ការស្រាវជ្រាវថ្មីបង្ហាញថា ប្រូតេអ៊ីនរបស់សត្វកន្លាត ផ្តល់ថាមពល ច្រើនជាងទឹកដោះគោទៅទៀត ដែលមិននឹកស្មានដល់! (មានវីដេអូ)

បរទេស៖ កន្លាត ជាប្រភេទសត្វល្អិតម្យ៉ាង ដែលមនុស្សគ្រប់គ្នាស្អប់ និងខ្ពើមរអា ដោយសាររូបរាង និងភាពកខ្វក់របស់វា ហើយថែមទាំងជាសត្វដែលនាំមេរោគ និងរំខាននៅក្នុងផ្ទះទៀតផង។ ប៉ុន្តែប្រសិនជាអ្នកបានអានអត្ថបទនេះចប់ អ្នកនឹងដឹងថា កន្លាត គឺជាសត្វល្អិតម្យ៉ាងដែលផ្ទុកទៅដោយសារជាតិប្រូតេអីុនច្រើន បើយោងទៅតាមអ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវ ។ ដូច្នេះហើយ ទើបអ្នកវិទ្យាសាស្រ្តទាំងនោះបានសន្មត់ថា ប្រសិនបើយកសារជាតិប្រូតេអ៉ីន ដែលចម្រាញ់ពីសត្វល្អិតប្រភេទនេះ ទៅផ្សំជាមួយទឹកដោះគោ វានឹងអាចផ្តល់ប្រយោជន៍មួយចំនួន ដើម្បីបំប៉ន ដល់សុខភាពរបស់មនុស្សទៀតផង។

សត្វកន្លាត នៅពេលដែលវាផ្តល់សារធាតុចិញ្ចឹមដល់កូនរបស់វានោះ ក្រុមអ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថាមាននូវបន្សំនៃសារជាតិបំប៉នជាច្រើនដូចជា ប្រូតេអីុន ជាតិខ្លាញ់ និងស្ករ ដូច្នេះហើយទើបកូនកន្លាតនីមួយៗ មានការរីកលូតលាស់លឿនយ៉ាងឆាប់រហ័ស ។

ទាក់ទងនឹងការស្រាវជ្រាវ និងគំហើញរបស់អ្នកវិទ្យសាស្រ្ត លោក Becky Facer ដែលជានាយកសាលាមួយរូបនៅទីក្រុង Atlanta បាននិយាយថា «វាមិនពិតនោះទេ ដែលចំរាញ់យកសារធាតុរាវចេញពីសត្វកន្លាតមកផលិតជាទឹកដោះគោ យ៉ាងហោចណាស់វាមិនដូចនឹងអ្វីដែលយើងបានគិត និងនឹកស្មានដល់» ។ តែដោយយោងតាមការស្រាវជ្រាវវិញឲ្យដឹងថា មនុស្សគ្រប់រូបចាំបាច់ត្រូវតែជឿថា សារធាតុរាវ របស់សត្វល្អិតប្រភេទនេះ មានផ្ទុកនូវជាតិគ្រីស្តាល់ប្រូតេអីុន ដែលមាននៅក្នុងបំពង់អាហាររបស់កូនកន្លាត ដែលទទួលបានពីមេរបស់វា។

អ្នកវិទ្យាសាស្រ្តមួយរូប ដែលមានឈ្មោះថា Leonard Chavas បានបង្ហាញឲ្យដឹងថា «សារជាតិគ្រីស្តាល់ប្រូតេអីុននេះហើយ ដែលជាសារធាតុចិញ្ចឹមរបស់កូនកន្លាត ហើយដែលអាចធ្វើឲ្យវា ធំធាត់ និងលូតលាស់បានយ៉ាងឆាប់រហ័ស» ។ លោកបានពន្យល់បន្ថែមទៀតថា សារជាតិគ្រីស្តាល់នេះ មានកម្រិតថាមពល និងកម្លាំង ៣ដង ធំជាងទឹកដោះ ដែលផលិតចេញពីសត្វក្របី និង៤ដង ធំជាងទឹកដោះគោធម្មតា ។

លោក Chavas ជាមួយក្រុមការងារអ្នកវិទ្យាសាស្រ្តរបស់លោក បានត្រួតពិនិត្យបន្ថែមទៀតថា សត្វកន្លាត បង្កើតកូនវាដោយផ្ទាល់ មិនដូចសត្វល្អិតដ៏ទៃ ដែលញាស់ចេញពីស៊ុតនោះឡើយ ដូច្នេះហើយទើបវាអាចទទួលសារធាតុចិញ្ចឹមជាច្រើនខណៈដែលវានៅក្នុងពោះរបស់មេវា ។ ហើយចំពោះសត្វល្អិតប្រភេទនេះ គឺមិនដូចទៅនឹងសត្វល្អិតប្រភេទផ្សេងនោះទេ ពោលគឺ វាផ្តល់សារធាតុចិញ្ចឹមដល់កូនក្នុងផ្ទៃ ដែលធ្វើឲ្យមានការលូតលាស់នូវអ៊ំប្រ៊ីយ៉ុង ដោយសារតែមានផ្ទុកនូវសារធាតុប្រូតេអីុនរាវដែលមាននៅក្នុងថង់ស្បូន ។ កាលណាដែលអ៊ំប្រ៊ីយ៉ុងទទួលបាននូវសារធាតុប្រូតេអីុនរាវនោះ ទើបធ្វើឲ្យមានការកកើតឡើងនូវគ្រីស្តាល់ប្រូតេអីុន នៅក្នុងបំពង់អាហាររបស់វា ។

ចុងក្រោយ ក្រុមអ្នកវិទ្យសាស្រ្តទាំងនោះនៅតែបន្តស្រាវជ្រាវ និងត្រួតពិនិត្យបន្ថែមទៀតលើបញ្ហានេះ និងរកពិធីផលិតនូវទឹកដោះគោដែលផ្សំពីសត្វកន្លាតដែលផ្ទុកនូវសារជាតិប្រូតេអីុនជាច្រើននេះ៕

វីដេអូខាងក្រោម៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការស្រាវជ្រាវថ្មីបង្ហាញថា ប្រូតេអ៊ីនរបស់សត្វកន្លាត ផ្តល់ថាមពល ច្រើនជាងទឹកដោះគោទៅទៀត ដែលមិននឹកស្មានដល់! (មានវីដេអូ)

ការស្រាវជ្រាវថ្មីបង្ហាញថា ប្រូតេអ៊ីនរបស់សត្វកន្លាត ផ្តល់ថាមពល ច្រើនជាងទឹកដោះគោទៅទៀត ដែលមិននឹកស្មានដល់! (មានវីដេអូ)

ការស្រាវជ្រាវថ្មីបង្ហាញថា ប្រូតេអ៊ីនរបស់សត្វកន្លាត ផ្តល់ថាមពល ច្រើនជាងទឹកដោះគោទៅទៀត ដែលមិននឹកស្មានដល់! (មានវីដេអូ)
រូបភាព៖ សារធាតុ គ្រីស្តាល់ប្រូតេអីុន ដែលមាននៅក្នុងខ្លួនកន្លាត

  • ការស្រាវជ្រាវថ្មីបង្ហាញថា ប្រូតេអ៊ីនរបស់សត្វកន្លាត ផ្តល់ថាមពល ច្រើនជាងទឹកដោះគោទៅទៀត ដែលមិននឹកស្មានដល់! (មានវីដេអូ)已关闭评论
  • 13 views
  • Hide Sidebar
    A+