បច្ចេកវិទ្យា Bosch ជួយ​ការពារ​ជីវិត​មនុស្ស​យ៉ាង​ច្រើន តែ​អ្នក​ប្រើ​មិន​ទាន់​ដឹង​ច្បាស់

ស្ទើរគ្រប់គ្រឿងអេឡិចត្រូនិក និងយានយន្តនៅជុំវិញ បានបំពាក់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Bosch គ្រាន់តែអ្នកប្រើមិនសូវចាប់អារម្មណ៍។ បច្ចេកវិទ្យា Bosch ដែលបានបំពាក់លើឧបករណ៍និងគ្រឿងយន្តទាំងអស់ បានរួមចំណែក ជួយការពារជីវិតមនុស្សយ៉ាងច្រើន។ នេះបើតាមលោក Andre De Jong អគ្គនាយកក្រុមហ៊ុន Bosch ប្រចាំកម្ពុជា។

បច្ចេកវិទ្យា Bosch ជួយ​ការពារ​ជីវិត​មនុស្ស​យ៉ាង​ច្រើន តែ​អ្នក​ប្រើ​មិន​ទាន់​ដឹង​ច្បាស់

ឧទាហរណ៍ជាក់ស្ដែង លោក De Jong ថា រថយន្តទំនើបជាច្រើន បំពាក់សិនស័រសុវត្ថិភាពរបស់ Bosch ដើម្បីបញ្ចៀសគ្រោះថ្នាក់ទាំងអ្នកបើកបរនិងអ្នកដំណើរ។

ខួរក្បាលរបស់សិនស័រផលិតសម្រាប់រថយន្តនោះលឿនជាងខួរក្បាលមនុស្សពីរដង ដែលអាចបញ្ជាឲ្យរថយន្តឈប់ ឬបើកជៀសឧបសគ្គបានយ៉ាងលឿន ដោយស្វ័យប្រវត្តិ។

សិនស័រ Bosch លើរថយន្តអាចចាប់យកនិងវិភាគឧបសគ្គនៅខាងមុខឬជុំវិញយ៉ាងលឿន ដើម្បីអាចបញ្ចៀសការប៉ះទង្គិចនាំគ្រោះថ្នាក់ទាន់ពេលវេលា។ បច្ចេកវិទ្យា Bosch ធ្លាប់បង្កើតមាន ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធគ្រប់គ្រងលំនឹង (TCS ឬ ESP) ជាដើម។

ចំពោះឧបករណ៍ស្វានប្រើបច្ចេកវិទ្យា Bosch លោកថា ផលិតដោយដោយប្រើបច្ចេកវិទ្យាគ្រប់គ្រងលំញ័រជួយការពារការប៉ះទង្គិចលើរាងកាយនិងប្រព័ន្ធប្រសាទរបស់អ្នកប្រើប្រាស់។

អគ្គនាយករូបនេះឲ្យដឹងថា បច្ចេកវិទ្យា Bosch បំពាក់ស្ទើរគ្រប់យានយន្តនិងឧបករណ៍ទំនើបជាច្រើន គ្រាន់តែអ្នកប្រើប្រាស់ផ្ទាល់ពុំបានដឹងស៊ីជម្រៅ។ បច្ចុប្បន្នក្រុមស្រាវជ្រាវ Bosch នៅអាល្លឺម៉ង់កំពុងសិក្សាពីបច្ចេកវិទ្យាតភ្ជាប់ (Connected Technology) និងសិនស័រសុវត្ថិភាពវ័យឆ្លាតបំពាក់លើរថយន្តសម្រាប់ពេលអនាគត៕

ប្រភព ៖ sabay

  • បច្ចេកវិទ្យា Bosch ជួយ​ការពារ​ជីវិត​មនុស្ស​យ៉ាង​ច្រើន តែ​អ្នក​ប្រើ​មិន​ទាន់​ដឹង​ច្បាស់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/29  Category:ជីវិតនិងសង្គម
Tags: