ពុទ្ធោ! មិនមែន​ស្រុក​គេ​ទេ គឺនៅ​​​ស្រុក​​​យើង​នេះ​​​​ឯង​

ខេត្តក្រចេះ ៖ ​​ទោះបីជា​ខឿន​​ច្រាំង​ទន្លេ​ ដែល​បាន​សាងសង់​សម្រេច​​បាន​ជាង​៨០%​ទៅ​ហើយ​នោះ ត្រូវ​បាន​ជួប​ហេតុការណ៍​បាក់​ស្រុត​ចូល​​ក្នុង​ទន្លេ​ បណ្តាលឱ្យ​​ខូ​ខាត​ស្ទើរ​ទាំងស្រុង​ ដែល​ធ្វើ​ឱ្យ​ខាតបង់​​បច្ច័យ​សាងសង់​​របស់​ព្រះ​គ្រូ​ចៅអធិការ​ អស់ទឹកប្រាក់​ចំនួន​​ជាង​២០​ម៉ឺន​ដុល្លារឯណោះ ។

ទោះជា​យ៉ាងណា​ក្តី ក៏​ព្រះ​គ្រូ​ព្រះ​បាឡាត់​​គុណ​ខេត្ត​ និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប​ទុម​វ​ត្តី​ក្រគរ ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ នៅ​តែ​បន្ត​ជំហរ​ការ​រៃ​អង្គាស​បច្ច័យ​សាងសង់ ដើម្បី​សាងសង់​​បន្ត​នៅ​ឆ្នាំ​ក្រោយ ​​និង​ទប់ស្កាត់​ការ​បាក់​ច្រាំង​ទន្លេ​​ដែល​កំពុង​តែ​យាយី ដល់​កុ​ដ្ឋ​ព្រះសង្ឃ ​និង​សាលាឆាន់​ក្នុង​វត្ត​មួយ​នេះ​ ។

​​ហេតុការណ៍​បាក់​ច្រាំង​ទន្លេ​សារ​ជា​ថ្មី​ទៀត ​នៅ​ខាងក្រោយ​វត្ត​ប​ទុម​វ​ត្តី​ក្រគរ បណ្តាលឱ្យ​​ខូចខាត​សមិទ្ធ​ផលរ​ប​ស់វត្ត​ជា​ខឿន​​ច្រាំង​ទន្លេ ដែល​​បាន​សាងសង់​​ជា​បេតុង មានរយៈ​​ពេល​ជា​ង​២​ឆ្នាំទៅ​ហើយ​​នោះ ត្រូវ​ខូចខាត​ស្ទើ​ទាំងស្រុង​ កាលពី​ថ្ងៃ​ទី​២៨ កក្កដា ។

ពល​រដ្ឋ ​ក៏​ដូច​ជា​ពុ​ទ្ធ​បរិ​ស័​ទ​​ចំណុះ​ជើងវត្ត បាន​សម្តែង​ការ​សោក​ស្តា​យ​យ៉ាង​​ពន់ពេក​ជា​មួយ​នឹង​ការ​ខាត់បង់​របស់​ព្រះ​គ្រូ​ទេព​ហត្ថា ព្រះ​បាឡាត់​គុណ​​ខេត្ត និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត ដែល​បាន​ខិតខំ​ការ​ចំណាយពេល ​និង​ថវិកា​សាង់សង់ខឿន​​ច្រាំង​ទន្លេ​ខាង​ក្រោយ​​វត្តមាន​ប្រវែង​ជាង​១៥០​ម៉ែត្រ​ កម្ពស់​ជិត​១០ម៉ែត្រ​ ក្នុង​បច្ច័យ​សាងសង់​រាប់​សិប​ម៉ឺន​ដុល្លារ​ តែ​ត្រូវ​​​បំផ្លាញ​ទៅ​វិញ ​ក្នុង​មួយ​ប៉ព្រិច​ភ្នែក​ ។