ពាន​​បាល់ទាត់​មហាជន​ប្រចាំ​ខេត្ត​រតនគិរី ​ចាប់​ផ្ដើម​ប្រកួត​ហើយ

ពាន​រង្វាន់​បាល់ទាត់​មហាជន​ប្រចាំ​ខេត្ត​រតនគីរី​នា​ឆ្នាំ​២០១៦​នេះ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន​១៨​ក្រុម​បែងចែក​ជា​៤​ពូល ដោយ​ពួល A និង B ​មាន​៥​ក្រុម និង​ពួល C ​និង D ​មាន​៤​ក្រុម។

 

ពាន​​បាល់ទាត់​មហាជន​ប្រចាំ​ខេត្ត​រតនគិរី ​ចាប់​ផ្ដើម​ប្រកួត​ហើយ

 

ពាន​​បាល់ទាត់​មហាជន​ប្រចាំ​ខេត្ត​រតនគិរី ​ចាប់​ផ្ដើម​ប្រកួត​ហើយ

 

ពាន​រង្វាន់​ខាង​លើ​នេះ​បង្កើត​ឡើង ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់ ជួយ​ក្មេង​ៗ​កុំ​ឱ្យ​គិត​រឿង​ផ្ដេសផ្ដាស ​និង​ជា​ចំណែក​មួយ​ដែល​ជួយ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​ចេះ​សហការ​គ្នា​ផង​ដែរ។ ត្បិត​តែ​មិនមែន​ជា​ពាន​រង្វាន់​អាជីព​អី ប៉ុន្តែ​វា​ក៏​មាន​ច្បាប់​ប្រកួត​ត្រឹម​ត្រូវ​ដែរ ដោយ​កីឡាករ​ណា​ទទួល​បាន​កាត​លឿង​ត្រូវ​បង់​១​ម៉ឺន​រៀល និង​កាត​ក្រហម​ពិន័យ​២​ម៉ឺន​រៀល។ ចំពោះ​ពេល​វេលា​ប្រកួត​វិញ មួយ​តង់​មានតែ​៤០​នាទី​ទេ ដោយ​សម្រាក​បាន​១០​នាទី៕