាករចូលលេងពេញសិទ្ធនៅអូឡាំពិក ដូច្នេះកម្ពុជាត្រូវព្យាយាមឱ្យអស់សមត្ថភាព”។

ថោង ខុន ​សង្ឃឹម​លើ ​ស៊ន សៀវម៉ី ​រក​មេដាយ​បាន​នៅ​អូឡាំពិក ស៊ន សៀវម៉ី

ស៊ន សៀវម៉ី ទៅប្រកួតនៅអូឡាំពិកនេះ មានតែ៤ប្រកួតទេគឺអាចទទួលបានមេដាយហើយ ព្រោះប្រទេសចូលរួមប្រកួតវិញ្ញាសាតេក្វាន់ដូនេះមាន១៦ប្រទេសចូលរួម។ ចំណែកឯដៃគូដំបូងបើកឆាករបស់ សៀវម៉ី គឺកីឡាការិនីមកពីប្រទេសហុល្លង់៕

ប្រភព៖ sabay

  • ថោង ខុន ​សង្ឃឹម​លើ ​ស៊ន សៀវម៉ី ​រក​មេដាយ​បាន​នៅ​អូឡាំពិក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: